Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធលែងលះ ពុះផ្ទះចែកគ្នា

ប្តីប្រពន្ធលែងលះ ពុះផ្ទះចែកគ្នា

កំពង់ធំ ៖ ប្តីប្រពន្ធ ២នាក់ ហេតុតែរស់នៅមិនចុះសម្រុងនឹងគ្នា ចេះតែកើតរឿងរកាំរកូស ឈ្លោះប្រកែកគ្នាមិន ស្វាង ក៏សម្រេចចិត្តព្រមព្រៀងលែងលះចែកផ្លូវគ្នា ដោយបែកចែកទាំងកូនចៅ ទ្រព្យសម្បត្តិ សូម្បីតែផ្ទះធ្លាប់ ស្នាក់នៅជុំគ្នា ក៏ពុះចែកជាពីរផងដែរ។

ករណីប្តីប្រពន្ធលែងលះគ្នា ពុះផ្ទះចែកគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចជិតផ្សារសំអាងរីករាយ ស្ថិតក្នុងភូមិអូរកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក។ប្តីប្រពន្ធដែលលែងលះ ពុះផ្ទះចែកគ្នានេះ ភាគីបុរសជាប្តី មានឈ្មោះចេវ ចិន្តា អាយុ៤២ឆ្នាំ។ ចំណែកភាគីស្ត្រី ជាប្រពន្ធ មានឈ្មោះប៊ុន សុវែន អាយុ៣៨ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ និង មានកូននៅក្នុងបន្ទុកគ្រួសារ ចំនួន២នាក់ (ប្រុស១ ស្រី១) ដោយកូនស្រីច្បងអាយុ១៧ឆ្នាំ រីឯកូនប្រុសពៅ មាន អាយុ១៣ឆ្នាំទៅហើយ។

លោកគឿន មេឃុំបឹងល្វា បានឲ្យដឹងថា ប្តីប្រពន្ធដែលលែងលះគ្នា ពុះផ្ទះចែកគ្នាខាងលើនេះ លោកធ្លាប់បាន ពន្យល់ណែនាំ និងជួយសម្របសម្រួល ២ទៅ៣លើករួចមកហើយ តែមិនទទួលបានលទ្ធផលសោះ ដោយ សារតែអ្នកទាំង២ សុទ្ធតែចង់ឈ្នះចាញ់រៀងខ្លួន។

លោកមេឃុំ បន្តថា លោកធ្លាប់បានលើកហេតុផលថា បើលែងលះគ្នា អាណិតដល់កូនៗទាំង២ ដែលស្ថិតនៅវ័យ សិក្សា ព្រោះប៉ះពាល់ដល់អារម្មណ៍កូនៗយ៉ាងខ្លាំង នៅពេលឃើញឪពុកម្តាយលែងលះគ្នាបែបនេះ ប៉ុន្តែទោះបី លោកខំព្យាយាមពន្យល់ហេតុផលយ៉ាងណាក៏ដោយ ក៏ប្តីប្រពន្ធ ១គូនេះ នៅតែសម្រេចថា ត្រូវតែលែងលះគ្នា ឱ្យខាងតែបាន។ មិនត្រឹមប៉ុណ្ណោះ សូម្បីផ្ទះដែលរស់នៅជាមួយគ្នារាល់ថ្ងៃ ក៏ពុះចែកគ្នាជាពីរ ដោយមិនខ្វល់ពី អនាគតកូនៗទាំង២នោះឡើយ។

ជុំវិញរឿងរ៉ាវវិវាទរវាងប្តីប្រពន្ធទាំង២ខាងលើ រហូតឈានដល់ការលែងលះ ពុះផ្ទះចែកគ្នាបែបនេះ អ្នកសារព័ត៌ មាននៅពុំអាចទាក់ទងសុំការបំភ្លឺដោយផ្ទាល់ពីភាគីប្តីប្រពន្ធខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើង រង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES