Wednesday, December 25, 2024
Homeព័ត៌មានជាតិកូន​ប្រុសខឹង​សុំលុយ​ម្តាយ​មិន​បាន ដុត​ផ្ទះ​ឆេះ​ខ្ទេច

កូន​ប្រុសខឹង​សុំលុយ​ម្តាយ​មិន​បាន ដុត​ផ្ទះ​ឆេះ​ខ្ទេច

ខេត្តព្រៃវែង ៖ បុរសចិត្តភ្លើងម្នាក់ បានសុំលុយពីម្តាយចិញ្ចឹមរបស់ខ្លួនចំនួន២ពាន់ដុល្លារ លុះម្តាយប្រាប់ថា គ្មាន​លុយ​ឱ្យ ក៏គំរាមសម្លាប់ កូនខ្លួនឯងចោល បន្ទាប់មកក៏សម្រេចដុតផ្ទះ ចោល បណ្តាលឱ្យឆាបឆេះខ្ទេចអស់ កាល​ពី វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ នៅចំណុចភូមិពិលា ឃុំកំពង់សឹង ស្រុក​ព្រះស្តេច។

ជនបង្កហេតុដែលខឹងសុំលុយម្តាយមិន បាន ដុតផ្ទះចោលនោះ មានឈ្មោះកែវ សូនី អាយុ២៧ឆ្នាំ មានលំនៅ​ក្នុង​ភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាប- ឆេះគ្មានសល់ មានទំហំ៧ម៉ែត្រ គុណនឹង​៨ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងដែក ជាកម្មសិទ្ធិ របស់ស្ត្រីឈ្មោះផាន់ ហ៊ន អាយុ៧៣ឆ្នាំ ត្រូវ ជាម្តាយ​ចិញ្ចឹម​របស់ជនបង្កហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុបាន មកសុំលុយពីម្តាយ​ចិញ្ចឹម​ចំនួន២ពាន់ដុល្លារ តែ មិនបានប្រាប់ថា យកទៅធ្វើអ្វីនោះទេ លុះស្ត្រី ជាម្តាយប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែជនបង្កច្រឡោតខឹង ក៏គំរាមសម្លាប់កូនរបស់ខ្លួន ឯងចោល ព្រមទាំងគំរាមដុតផ្ទះចោលទៀតផង។

ប្រភពដដែលបន្តថា ក្រោយពីគំរាមរួច មិនឃើញស្ត្រីជាម្តាយចិញ្ចឹមឱ្យលុយមកខ្លួន ទៀត ទើបជនបង្កបាន​ដុត​ផ្ទះចោលមែន បង្ក ឱ្យកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ ផ្អើល​ដល់អ្នកភូមិជួយពន្លត់ដែរ តែមិនរលត់ សោះឡើយ ទីបំផុត ផ្ទះមួយខ្នងខាងលើ បាន ក្លាយជាចំណីភ្លើង​ខ្ទេច​អស់គ្មានសល់។

ក្រោយពីធ្វើសកម្មភាពដុតផ្តះម្តាយចិញ្ចឹម ឆេះទាំងស្រុងហើយ ជនបង្កហេតុបានរត់គេច ខ្លួនបាត់សម្រោល។

តាមការអះអាងរបស់ស្ត្រីរងគ្រោះជា ម្ចាស់ផ្ទះ អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះរបស់ គាត់ ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខ្ទេចអស់ទាំងស្រុង ដែលគិតជា ទឹកប្រាក់ប្រមាណ៣៥លានរៀលឯណោះ។

ជុំវិញរណីខាងលើនេះ សមត្ថកិច្ចកំពុង តាមប្រមាញ់ជនបង្កហេតុ ដើម្បីនាំយកមក ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES