Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំង ជំរិតទារប្រាក់ ជាប់ខ្នោះ១

ចាប់បង្ខាំង ជំរិតទារប្រាក់ ជាប់ខ្នោះ១

ភ្នំពេញ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបនិងចាប់ខ្លួនជន ជាតិចិនម្នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់ និងគំរាមកំហែងថានឹងសម្លាប់តាមបណ្តឹង របស់ជនជាតិចិនដូចគ្នា។

ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ LI YONG ហៅ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់ នៅសណ្ឋាគារ JIN BET 4 ជាន់ទី៣៨ បន្ទប់លេខ២២៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែក ជនរងគ្រោះ មានឈ្មោះ WANG TIANCHENG ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន ដូចគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាជនជាតិចិន ខាងលើនេះ ធ្វើឡើងតាមដីកា បញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ៣៩២ អ.យ.ក ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យឈ្មោះ LI YONG ហៅ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់ នៅសណ្ឋាគារ JIN BET 4 ជាន់ទី៣៨ បន្ទប់លេខ២២៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោង ធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្ស ជំរិតទារប្រាក់ និងគំរាមកំ ហែងថានឹងសម្លាប់ តាមបណ្តឹងរបស់ឈ្មោះ WANG TIANCHENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន។ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើរួចមក នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច បាន បញ្ជូនជនសង្ស័យនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES