Sunday, July 20, 2025
Homeសង្គម និងជីវិតក្មេងប្រុសទឹកដក់ខួរក្បាល ដេកពេទ្យ៣ខែ ស្លាប់

ក្មេងប្រុសទឹកដក់ខួរក្បាល ដេកពេទ្យ៣ខែ ស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសអភ័ព្វម្នាក់ ដែលកើតមានជំងឺដ៏កាចសាហាវ (ដុះសាច់ និងទឹកដក់ក្នុងខួរក្បាល) បានបាត់ បង់ជីវិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីក្រុមគ្រួសារនាំមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានក្រុមគ្រូពេទ្យ ជំនាញជួយពិនិត្យព្យាបាល យ៉ាងចិត្តទុកដាក់អស់រយៈពេល៣ខែមកហើយ នៅតែមិនអាចស្រោ ចស្រង់ជីវិត បាន។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរ ពេទ្យគន្ធបុប្ផា ក្បែរវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្មេងប្រុសអភ័ព្វ មានឈ្មោះលី ម៉េងហៀង អាយុ១០ឆ្នាំ មានឪពុកឈ្មោះអាន សាវឿន អាយុ៣០ឆ្នាំ មុខរបរជា កសិករ ម្តាយឈ្មោះយឹង ស្រីពៅ អាយុ៣១ឆ្នាំមុខរបរជាកសិករ។ ក្រុមគ្រួសារមួយនេះ មានលំនៅ ភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

តាមប្រភពពីបុរសជាឪពុកក្មេងប្រុសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ បានកើតមាន ជំងឺដុះសាច់ និងទឹកដក់ក្នុងខួរក្បាល ដំណាក់កាលធ្ងន់ធ្ងរ ហើយត្រូវបានពួកគាត់ជាឪពុកម្តាយ បាននាំមកព្យា បាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ អស់រយៈពេល ៣ខែមកហើយ។

បុរសជាឪពុក បន្តថា អំឡុងពេលដែលកូនប្រុសរបស់គាត់មកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា នេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញ ជួយពិនិត្យនិងព្យាបាលយ៉ាងចិត្តទុកដាក់ តែដោយសារអាការជំងឺ កូនប្រុសគាត់ ធ្ងន់ខ្លាំងពេក ទើបមិនអាចទ្រាំទ្រតទៅទៀត បានដោយ កូនប្រុសគាត់បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ដោយសារតែជីវភាពក្រុមគ្រួសារក្មេងប្រុសខាងលើ ទីទ័លក្រ និងគ្មានសូម្បីថវិកាជួលរថយន្តដឹកសព កូនត្រឡប់ ទៅស្រុកកំណើតវិញ ទើបត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូន សពយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត និងថែមទាំងបានចូលរួមបច្ច័យក្នុងពិធីបុណ្យសពក្មេង ប្រុសអភ័ព្វ ចំនួន២០ម៉ឺនរៀល និងអង្ករ ២បាវ ផងដែរ៕

RELATED ARTICLES