Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទុស្សេខ្សែភ្លើង ឆេះកុដិលោក១០បន្ទប់

 ទុស្សេខ្សែភ្លើង ឆេះកុដិលោក១០បន្ទប់

ពោធិ៍សាត់ ៖ កុដិរបស់ព្រះសង្ឃ គង់នៅវត្តព្រះធាតុ ១ខ្នង (មាន១០បន្ទប់) ត្រូវបានអគ្គិភ័យ ឆេះលេបត្របាក់ ខ្ទេចទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបាន សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ ដោយប្រើទឹកអស់ចំនួន ៣រថយន្ត ទើបអាចគ្រប់គ្រងស្ថាន ការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបរិវេណវត្តព្រះធាតុ ស្ថិតក្នុងភូមិឥន្ធធ្យា ឃុំស្រែស្តុក ស្រុកកណ្តៀង។កុដិព្រះសង្ឃដែលរងការឆាបឆេះ មានទំហំ៦ម៉ែត្រ គុណនឹង ៣០ម៉ែត្រ មានចំនួន១០បន្ទប់ ធ្វើអំពីឈើលើថ្មក្រោម ដំបូល ប្រកស័ង្កសី ជញ្ជាំងក្តារ។

យោងតាមប្រភពពីមជ្ឈមណ្ឌលប្រចាំបញ្ជា ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រាន់តែទទួល បានព័ត៌មាននេះភ្លាម សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេ នីយ៍ត្រី ព្រហ្ម សុគន្ធ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីចេញជួយ អន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអធិការដ្ឋាននគរបាល ស្រុកកណ្តៀង បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយភ្លើងបាន រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៥និង៥០ នាទីល្ងាច ថ្ងៃដដែល។

ករណីអគ្គិភ័យខាងលើ បានបង្កឱ្យមានការខូចខាត រួមមាន កុដិព្រះសង្ឃ ចំនួន១ខ្នង មានចំនួន១០បន្ទប់ រួមនិង សម្ភារៈប្រើប្រាស់មួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងរបួសទេ។ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES