Tuesday, November 19, 2024
Homeព័ត៌មានសិល្បៈ អាណូ មានជីវិតរស់ឡើងវិញលើកទី៤ វិលមក បន្តអាជីព ដើម្បីចិញ្ចឹមកូនស្រីទាំង២

 អាណូ មានជីវិតរស់ឡើងវិញលើកទី៤ វិលមក បន្តអាជីព ដើម្បីចិញ្ចឹមកូនស្រីទាំង២

ភ្នំពេញ ៖ អតីតពិធីការិនី សួន ភក្តី ហៅអាណូ បន្ទាប់ពីបានចាក់ពោះខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានសង្គ្រោះទាន់ ពេលនេះបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ មកបន្តរបរលក់ដូតាមអនឡាញ ដូចដើម វិញ តែនាងមិនទាន់អាចធ្វើការធ្ងន់បានទេ ។ ក្រៅពីការងារលក់ដូរអនឡាញ (បាយស្រូប ម្ហូបអាហារច្រើនមុខ និងសម្លៀកបំពាក់ជាដើម) អាណូ ក៏ចង់រកការងារបន្ថែមផ្សេងទៀត ដើម្បីរកចំណូលសម្រាប់ជីវភាព និងថែទាំ ព្យាបាលជំងឺកូនស្រីរបស់នាងផងដែរ។

សួន ភក្តី ហៅអាណូ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ ថា «ជម្រាបសួរ អ្នកទាំងអស់គ្នា! នាងខ្ញុំ អាណូ  អនុញ្ញាតឲ្យខ្ញុំបានរួមការងារជាមួយអ្នកទាំងអស់គ្នាផង តែអំឡុងពេលនេះ បានតែអង្គុយទេ ( អង្គុយធ្វើការ live ឬ reviews អីក៍បាន ឲ្យតែសមស្រប នាងខ្ញុំទទួល ធ្វើទាំងអស់) អរគុណ Sofia SC Salon & Aesthetics ដែលតែងតែផាត់មុខធ្វើសក់ឲ្យបង! អរគុណយាយ Keo Vitou»។

គួរបញ្ជាក់ថា បន្ទាប់ពីបានជាសះស្បើយ ចេញពីមន្ទីរពេទ្យមកផ្ទះវិញ អាណូ បានបញ្ជាក់ថា នេះជាការមានជីវិត រស់ឡើងវិញ លើកទី៤ របស់នាងហើយ ដូច្នេះសូមបងប្អូន មហាជន ឈប់ដៀមដាម រិះគន់វាយប្រហារជាន់ ពន្លិចនាងទៅ សូមជួយផ្តល់កម្លាំងចិត្តដល់នាង ដើម្បីឲ្យនាងមានភាពរឹងមាំឡើងវិញក្នុងការតស៊ូពុះពារក្នុងឆាក ជីវិតបន្តទៀត ព្រោះនាងមានបន្ទុកច្រើនណាស់ ត្រូវដោះស្រាយ។

អាណូ បានសរសេរថា «បងៗ អូនៗ (មួយចំនួនតូច) បង អូន មិនពេញចិត្ត អាច block ចុច ខ្វែង អូសចោលបាន សូមឈប់និយាយលាបពណ៌ បំផ្លើស និងជាន់ពន្លិចទៅ ហើយសូមឈប់ដៀមដាមអ្នកដែលពួកគាត់មកជួយខ្ញុំ ទាំងខ្លួនខ្ញុំ មិនដែលនឹកនាដល់ពួកគាត់សោះ (មិនមែនគាត់ជួយ យកមុខយកមាត់ទេ គឺគាត់ជួយគេគ្រប់ៗគ្នា)   ហើយខ្ញុំ ណូ មិនបានចេញមុខមក ដើម្បីសុំលុយនោះទេ ខ្ញុំចេញមុខមក ដេម្បីសុំជាឱកាស ខ្ញុំចង់ធ្វើការបូកផ្សំ នឹងការលក់ដូរ របស់ខ្ញុំតែប៉ុណ្ណោះ។

បងៗ អូនៗ (មួយចំនួនតូច) អើយ! បង អូន មិនមែនជាខ្ញុំ បង អូន មិនយល់ ដូចតែខ្ញុំមិនយល់នឹងបងអូនដែរ។ អញ្ចឹងប្តូរពីការដៀមដាមខ្ញុំ មកអាណិត និងឲ្យកម្លាំងចិត្តខ្ញុំវិញទៅ ព្រះ ប្រទានពរជាង ព្រោះនេះជាការរស់មក វិញ លើកទី4 ហើយ សម្រាប់ខ្ញុំ។

 ដោយកី្តគោរព ពីខ្ញុំ អាណូ សូមឲ្យខ្ញុំបានកាច់បំបាក់ភាពអាក្រក់នេះ ដោយការខ្ញុំប្រឹងបន្លប់ខ្លួនឯងនេះផង ព្រោះខ្ញុំមានបន្ទុកច្រើនណាស់ដែលត្រូវមើលថែ»៕

RELATED ARTICLES