Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនមិនឱ្យផឹកស្រា ម៉ែចងកស្លាប់

 កូនមិនឱ្យផឹកស្រា ម៉ែចងកស្លាប់

បាត់ដំបង ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទ និងទឹកនោមផ្អែមប្រចាំ កាយ ហើយកន្លង តែងលួចផឹកស្រាជាញឹកញាប់ ទើបពេលកូនដឹង ក៏ហាមិនឱ្យផឹក និងធ្លាប់យកស្រាបោះ ចោលទៀតផង ទើបធ្វើឱ្យម្តាយខឹង ធ្លាប់គំរាមសម្លាប់ខ្លួន ប៉ុន្មានដងមកហើយ ស្រាប់តែក្រោយមក ខណៈ កូនភ្លេចខ្លួន ស្ត្រីជាម្តាយ បានចងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិស្ថាពរ២ ឃុំអម្ពិលប្រាំដើម ស្រុកបវេល។

ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះហ៊ាន ចន្ត្រា ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅភូមិស្ថាពរ២ ឃុំអម្ពិលប្រាំដើម ស្រុកបវេល។

តាមការបំភ្លឺពីបុរសឈ្មោះជិន ពុទ្ធា អាយុ៣០ឆ្នាំ ត្រូវជាកូនបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ម្តាយរបស់គាត់ (ជនរងគ្រោះ) គឺមានជំងឺប្រចាំកាយ សរសៃប្រសាទ រយៈពេលជាង១ឆ្នាំមកហើយ ព្រមទាំងមាន ជំងឺទឹកនោមផ្អែមទៀត ហើយកន្លងមក ម្តាយគាត់តែងតែទៅបើកថ្នាំសរសៃប្រសាទ នៅមណ្ឌលសុខ ភាពអន្លង់ វិល ស្រុកសង្កែ មកលេប ជាប្រចាំ រៀងរាល់ខែ ហើយគាត់តែងតែលួចផឹកស្រា ទើបខ្លួនបានហាមឃាត់ មិនឱ្យ ម្តាយផឹក ព្រមទាំងបានយកស្រាបោះចោលទៀតផង ទើបមានពេលខ្លះម្តាយខឹង ក៏បានគំរាមចង់សម្លាប់ខ្លួន។

កូនប្រុសស្ត្រីរងគ្រោះ បានបន្តថា លុះមកដល់វេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ម្តាយរបស់គាត់បានចងកនៅនឹងធ្នឹមក្នុងផ្ទះ បណ្តាលឱ្យស្លាប់តែម្តង។ លុះពួកគាត់ភ្ញាក់ពីដេក ប្រទះឃើញម្តាយ ចងក ក៏ស្រែកឆោឡោ និងប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោក គ្រូពេទ្យ ជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដ មែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES