Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថើប១ខ្សឺត អស់ ៣ម៉ឺនដុល្លារ ?

ថើប១ខ្សឺត អស់ ៣ម៉ឺនដុល្លារ ?

ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍មួយ បានលួចបង្ហើបប្រាប់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថា ករណីជនដៃដល់ចំនួន ៣នាក់ ដែលបន្លំថើបថ្ពាល់នារីរងគ្រោះ ហើយធ្វើសកម្មភាពយកកែវស្រា​វាយជន​រងគ្រោះប្រុសស្រី ចំនួន៦នាក់ បណ្តាលឱ្យរបួសធ្ងន់-ស្រាលនោះ  ពេលនេះកំពុងមានអ្នករត់ការទៅសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែង ជាផ្នូរនឹងទឹកប្រាក់ ៣ម៉ឺនដុល្លារ។

គួររំលឹកថា កាលពីវេលាម៉ោងប្រហែល ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា (យកកែវស្រាវាយ) បានកើតឡើង នៅចំណុចក្នុងភោជនីយដ្ឋាន “កន្លែងចាស់” មានទីតាំងស្ថិតក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលេខ២៥៧ កែងផ្លូវលេខ២០៤ ក្រុមទី១៧  ភូមិ០៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយជនសង្ស័យចំនួន៣នាក់ បាននាំគ្នាចូលទៅផឹកស៊ី និងបានសុំលេខទូរស័ព្ទពី​នារីម្នាក់​ដែល​អង្គុយហូបចុកតុក្បែរគ្នា រួចបន្លំថើបថ្ពាល់ ធ្វើឱ្យកើតជាទំនាស់ និងត្រូវមិត្តភក្តិរួមតុរបស់នារីរងគ្រោះ មានប្រុស​ស្រីសរុប ៦នាក់ នាំគ្នាសួរនាំ ស្រាប់តែត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពទាញកែវស្រា វាយទៅលើក្រុមនារី​រង​គ្រោះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ៦នាក់ ទីបំផុតត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះជនសង្ស័យទាំង៣នាក់ នាំ​យកទៅចាត់ការតាមច្បាប់ភ្លាមៗ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមាស បញ្ញា ហៅបញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ៣ៅ ផ្លូវលេខ៦០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (ជន​ដៃដល់អ្នកយកកែវស្រាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់និងស្រាល ៦នាក់)។ ទី២-ឈ្មោះយ៉ាន តៃឈត ហៅតៃឈត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកន្លែងស្ទីម សូណា ស្នាក់នៅហាងស្ទីម សូណា «ប៊ុនសេង» ផ្លូវលេខ០៣ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន (ជាបក្ខពួក) និងទី៣-ឈ្មោះជាង សុខឃាង ហៅ សាន្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវលេខ២១ សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ (ជាបក្ខពួក)។

ចំណែកជនរងគ្រោះ មានចំនួន៦នាក់ រួមមាន ទី១-ឈ្មោះលឹម គៀមហ៊ាក ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (ត្រូវជនសង្ស័យ​ឈ្មោះ​យ៉ាន តៃឈត សុំលេខទូរស័ព្ទ បន្លំថើបថ្ពាល់)។ ទី២-ឈ្មោះផាត សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួសក្បាល​ផ្នែកខាងលើដេរ៦ថ្នេរ ដៃស្តាំ ដេរ៣ថ្នេរ និងថ្លើមដៃស្តាំ របួសធ្ងន់)។ ទី៣-ឈ្មោះស៊ន វីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួស​ពក ក្បាលស្រាល)។ ទី៤-ឈ្មោះកែង នេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំ​លេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួសរលាត់ដៃទាំងសងខាងស្រាល)។ ទី៥-ឈ្មោះ កែង នាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ​៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (របួសរលាត់ស្បែកត្រង់ក ស្រាល) និងទី៦-ឈ្មោះ ឈួន មករា ភេទ​ស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល​គោក (របួសរលាត់ត្រង់ត្រចៀកខាងឆ្វេង ស្រាល)។

តាមប្រភពពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ភាគីរងគ្រោះ មានប្រុសមានស្រី សរុប​៦នាក់ ដែលជាមិត្តភក្តិរួមការងារ បាននាំគ្នាចូលមកហូបចុកនៅក្នុងហាងខាងលើ និងបានអង្គុយតុក្បែរ​ក្រុមជន​សង្ស័យដែលមានគ្នា៣នាក់។ លុះក្រោយមក ជនសង្ស័យម្នាក់ឈ្មោះយ៉ាន តៃឈត បានមកសុំលេខ​ទូរស័ព្ទពី​នារីរងគ្រោះឈ្មោះលឹម គៀមហ៊ាក និងបានបន្លំថើបនារីរងគ្រោះ ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តី និងត្រូវបាន​មិត្ភ​ក្តិ​នារីរងគ្រោះ ក្រោកមកសួរនាំ ស្រាប់តែជនសង្ស័យ បានទាញកែវស្រា វាយទៅលើភាគីរងគ្រោះ បណ្តាលឱ្យ​រង​របួស​ធ្ងន់-ស្រាល ទាំង៦នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌទួលគោក បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ នាំយកទៅសាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗដែរ៕

RELATED ARTICLES