Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការសម្រេចឃុំខ្លួនមេតុងទីន ប្រមូលលុយ សងសែកស្អុយ១៩ម៉ឺនដុល្លារ

តុលាការសម្រេចឃុំខ្លួនមេតុងទីន ប្រមូលលុយ សងសែកស្អុយ១៩ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីមេតុងទីនម្នាក់ ត្រូវបានលោកអួង វុទ្ធា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ដែលមានទឹកប្រាក់សរុបប្រមាណ ១៩ម៉ឺនដុល្លារ។ជនត្រូវចោទដែលត្រូវបានបញ្ជូនឱ្យទៅឃុំខ្លួននៅពន្ធនាគារ មានឈ្មោះផង់ បូភ័ក្ត្រ ភេទស្រី អាយុ៤២ឆ្នាំ ស្នាក់ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជននេះត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ “រំលោភ លើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ទាក់ទិនករណីនេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា គឺផ្តើមចេញពីការលេងតុងទីន ហើយជនត្រូវចោទបាន ចេញសែក ដើម្បីទូទាត់ប្រាក់តុងទីនជូនដើមបណ្តឹង ប៉ុន្តែនៅពេលកំណត់ទទួលប្រាក់ សែកនោះបែរជាមិន មានលុយដូចអ្វីដែលបានសន្យានោះទេ ទើបជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាម ផ្លូវច្បាប់តែម្តង។

ប្រភពដដែល បន្តថា ស្ត្រីមេតុងទីននេះ បានព្យាយាមគេចវេះពីការទទួលខុសត្រូវ ជាច្រើនលើកច្រើនច្រើនសា មុនពេលឈានដល់ការប្តឹង ឃាត់ខ្លួននិងឃុំខ្លួននេះ៕

RELATED ARTICLES