Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានទំនើបក្រឡាប់ ធ្លាយឈើប្រណីត

 ឡានទំនើបក្រឡាប់ ធ្លាយឈើប្រណីត

ខេត្តកំពង់ធំ ៖ រថយន្តស៊េរីទំនើប ១គ្រឿង កំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់ បណ្តាលឱ្យរេ ចង្កូតក្រឡាប់ជាច្រើនត្រឡប់ ផ្ងារជើងឡើងលើ ប៉ុន្តែសំណាងល្អ អ្នកបើកបរមិនមានរបួសអ្វីធ្ងន់ ហើយបាន រត់គេចខ្លួនបាត់ភ្លាមៗ ខណៈដែលមានឈើជាច្រើនដុំ បានធ្លាយចេញពីរថយន្ត។

ហេតុការណ៍ក្រឡាប់រថយន្ត ធ្លាយឈើប្រណីតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ប្រមាណជាង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Ford Ranger ពណ៌ស បើកបរក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ បានផ្ទុះកង់ បណ្តាលឱ្យក្រ ឡាប់ជាច្រើនត្រឡប់ ផ្ងារជើងឡើងលើ ស្រាប់តែធ្លាយចេញសុទ្ធតែឈើប្រណីត ប្រមាណជាង ២០ដុំ។ ចំណែកអ្នកបើកបររថយន្តនោះ ក្រោយកើតហេតុភ្លាម បានរត់គេចខ្លួនបាត់តែម្តង មុនពេលកម្លាំងសមត្ថ កិច្ចចុះទៅដល់។

ប្រភពដដែលបាន បន្តថា រថយន្តនោះ បានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណីត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ទីស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន រួចចូលមក ខេត្តកំពង់ធំ ស្រាប់តែបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង។ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយនាំយករថយន្ត ព្រម ទាំងឈើទាំងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

RELATED ARTICLES