ភ្នំពេញ៖រយៈពេល១៣ឆ្នាំមកហើយ(២០១០-២០២៣)ដែលឱក សុគន្ធកញ្ញា បានក្លាយជាតារាចម្រៀងស្រីឈានមុខគេម្នាក់នៅហង្សមាស បើទោះជាពេជ្រ សោភា នៅតែរក្សារតំណែងជាតារាលំដាប់ជូរមុខនិងពេលខ្លះត្រដុំត្រសងជាមួយនាងក្ដី ប៉ុន្ដែសុគន្ធកញ្ញា នៅតែមានប្រៀបជាងមិត្តរួមក្រុម។យ៉ាងណាសមាប់ទីផ្សារចម្រៀងសុគន្ធកញ្ញា ដែលគេអាចព្យាករណ៍បានថានាងអាចនឹងពិបាករក្សារតំណែងមួយនេះតទៅទៀតឬប្រឈមការចុះខ្សោយហើយវ៉ៃទីផ្សារចម្រៀងផ្នែកយុវវ័យលែងសូវចំដូចមុនទៀតគឺនៅឆ្នាំ២០២៤ ខាងមុខនេះពោលគឺក្រោយនាងសម្រាលកូនទី២ ដែលពេលនោះគេជឿរថាប្អូនថៅកែហង្សមាសរូបនេះនឹងបន្ធូដៃបន្ដិចម្ដងៗ ពីការចេញបទចម្រៀង លែងវាយលុកខ្លាំងដូចមុនទៀតហើយ តែនាងនឹងងាកទៅគិតលើការរឹតចំណងស្នេហាជាមួយស្វាមីឲ្យបានច្រើនថែមទៀត ដើម្បីរក្សារចំណងស្នេហាឲ្យរឹងមាំ ជៀសវាងដូចតារាស្រីខ្លះមានកូនហើយស្វាមីប្រែប្រួលចិត្ត ឬលួចមានស្រីខាងក្រៅ?
សំណួរដែលមហាជនចង់ដឹងថានៅពេលដែលឱក សុគន្ធកញ្ញា មានកូន២ ហើយតើនាងនៅតែរក្សារតំណែងជាតារាចម្រៀងស្រីជូរមុខគេនៅហង្សមាសតទៅទៀត ឬមួយក៍វ៉ាគេបានតែ១៣ ឆ្នាំក៍មានតារាស្រីថ្មីចូលទៅជំនួស?
អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានអះអាងថាមិនមែនរឿងមានកូន១ ឬកូន២ ទេ ទោះជាកូន៤ ឬ៥ នាក់ក៍ដោយក៍នៅតែល្បីបានដែរឲ្យតែតារារូបនោះចេះរក្សារខ្លួនបានស្អាតទាក់ទាញពីមហាជននោះការគាំទ្រមិនប្រែប្រួលឡើយ។លោកនូ ស៊ឹប បន្ថែមថាឱក សុគន្ធកញ្ញា មានសម្លេងល្អ អីចឹងរឿងមានកូនមិនពាក់ព័ន្ធដល់សម្លេងទេ នៅតែល្បីចឹងឲ្យតែមានបទចេញមកខ្លាំងៗ ។ប៉ុន្ដែលោកនូ ស៊ឹប ថារយៈពេលចុងក្រោយនេះលោកអត់ដែលបានតាមដានបទថ្មីៗរបស់សុគន្ធកញ្ញា ថាចេញមកយ៉ាងម៉េចនោះទេ ព្រោះលោកទៅរស់នៅជាយក្រុងភ្នំពេញ អត់សូវមានអ៊ីនធើណេតស្វែងរកបទចម្រៀង។តែទាក់ទងអ្នកខ្លះនិយាយថាសុគន្ធកញ្ញា លែងសូវល្បីក្រោយរៀបការប្ដីនិងមានកូន១នេះ ត្រូវបានលោកនូ ស៊ឹប អះអាងថាអាស្រ័យនៅលើគុណភាពបទថ្មីៗនេះដែរ ម្យាងនៅហង្សមាសក៍មានតារាច្រើនអីចឹងបទចម្រៀងត្រូវបែងចែកគ្នាច្រៀងអីចឹងហើយ ។លោកបន្ថែមទៀតថាសុគន្ធកញ្ញា នឹងនៅតែចេញច្រៀងរាំជាធម្មតាក្រោយនាងសម្រាលកូនទី២ នឹងបានរឹងដៃរឹងជើងនោះ។
