Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រពើវង្វេងទ្រុង អាជ្ញាធរចាប់

 ក្រពើវង្វេងទ្រុង អាជ្ញាធរចាប់

សៀមរាប ៖ សត្វក្រពើ ១ក្បាល ដែលបានរួចចេញពីទ្រុងកសិដ្ឋានចិញ្ចឹម កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវប្រជា ពលរដ្ឋប្រទះឃើញនៅចំណុចកូនស្រះមួយកន្លែង ក៏ប្រញាប់រាយការណ៍ជូនអាជ្ញាធរ ចាប់ប្រគល់ឱ្យមន្ត្រីបរិ ស្ថាន យកទៅលែងនៅមន្ទីរអភិរក្សសត្វ ជើងភ្នំគូលែន។

ការចាប់បានសត្វក្រពើនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយខារ៉ាអូខេ ញូវស្តា ក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកហាយ យង់ អភិបាលរងក្រុងសៀមរាប បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាល ក្រុងសៀមរាប បានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀម រាប ថាបានប្រទះឃើញសត្វក្រពើ ១ក្បាល មករស់នៅទីវាលក្រៅទ្រុងសុវត្ថិភាព។ បន្ទាប់មក ដោយមានការ បញ្ជាដោយលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានចាត់តាំងរូបលោកផ្ទាល់ ឱ្យចុះសហការជាមួយមន្ត្រីជំ នាញជលផលខេត្ត អាជ្ញាធរភូមិ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក ដើម្បីពិនិត្យស្ថានភាពទីតាំងដែល ប្រទះឃើញសត្វក្រពើនោះ ដើម្បីចាប់ចេញ ខ្លាចក្រែងបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ  ឬមានការវាយ ប្រហារដល់ក្មេងៗ ដែ មករត់លេងនៅជិតទីតាំងខាងលើ។

លោកបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន លោកបានដឹកនាំមន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះ ទៅដល់ទីតាំងខាងលើ ដោយឃើញថាក្នុងស្ថានភាពនោះ មានកូនស្រះតូចមួយ ដុះស្មៅ ហើយមានព្រៃ និង ត្រីផងនោះ លោកក៏បានជួលអេស្កាវ៉ាទ័រតូច មួយគ្រឿង កាយយកស្មៅ និងព្រៃចេញឱ្យអស់ ដើម្បីស្រួល មើល ឃើញសត្វក្រពើ។ ក្រោយពីកាយអស់ ហើយមន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានយកឈើមកសង្កត់ និងយកខ្សែទាក់មាត់ក្រពើជាប់ រួចនាំគ្នាចងមាត់និងដៃជើង កន្ទុយ យកមកប្រគល់ឱ្យមន្ត្រីបរិស្ថាន យកទៅ លែងនៅកន្លែងមានសុវត្ថិភាព ដើម្បីចៀសវាងមានហានិភ័យកើតឡើងទៅថ្ងៃក្រោយ៕

RELATED ARTICLES