Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់អតីតប្រពន្ធប៊ិះស្លាប់ ខឹងលែងគ្នារួច មិនយកវិញ

កាប់អតីតប្រពន្ធប៊ិះស្លាប់ ខឹងលែងគ្នារួច មិនយកវិញ

សៀមរាប ៖ ប្តីប្រពន្ធ២នាក់ ដោយសារតែរួមរស់ជាមួយគ្នាមិនសូវចុះសម្រុង ក៏ឈានដល់ការលែងលះគ្នា តាំងពីអំឡុងចុងឆ្នាំ២០២០ មកម៉្លេះ ប៉ុន្តែភាគីអតីតប្តីមិនទាន់ដាច់អាល័យ ចេះតែតាមលួងលោមសុំអតីត ប្រពន្ធត្រូវរ៉ូវគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រមយកវិញដាច់ខាត លុះចុងក្រោយ ជនសង្ស័យជាអតីតប្តី បានទាញកាំ បិតប៉័ងតោ កាប់អតីតប្រពន្ធ ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។ ចំណែកជនដៃដល់ ត្រូវសមត្ថ កិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមនីតិវិធី។

ករណីប៉ុនប៉ងឃាតកម្ម (អតីតប្តីកាប់ប្រពន្ធ) នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ បន្ទាប់មក នៅថ្ងៃ ដដែលនោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង។

ជនសង្ស័យដែលកាប់អតីតប្រពន្ធប៊ិះស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ថា ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ មានលំភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ គង់ ដានី អាយុ៤៨ឆ្នាំ មានលំនៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រវាងជនសង្ស័យឈ្មោះ ថា ឈង់ និងស្ត្រីរងគ្រោះឈ្មោះ គង់ ដានី ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែក្រោយមក ដោយសារតែការរួមរស់មិនចុះសម្រុងនឹងគ្នា ចេះតែឈ្លោះប្រកែកមិន ឈប់ ទើបឈានដល់ការលែងលះគ្នា តាំងពីអំឡុងចុងឆ្នាំ២០២០ មកម៉្លេះ។ ប៉ុន្តែក្រោយពីលែងលះគ្នារួច ភាគី អតីតប្តី នៅមិនទាន់ដាច់អាល័យពីប្រពន្ធ ទើបចេះតែតាមលួងលោមសុំត្រូវរ៉ូវគ្នាវិញ តែស្ត្រីជាអតីតប្រពន្ធមិន ព្រមយកវិញដាច់ខាត។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ បុរសជាអតីតប្តី បានតាមទៅរកអតីតប្រពន្ធ ដល់ផ្ទះ ដើម្បីសុំត្រូវរ៉ូវគ្នាវិញជាលើកចុងក្រោយ តែស្ត្រីជា ប្រពន្ធមិនព្រម ទើបធ្វើឱ្យឈានដល់ការកាប់ប្រហារប្រពន្ធជាច្រើនប៉័ងតោ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។  បន្ទាប់មក ជនបង្កហេតុ បានរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ និងបាន ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យបាន នៅចំណុចភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង រួចនាំយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារអតីតប្រពន្ធ បណ្តាលឱ្យរងរបួសប្រាកដមែន មូលហេតុដោយសារតែខឹងសុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ នាងមិនព្រម។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES