ភ្នំពេញ៖អ្នកមេម៉ាយកូន១ពេជ្រ សូលីកា បានចេញសារនៅថ្ងៃទី១ កញ្ញា ថានាងមិនត្រូវការស្នេហាបែបលេងសើចដូចកូនក្មេងបៀមដៃនោះទេ ហើយបើបុរសនោះស្រលាញ់នាងមែន គូរតែចូលស្ដីដណ្ដឹងនាងឲ្យបានឆាប់ៗទៅ នោះទើបនាងជឿរជាក់។ការបង្ហាញអារម្មណ៍ពិតរបស់សូលីកា នាពេលនេះជាសារមួយដាស់តឿនទៅគូស្នេហ៍ថ្មីរបស់នាងដែលបានបង្ហាញភាពផ្អែមល្ហែមស្នេហ៍១ប្រាវតាមIG ក៍ស្ងាត់ដំណឹងសូន្យទៅវិញនោះទើបនាងចង់ឲ្យគេដឹងថាត្រូវការស្នេហាច្បាស់លាស់ អត់ចង់លេងសើចទេ។ទោះជាយ៉ាងណារហូតមកដល់ពេលនេះសូលីកា នៅតែមិនដាច់ចិត្តលាតត្រដាងស្នេហាថ្មីនេះជាសាធារណៈនោះទេ គឺលឹបលៗនៅឡើយ ដែលបញ្ជាក់ថាអត់ទាន់ច្បាស់លាស់ជាមួយគ្នា ប៉ុន្ដែបើបុរសនោះពិតជាស្រលាញ់នាងដោយពិតប្រាកដមិនប្រកាន់ជីវិតអតីតកាលរបស់នាងមែន គេជឿរថាប្រុសនោះនឹងបំពេញបំណងនាងតាមរយៈការចូលចែចូវទៅតាមប្រពៃណីដូចអ្វីដែលនាងបានទាមទារនិងដាក់ល័ក្ខខណ្ឌស្នេហ៍នោះជាមិនខាន។
គូររំលឹកថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីលោកគឹម ហាន កាលពីថ្ងៃទី២៥ តុលា ២០១៩ តែនៅខែកក្កដា ឆ្នាំ២០២២ ពួកគចែកផ្លូវគ្នាទាំងចម្រូងចម្រាស ខណៈស្រីពេជ្រ ក៍ងាកទៅស្និតស្នេហ៍ជាមួយកូនមន្រ្ដីធំផ្កាយ២ លោកថុល សុភិទិ បានតែមួយរយៈក៍រយាលពីគ្នាទៅវិញ ព្រោះតែតារាចម្រៀងលេងម៉ូដសាក់នោះមានគូស្នេហ៍ទៅហើយគឺជាអ្នកលក់ផលិតផលតាមOnline ម្នាក់នោះគឺអ្នកមេម៉ាយកូន១នាងម៉ានីន ។ដោយសារតែចង់ឲ្យគេដឹងថាទោះជាមេម៉ាយកូន១ក្ដី តែនៅមានជម្រើសស្នេហ៍ច្រើននោះទើបស្រីពេជ្រ ធ្លាប់បង្អួតរូបភាពកៀកកើយគ្នាជាមួយម្ចាស់ចិត្តថ្មីតាមIG មួយឆាវ តែមិនហ៊ានបញ្ចេញតាមហ្វេសបុកឡើយ ហើយពេលនេះដំណឹងស្នេហ៍ថ្មីរបស់នាងក៍ស្ងាត់ទៅវិញ ទើបនាងដាស់តឿនទៅគូស្នេហ៍ថាអត់ត្រូវការមិនច្បាស់លាស់ទេ បើស្រលាញ់ត្រូវហ៊ានចូលស្ដីដណ្ដឹងទើបនាងOK ។
តាមរយៈការបង្ហើបថាប្រុសណាចង់ធ្វើជាម្ចាស់បេះដូងនាងទាល់តែមានភាពក្លាហានហ៊ានភ្ជាប់ពាក្យនោះបញ្ជាក់ថាតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា នៅតែមានចិត្តចង់រៀបការជាមួយមនុស្សដែលច្បាស់លាស់ជាមួយនាងក្រោយពេលនាងបានបរាជ័យគម្រោងរៀបការជាមួយលោកហាន កាលពីឆ្នាំ២០២០ ក៍ដូចជាខូចផែនការណ៍ចង់ចេញទៅរស់នៅប្រទេសអូស្រា្ដលីនោះ។សម្រាប់សូលីកា ដែលមានរូបសម្រស់នៅតែគូរឲ្យក្នក់ក្នាញ់នោះគេជឿរថានាងប្រាកដជាមានបុរសមិនតិចនាក់ទេចាំព្យាបាលរបួសបេះដូងនាង ព្រោះទោះជាស្រីពេជ្រ ធ្លាប់មានស្វាមីនិងកូន១មែន តែនាងព្យាយាមថែរក្សាសម្រស់មិនឲ្យធ្លាក់ចុះឡើយ ក្នុងនោះថែមទាំងមិនឲ្យឡើងគីឡូនិងបែកសាច់ខ្លាំងដូចតារាខ្លះដែលមានស្វាមីហើយទៀតផង។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះសូលីកា ចែកផ្លូវប្ដីជាង១ឆ្នាំទៅហើយ តែទំនាក់ទំនងរវាងនាងបុរសជាឪពុកកូននាងនៅតែល្អមិនយកគ្នាជាសត្រូវនោះទេហើយនាងថែមទាំងអនុញ្ញាត្តិឲ្យអតីតប្ដីអាចមកជួបនិងយកកូនដើរលេងតាមចិត្តចង់ទៀតផង ដូចជាមុននេះនៅពេលកូនប្រុសនាងឈឺលោកហាន បានដឹកយកទៅពេទ្យជាបន្ទាន់ហើយស្រីពេជ្រ ក៍នៅជាមួយកូនជាប់ដូចប្ដីចាស់នាងដែរ។
ពេជ្រ សូលីកា នៅតែជាជម្រើសរបស់ហង្សមាសដែលជ្រើសយកនាងជាតួឯកក្នុងភាពយន្ដរបស់ខ្លួនព្រោះនាងមានទេពកោសល្យសម្ដែងល្អ ខណៈដែលអាជីពចម្រៀងរបស់នាងត្រឹមមធ្យមប៉ុណ្ណោះ ពោលគឺពិបាកប្រជែងឈានទៅរកលំដាប់តារាជូរមុខនៅហង្សមាសបានដោយសារតែតារាស្រីវ័យក្មេងនៅទ្រនុំធំនេះមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលមានយ៊ីអ៊ុនល្អាងគេ។ចំពោះនាងស្រីពេជ្រ វិញFan សរសើរថានាងជាតារាស្រីមានការបែងចែកអារម្មណ៍បានល្អ ព្រោះក្នុងពេលតែមួយម្ដាយជាប់គុគ១២ឆ្នាំ ហើយត្រូវបែកបាក់គូដណ្ដឹងទៀត តែនាងនៅតែកាន់ក្បាលមីក្រូច្រៀងលើឆាកបានដដែល។ប៉ុន្ដែក្រៅពីសូលីកា អ្នកមេម៉ាយ២ដួងទៀតនៅហង្សមាសគឺពេជ្រ សោភា និងប៉ាច គីមមួយ នោះពេលនេះពួកគេសុទ្ធតែមានគូស្នេហ៍ច្បាស់លាស់ទៅហើយតាមរយៈការឆ្លងកាត់ពិធីភ្ជាប់ពាក្យត្រឹមត្រូវដូចគ្នា នឹងត្រៀមចូលរោងការ ហេតុនេះគេចាំមើលថាអ្នកមេម៉ាយវ័យក្មេងនាងស្រីពេជ្រ នឹងភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីនៅពេលណាដើម្បីកុំឲ្យចាញ់រៀមច្បងទាំងពីរ ខណៈដែលរហូតមកដល់ពេលនេះគេនៅតែមិនទាន់ស្គាល់ពីតួនាទីប្រុសស្នេហ៍ថ្មីរបស់សូលីកា ថាជាកូនសេដ្ឋីរូបណាឡើយ៕