Saturday, July 19, 2025
Homeតារាខ្មែរហេតុអ្វីប៉ាច គីមមួយ ៖នៅតែលាក់ថ្ងៃរៀបការ?

ហេតុអ្វីប៉ាច គីមមួយ ៖នៅតែលាក់ថ្ងៃរៀបការ?

ភ្នំពេញ៖ស្រីស្អាតប៉ាច គីមមួយ ពេលនេះបានជ្រើសរើសយកអនាគតស្វាមី​របស់នាង​លោក​សយ រតនៈ ធ្វើជា​ដៃគូចម្រៀងតែម្ដង ក្រោយពីពួកគេបានក្លាយទៅ​ជាគូដណ្ដឹងគ្នាអស់​រយៈ​ពេល​ជាង១ឆ្នាំមកដែលទាំង​ការចាប់​ដៃគ្នានៅលើឆាកនិងក្រៅឆាកត្រូវបានFan សរសើរថា​គូស្នេហ៍តារា១គូនេះសាកសមគ្នាខ្លាំង ។ប៉ុន្ដែគេសង្កេតឃើញថានាងគីមមួយ លែងសូវ​មាន​សន្ទុះល្អក្រោយនាងអត់ជំនួយលោកឧកញ៉ាព្រាប សុវត្ថិ រយៈ​ពេល៣ឆ្នាំនេះ បើទោះជានាង​មិន​មែនជាដៃគូរបស់លោកសុវត្ថិ យ៉ាងសកម្មអំឡុងរួមរស់ក្រោម​ដំបូលហង្ស​មាស​ជាមួយគ្នាក្ដី តែគីមមួយ ពិតជាទទួលបានការចាប់អារម្មណ៍ច្រើន នៅពេលដែលនាងថតសម្ដែងនិងរាំ​ជា​មួយ​លោក​ឧកញ៉ាវ័យ៤៨ឆ្នាំ នោះបទ”មាន់ស្រែ បន្លែស្រស់” និងសម្ដែងហើយច្រៀងតគ្នា​បទ​”កាឌឹបៗដាក់”។យ៉ាង​ណា​គីមមួយ ហាក់មិនក្វល់ច្រើនពីលែងមានជំនួយពីឧកញ៉ានោះទេ ព្រោះ​ថាពេលនេះ​នាង​ចង់​ជួបដៃគូពិត​ទាំង​ក្នុងនិងក្រៅឆាកនោះគឺប្រុសក្មេងរូប​សង្ហារលោក​សយ រតនៈ  បើទោះជា​ការ​ប្រជែង​ទីផ្សារចម្រៀងនៅហង្ស​មាស​ស្រីស្រស់ហាក់​មិនសូវមាន​យ៊ី​អ៊ុនល្អ ព្រោះថាឱក សុគន្ធ​កញ្ញា ,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ជាដើម​នៅតែ​មានប្រៀង​ជាងនាងក្ដី។

 ប៉ាច គីមមួយ ត្រូវបានគេចាត់ទុកថានាងជាស្រីស្អាតម្នាក់នៅហង្សមាស តែនាងបែជា​គ្មាន​ឱកាសក្ដាប់បាន​ស្ពត​ធំៗ​នោះទេ ហេតុនេះហើយបានជានាងងាកមករកស៊ីតាមOnline ដោយ​Live លក់សម្លៀកបំពាក់រួមគ្នាជា​មួយ​គូ​ស្នេហ៍ ដើម្បីសន្សំលុយរៀបការធំនៅឆ្នាំ២០២៤ ខាងមុខ​នេះ។​ពិត​ណាស់ទោះជាការរៀបអាពាហ៍ ពិពាហ៍ នោះ​មិនត្រូវបាននាងគីមមួយ បញ្ជាក់​ច្បាស់​ថា​ធ្វើ​ទ្រង់ទ្រាយយ៉ាងណាក្ដី ប៉ុន្ដែគេរអាចសន្និដ្ឋានបានថានាង​នឹងធ្វើធំ​ដុំមិន​ចាញ់តារា​ល្បីៗ​ផ្សេងៗ​ទៀតឡើយ ដោយសារតែក្រោយអ្នកទាំងពីរភ្ជាប់ពាក្យជាមួយគ្នា​រួច​រយៈ​​ពេល២ឆ្នាំ ទើបដល់ថ្ងៃរៀបការនោះ​ពួក​គេមានពេលសន្សំប្រាក់រួមគ្នាដើម្បីថ្ងៃពិសេស​របស់គេនោះតាមគម្រោង​ការណ៍​ដែ​ល​​រៀបចំ។គីមមួយ ប្រាប់​ថានាងនឹងរៀបការ​មិនឲ្យលើស​ពី​អាយុ៣០ឆ្នាំ ឡើយ ខណៈដែលលោករតនៈ ថា​កម្មវិធី​ពិសេសនោះមិនផុតពីឆ្នាំ២០២៤ នោះទេ ហើយតាមប្រភពថាពេលនេះពួកគេបានជ្រើស​រើស​យកទីតាំង​ប្រារព​ពិធីទៅ​ហើយ​តែមិនទាន់ចង់បញ្ចេញដោយនាងគីមមួយ ថាមិនអាចនិយាយ​បាន​ថាការនៅថ្ងៃខែ ណាជា​មុន​នោះ​គឺដោយសារតែចង់ឲ្យFan Surprise ។

 ប៉ាច គីមមួយ ជាតារាចិត្តសៀងម្នាក់ដែលបដិសេធសំណើរសុំចិញ្ចឹមពី​បុរសមាន​ទ្រព្យ​មួយចំនួនបើ​ទោះជា​នាង​អាចក្លាយទៅជាសេដ្ឋីមួយរំពេចឲ្យតែហ៊ានលោតឆ័ត្រក្ដី តែតារា​សាច់​​​សខ្ចីរូបនេះថានាងមិនស្នេហា​បុរសវ័យ​ចំ​ណាស់នោះទេ ព្រោះបុរសដែលមានវ័យ​ចាប់ពី​៤០ឆ្នាំឡើងមកសុំស្រលាញ់នាងគឺនាងអត់អារម្មណ៍ ដោយសារ​តែ​នាងស្នេហាតែប្រុសក្មេង។​ពីដំបូង​ការវាចារបស់នាងគីមមួយ អាចមិនសូវមានអ្នកជឿរជាក់ ឬអ្នកខ្លះថា​នាង​ចេះ​តែនិ​យាយ​​​តែពេ​លលុយធំមកដល់នឹងបាត់ជំហ តែពេលអតីតបេក្ខភាពCell Card Star រូបនេះភ្ជាប់​ពាក្យ​ជា​មួយ​លោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ទើបម្នាក់ៗជឿរថាគីមមួយ អត់ត្រូវ​ការប្រុសចាស់​ម្បូរលុយដុល្លារនោះទេ តែនាងចង់បានស្នេហាពិតពីបុរសម្នាក់ដែល​យល់​ច្បាស់​​​​ពី​អាជីពសិល្បៈ​របស់នាង​ដើ​ម្បីរក្សារចំណងស្នេហាបានយូរអង្វែង។

  ការសម្រេចចិត្តយកស្វាមីក្មេងជាតារាចម្រៀងរបស់នាងប៉ាច គីមមួយ ដោយមិនបារម្ភ​ខ្លាចដើរ​តាមគន្លងចាស់​សារជាថ្មីរបស់នាងគីមមួយ នេះនាំឲ្យនាងកប់ចោលស្រមោល​ស្នេហ៍​អតីតកាលដែលធ្លាប់បរាជ័យ​ស្នេហ៍១លើក​ក្រោយចែកផ្លូវជាមួយអតីតប្ដីដែលជាតារាចម្រៀងម្នាក់ដែរនាពេលអតីតកាលនោះ ហើយច្បាស់ណាស់​ថាលោក​រតនៈ ពិតជាមានបេះដូង​ស្មោះ​និងបង្ហាញភាពច្បាស់លាស់ជូននាងយ៉ាងកក់ក្ដៅនោះ​គឺការចូលចែចូវតាមផ្លូវ​ច្បាប់​ ខណៈ​ដែល​លោក​ក៍​បាន​​​ទាត់ចោលសំណើរស្នេហ៍ពីស្រ្ដីវ័យចំណាស់សម្បូរទ្រព្យមួយចំនួនផងដែរ មុន​ចាប់​ដៃនាង​គីមមួយ ជាអនាគតភរិយានេះ។ ក្រៅពីប៉ាច គីមមួយ តារាដែលយកប្ដីជាតារាដូចគ្នាដែរ​មានដូចជា​អ្នកនាងគង់ សុជាតិ ,ខាត់ សុឃីម ,យក់ ថិតរដ្ឋា ,ទេព បូព្រឹក្ស ,ម៉ានីកា និងគង់ ច័ន្ទស្រីមុំ ជាដើម។អ្នកជំនាញ​សិ​ល្បៈ​លោកគួច ខេវិន ធ្លាប់មានប្រសាសន៍ថាតារាដែលយកគ្រួសារជាអ្នកនៅក្នុង​រង្វង់សិល្បៈ​ដូចគ្នា គឺនឹងរក្សារ​ចំណងស្នេហាបានយូអង្វែងជាង​យកអ្នកនៅក្រៅពីអាជីពមួយនេះ។​សម្រាប់តារាបានស្វាមីក្មេងជាងខ្លួនដូចគីមមួយ ដែរនោះមានអ្នកនាងគង់ សុជាតិ ,ខាត់ សុឃីម និងពេជ្រ សោភា នេះឯង៕

RELATED ARTICLES