Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បន្លំថើបស្រី វ៉ៃរបួស៦ ជាប់ខ្នោះ៣

 បន្លំថើបស្រី វ៉ៃរបួស៦ ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងភោជនីយដ្ឋានមួយកន្លែង លុះក្រោយមក ជនសង្ស័យម្នាក់ ក្នុងចំណោមនោះ បានសុំលេខទូរស័ព្ទពីនារីម្នាក់ដែលអង្គុយហូបចុកតុក្បែរគ្នា រួចបន្លំថើបថ្ពាល់ ធ្វើឱ្យកើតជាទំនាស់ និងត្រូវមិត្តភក្តិរួមតុរបស់នារីរងគ្រោះ មានប្រុសស្រី សរុប៦នាក់ នាំគ្នាសួរនាំ ស្រាប់តែត្រូវ ក្រុមជនសង្ស័យធ្វើសកម្មភាពទាញកែវស្រា វាយទៅលើក្រុមនារីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ៦នាក់ ទីបំផុតត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះជនសង្ស័យទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់ភ្លាមៗ។

ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្នុងភោជនីយដ្ឋាន “កន្លែងចាស់” មានទីតាំងស្ថិតក្នុងដីឡូត៍មួយកន្លែង តាមផ្លូវ លេខ២៥៧ កែងផ្លូវលេខ២០៤ ក្រុមទី១៧  ភូមិ០៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមាស បញ្ញា ហៅបញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ៣ៅ ផ្លូវលេខ៦០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (ជន ដៃដល់អ្នកយកកែវស្រាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់និងស្រាល ៦នាក់)។ ទី២-ឈ្មោះយ៉ាន តៃឈត ហៅតៃឈត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកហាងស្ទីម សូណា ស្នាក់នៅហាងស្ទីមសូ ណាយី ហោ ប៊ុនសេង ផ្លូវលេខ០៣ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន (ជាបក្ខពួក) និងទី៣-ឈ្មោះជាង សុខឃាង ហៅ សាន្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវលេខ២១ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ (ជាបក្សពួក)។

ចំណែកជនរងគ្រោះ មានចំនួន ៦នាក់ រួមមាន ទី១-ឈ្មោះលឹម គៀមហ៊ាក ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (ត្រូវជនសង្ស័យ ឈ្មោះយ៉ាន តៃឈត សុំលេខទូរស័ព្ទដៃបន្លំថើបថ្ពាល់ នៅមុនពេលកើតហេតុ)។ ទី២-ឈ្មោះផាត សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួសក្បាលផ្នែកខាងលើ ដេរ៦ថ្នេរ ដៃស្តាំដេរ ៣ថ្នេរ និងថ្លើមដៃស្តាំ របួសធ្ងន់)។ ទី៣-ឈ្មោះស៊ន វីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក (របួសពក ក្បាលស្រាល)។ ទី៤-ឈ្មោះកែង នេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុម ហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួសរលាត់ ដៃទាំងសង ខាង ស្រាល)។ ទី៥-ឈ្មោះ កែង នាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួសរលាត់ស្បែកត្រង់ក ស្រាល) និងទី៦-ឈ្មោះ ឈួន មករា ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក (របួសរលាត់ត្រង់ត្រចៀកខាងឆ្វេង ស្រាល)។

តាមប្រភពពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ភាគីរងគ្រោះ មានប្រុសមានស្រី សរុប៦នាក់ ដែលជាមិត្តភក្តិរួមការងារ បាននាំគ្នាចូលមកហូបចុកនៅក្នុងហាងខាងលើ និងបានអង្គុយតុក្បែរគ្នា នឹងក្រុមជនសង្ស័យដែលមានគ្នា៣នាក់ លុះក្រោយមក ជនសង្ស័យម្នាក់ ឈ្មោះយ៉ាន តៃឈត បានសុំលេខ ទូរស័ព្ទពីនារីរងគ្រោះឈ្មោះលឹម គៀមហ៊ាក រួចថែមទាំងបន្លំថើបនារីរងគ្រោះទៀតផង តើធ្វើឱ្យកើតជាទំនាស់ ពាក្យសម្តី និងត្រូវបានមិត្តភក្តិនារីរងគ្រោះ ក្រោកមកសួរនាំ ស្រាប់តែភាគីជនសង្ស័យ បានទាញកែវស្រា វាយទៅលើភាគីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ទាំង៦នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌទួលគោក បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ នាំយកមកសាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗដែរ។ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាម នីតិវិធី៕

RELATED ARTICLES