ឱក សុគន្ធកញ្ញា ធ្លាប់ត្រូវបានមជ្ឈដ្ឋានខ្លះថានាងក្ដាប់តំណែងតារាស្រីឈានមុខគេនៅហង្សមាសបានដល់ទៅជាង១ទសវត្សន៍នេះគឺដោយសារតែនាងជាប្អូនថ្លៃលោកថៅកែហង្សមាស ហើយស្វាមីនាងជាអគ្គនាយកទូរទស្សន៍ហង្សមាសនេះឯង ហេតុនេះតើថៅកែនឹងចង់ឲ្យតារាស្រីណាទៅខ្លាំងជាងរូបនាង?ប៉ុន្ដែទាំងលោកនូ ស៊ឹប និងអ្នកជំនាញសិល្បៈផ្សេងៗទៀតសុទ្ធតែទទួលស្គាល់ថាសុគន្ធកញ្ញា មានសម្ថភាពម្នាក់មិនមែនឥទ្ធិពលរបស់ថៅកែអាចធ្វើឲ្យFan ជាច្រើននៅតែគាំទ្រនាងទេ ប្រសិនបើរូបនាងគ្មានមហាជនទទួលស្គាល់នោះ។តែយ៉ាងណារយៈពេលជិត៤ឆ្នាំមកនេះអ្នកតាមដានបទចម្រៀងសុគន្ធកញ្ញា ជាច្រើនបានមើលឃើញថាបទចម្រៀងនាងលែងសូវមានបអទផ្ទុះដូចមុនទៀតហើយ ព្រោះទីផ្សារចម្រៀងមានការប្រែប្រួលតារាថ្មីៗក៍ចេញមកច្រើន ហេតុនេះហើយបើនាងគ្មានអ្វីថ្មីនិងប្លែកទេច្បាស់ជា”រលកក្រោយ ច្រានរលកមុន”ជាមិនខាន ទោះជានាងជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ក្ដី។
ឱក សុគន្ធកញ្ញា បានសម្រេចបំណងធំនៅឆ្នាំ២០២៣ នេះគឺការពពោះយកកូនស្រីបានដូចក្ដីប្រាថ្នាហើយអំឡុងពេលផ្ទៃពោះនៅមិនទាន់រីកធំនេះនាងនៅតែបន្ដធ្វើការងារសិល្បៈជាធម្មតា ដូចជាអង្គុយកៅអី Coach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ដែលមានការតុបតែងខ្លួនប្លែកៗនិងផ្ទៃពោះមើលសឹងតែមិនចង់ដឹងថានាងកំពុងមានទម្ងន់ទៀតផង។ការសម្រេចចិត្តយកកូនទី២នៅឆ្នាំថោះ(ទន្សាយ)នេះរបស់សុគន្ធកញ្ញា ក្រោយពេលតារាចរួមអាជីពនៅជុំវិញខ្លួន និងTop Fan របស់នាងជម្រុញឲ្យនាងយកកូនថែមដោយពួកគេជឿរថាពេលនាងមានកូនទី២ ច្បាស់ជាលោកសុខលី នឹងកាន់តែថ្នាក់ថ្នមចិន្ដានាងទ្វេដងជាមិនខាន ព្រោះថាបានកូនប្រុស១ស្វាមីហៅនាងសុទ្ធតែឧត្តមភរិយា និងចាត់ទុកថាជាមាតាដៃ១០០ ទៅហើយ ហេតុនេះពេលបានកូន២ ប្ដីស្រលាញ់ប៉ុណ្ណា ?
ក្រៅពីឱក សុគន្ធកញ្ញា តារាពពោះនៅឆ្នាំ២០២៣ មានដូចជាអ្នកនាងស៊ឹម សូលិកា និងគង់ ច័ន្ទរដ្ឋា ជាដើម ៕