Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតទម្លាយ ទៅសម្ភាសន៍ការងារ ថៅកែចិន ឲ្យស្រាតថតវីដេអូលើគ្រែ

ស្រីស្អាតទម្លាយ ទៅសម្ភាសន៍ការងារ ថៅកែចិន ឲ្យស្រាតថតវីដេអូលើគ្រែ

ព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់ បានទម្លាយថា នាងបានដាក់ពាក្យចូលបម្រើការងារនៅកន្លែងមួយ និងត្រូវ បានថៅកែជនជាតិចិន ហៅទៅសម្ភាសន៍នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង កណ្តាលក្រុងព្រះសីហនុ លុះ ទៅដល់ បែរជាឃើញបន្ទប់នោះមានរៀបចំគ្រែ ភ្លើងពណ៌ និងកាមេរ៉ា។ បន្ទាប់មក ថៅកែចិននោះ បានបង្ខំឱ្យ នាងស្រាត ថតវីដេអូលើគ្រែ តែនាងមិនព្រម ក៏ត្រឡប់មកផ្ទះវិញ តែនាងបានលួចថតរូបភាព និងវីដេអូ បង្ហោះ ក្នុងបណ្តាញសង្គម សំណូមពរឱ្យសមត្ថកិច្ច មានវិធានការចំពោះក្រុមជនជាតិចិន ទាំងនោះ។

ករណីនេះ បានបែកធ្លាយក្នុងបណ្តាញសង្គម កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយនារីរងគ្រាះបាន អះអាងថា កើតឡើងនៅទីតាំងបន្ទប់សណ្ឋាគារអន្តរជាតិ ហ្វឹងហ្សូវ ស្ថិតក្នុងក្រុងព្រះសីហនុ។

នារីដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ឈ្មោះ Pa Pu កាលពីយប់ថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២៣ នូវរូបភាព ១សន្លឹក បង្ហាញពីយីហោសណ្ឋាគារអន្តរជាតិ ហ្វឹងហ្សូវ និងឃ្លីបវីដេអូ ចំនួន ២ បង្ហាញពីទិដ្ឋភាពបន្ទប់ដែលរៀបចំបម្រុងទុកសម្រាប់ការថតវីដេអូអាសអាភាស ជាមួយសំណេរថា “នៅជាន់ ទី២ បន្ទប់៨២១៧ ថៅកែចិន ហៅមកថតស្រាត រូបនាងស្មានហៅមកធ្វើការ កុហកនាង ហើយថាជូនមកផ្ទះ មក ដល់ក្រោម មិនជូនទៀត ថ្លៃតាក់ស៊ី ក៏មិនឱ្យ ជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនទៀត។ បញ្ជាក់ ៖ តែជាន់ ទី២ បន្ទប់៨២១៧ តែប៉ុណ្ណោះ។ ជួយចែករំលែក ចាប់វាឱ្យអស់ទៅ រូបនាងថា នេះទឹកដីខ្មែរ ប៉ុន្តែវាថា ខ្មែរៗទៅ វាខ្លាចអី ចង់សើច។ វាមកស្រុកខ្មែរ មើលងាយប្រទេសយើង។ សូមសមត្ថកិច្ចជួយចាត់វិធានការលើសណ្ឋាគារ និងលេខបន្ទប់ដែលខ្ញុំនិយាយខាងលើមួយនេះផង…”។

បន្ទាប់មក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្រីស្អាតជាម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបន្ថែមថា “ទិដ្ឋភាព ដ៏អាក្រក់ខ្មៅងងឹតមួយនេះ ធ្វើឱ្យខ្ញុំចងចាំពេញមួយជីវិត ហើយខ្ញុំគេងមិនលក់ទាល់តែសោះពេលនេះ…”។ជុំវិញករណីខាងលើនេះ នៅមិនទាន់មានការបំភ្លឺពីម្ចាស់សណ្ឋាគារខាងលើ និងសមត្ថកិច្ចក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ នៅឡើយ កាលពីម្សិលមិញ៕

RELATED ARTICLES