Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីឌឺគ្នា ដេញកាប់ ជាប់ខ្នោះ៩

ផឹកស៊ីឌឺគ្នា ដេញកាប់ ជាប់ខ្នោះ៩

បាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានអង្គុយផឹកស៊ីនៅក្បែរគ្នា លុះក្រោយពីស្រវឹង សម្លឹងមុខ បោះពាក្យសម្តីឌឺដងដាក់គ្នា រហូតកើតជាជម្លោះ ផ្ទុះជាអំពើហិង្សា ដេញវាយតប់កាប់ចាក់គ្នាយ៉ាងប្រសាច រួចនាំគ្នាគេចខ្លួនបាត់អស់ លុះសមត្ថកិច្ចចុះស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនភាគីទាំងសងខាង សរុប៩នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ក្រុមទី១០ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានឃាត់ខ្លួនជនសង្ស័យ ២ក្រុម មានគ្នា ៩នាក់ ពាក់ព័ន្ធ នឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១០ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យទាំង២ក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ក្រុមទី១ មានគ្នាចំនួន៥នាក់ ទី១-ឈ្មោះឆាន សំបូរ ភេទប្រុស មានលំនៅ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។ ទី២-ឈ្មោះថន ធា  ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។ ទី៣-ឈ្មោះសាំ ពៅ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល។ ទី៤-ឈ្មោះជា បរមី ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល និងទី៥-ឈ្មោះធេង សុខនេត ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល (របួសធ្ងន់ កំពុងនៅមន្ទីរពេទ្យ)។

ចំណែកក្រុមទី២ មានគ្នាចំនួន៥នាក់ រួមមាន ទី១-ឈ្មោះដេត ស៊ីថា ភេទប្រុស មានលំនៅ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល (របួសធ្ងន់)។ ទី២-ឈ្មោះថុន រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល។ ទី៣-ឈ្មោះភី សុខណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិជាមន្ត្រី ឃុំត្រែង ស្រុក រតនមណ្ឌល។ ទី៤-ឈ្មោះយៀក ប៊ុនសាក់ ភេទប្រុស មានលំនៅ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល និងទី៥-ឈ្មោះហឿប ប៊ុនថា ភេទប្រុស មានលំនៅ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២ក្រុម បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវាយ និងដេញកាប់គ្នាទៅវិញទៅមកប្រាកដមែន ពីព្រោះមុនកើតហេតុ ពួកគេទាំង២ក្រុម បានផឹកស៊ីនៅទំនប់ ពហុបំណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដោយផឹកវង់ក្បែរគ្នា លុះស្រវឹង ក៏ឌឺដងដាក់គ្នាដោយពាក្យសំដី ទើបឈានដល់អំពើហិង្សាបែបនេះតែម្តង។ដោយឡែក វត្ថុតាងដែលសមត្ថ កិច្ចដកហូតបាន រួមមាន កាំបិតកែច្នៃ ២ដើម ចបជីក ចំនួន១ និងកាំបិត ចំនួន៣ដើម។

ជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES