បរទេស៖បទ”យត្តិធ័មគ្មាន សម្រាប់អ្នកស្មោះ”ដែលជាសំនៀងដើមរបស់ឱក សុគន្ធកញ្ញា នោះត្រូវ បានកូន ក្រុមរបស់ពេជ្រ សោភា កញ្ញាលឹម សេរីហាន់នីកា បានយកឡើងច្រៀងជាថ្មីក្នុងកម្មវធីប្រលងចម្រៀងលំដាប់ ថ្នាក់ពិភពលោកThe Voice Cambodia រដូវកាលទី៣ វគ្គLive Show សបា្ដហ៍ទី៣ ដែលប្រើបច្ចេកទេសច្រៀងថ្មី ភ្លេងថ្មី នាំឲ្យបទនេះមានរសជាតិថ្មី និងកាន់តែមានភាពទាក់ទាញថែមទៀតតាមរយៈការបង្វឹគផ្ទាល់ពីCoach ពេជ្រ សោភា សហការណ៍ជាមួយគ្រូភ្លេងលោកសាន់ សុវណ្ណឌីន ។អ្វីដែលស្ទើតែមិនគូរឲ្យជឿរនោះបទនេះក៍ត្រូវបានឆាណែលលំដាប់ពិភពលោកដែលតាមដានគ្រប់សកម្មភាពការប្រលងចម្រៀងThe Voice ទូទាំងសកលលោកនិងជ្រើសយកតែបេក្ខភាព ណាដែលចាត់ទុកថាធ្វើបានល្អបំផុត ប្រចាំសប្ដាហ៍(The Best Performances This Week On The Voice ) នោះយកការច្រៀងសម្ដែងរបស់ កញ្ញា សេរីហាន់នីកា មួយបទនេះទៅផុសនៅលើឆាណែលរបស់ខ្លួនដែលមានអ្នក Subscribers 3,95 M នោះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។នេះគឺជាមោទនភាពមួយរបស់គ្រូបង្វឹកពេជ្រ សោភា និងលោកគ្រូភ្លេង សាន់ សុវណ្ណឌីន ពិសេសកញ្ញាសេរីហាន់នីកា ព្រោះនៅក្នុងវគ្គLive Show សប្ដាហ៍ទី១ កន្លងទៅក្នុងកម្មវិធីThe Voice Cambodia រដូវកាលទី៣ នោះត្រូវបានឆាណែលលំដាប់ពិភពលោកមួយនេះក៍បានជ្រើសយកកញ្ញាលឹម សេរីហាន់នីកា ដែលច្រៀងបទ”ក្ដាមស្រែ” ប្រើទិចនិកច្រៀងដល់ទៅ៤ ផ្សេងគ្នានោះយកទៅផុស ជាបេក្ខភាព ច្នើមប្រចាំសប្ដាហ៍( Best Of The Week )ម្ដងរួចហើយដែរ។
សម្រាប់សប្ដាហ៍នេះកញ្ញាសេរីហាន់នីកា ច្រៀងបទ”យុត្តិធ័មគ្មាន សម្រាប់អ្នកស្មោះ”នោះ ត្រូវបានជ្រើសយក ទៅផុសជាមួយបេក្ខភាពផ្សេងៗទៀតដែលឆាណែល Best Of The Voice ចាត់ទុកថាពួកគេធ្វើបានល្អបំផុតដូចគ្នានោះមានដូចជា បទ”Language “ច្រៀងដោយ Kov’acs Aliz ,The Voice Of Hungary 2023 វគ្គ Blind Auditions ,បទ”Stand Up “ច្រៀងដោយ Sampamix Aborh The Voice Of Ukraine 2023 វគ្គ Blind Auditions ,បទ”Stone Cold “ច្រៀងដោយBecky Sangolo , The Voice Of Poland 2023 វគ្គ Blind Auditions ,បទ” I Can’t Make You Love Me “ច្រៀងដោយ Elly Poletti និងSarley Sola ,The Voice Australia វគ្គThe Battles , បទ ”Zumba que Zumba “ច្រៀងដោយCristian Los Santos និងGonzalo Jaime ជាដើម។
អ្នកយកព័តមានយើងបានទូរស័ព្ទសាកសួរពេជ្រ សោភា ជុំវិញការនាំកូនក្រុមទៅលើឆាកអន្ដរជាតិតាមរយៈ កញ្ញាលឹម សេរីហាន់នីកា យកបទ”យុត្តិធ័មគ្មាន សម្រាប់អ្នកស្មោះ”ត្រូវបានឆាណែល Best Of The Voice យកទៅផុសជាសាកលជាលើកទី២ នេះហើយCoach រូបនេះនៅតែបង្ហាញភាពភ្ញាក់ផ្អើលរួមទាំងថា មានមោទន ភាពខ្លាំងបំផុតព្រោះតែThe Voice បានចាត់ទុកហាន់នីកា ថាសម្លេងល្អបំផុតមួយរូបបានគេយកទៅផុស បែបនេះ ។សោភា ថាតាមនាងយល់មូលហេតុដែលគេយកការច្រៀងសម្ដែងរបស់ហាន់នីកា ទៅផុសម្ដងទៀតបែបនេះ ដោយសារតែទឹកសម្លេងរបស់នាងគេស្ដាប់ទៅចូលត្រចៀកគេ ព្រោះគេពិនិត្យមើលអ្នកចូលរួមប្រកួតទាំងអស់ គ្នា។ សោភា ថាយើងគ្មានលុយឯណាទៅជួល ឬបញ្ជាឲ្យគេផុសនៅផេករបស់គេជាសាកលបែបនេះទេ។គ្រូបង្វឹគរូបនេះបន្ថែមថា”នេះជាសម្ថភាពរបស់គាត់(ហាន់នីកា)យ៉ាងពិតប្រាកដ គាត់មានដើមទុនពីធម្មជាតិនោះគឺសម្លេង គឺសម្លេងទាក់ទាញ។សម្រាប់ខ្ញុំជាគ្រូបង្វឹកហាន់នីកា គឺមានសម្លេងដ៍មានគុណភាពម្នាក់”។
ពេជ្រ សោភា បានបន្ថែមថាហាន់នីកា មានដើមទុនរួចមកហើយគឺសម្លេង តែពីមុនខ្វះការបង្វឹគ បន្ទាប់ពីនាងបានបង្វឹគគាត់រួចមកគាត់អាចច្រៀងបានគ្រប់ទម្រង់ទាំងអស់បទអីក៍គាត់ធ្វើបានដែរ។សោភា ថែមទាំងហ៊ាននិយាយថាសម្លេងរបស់ហាន់នីកា គឺសម្លេងគ្មានអ្នកដូចព្រោះចង់ច្រៀងបទតារាណា ក៍គ្មានសម្លេងដូចគេ ដែរដោយសារនាងច្រៀងបទណាសម្លេងនៅតែជារបស់គាត់ដដែល។សោភា បន្ថែមទៀតថាគាត់គឺច្រៀងគេហៅថា”សម្លេងទឹកភ្នែក”ច្រៀងបទឲ្យគេឈឺ គឺឈឺ យំគឺយំ សប្បាយគឺសប្បាយ បែបស្នេហា គឺមានស្នេហា …។សោភា ថាសម្លេងត្រូវទាក់ទាញនិងត្រចៀកអ្នកសា្ដប់ បើសម្លេងអត់ទាក់ទាញក៍គេមិនអាចយកទៅផុសជាសាកលបែបនេះបានដែរ។
ពេជ្រ សោភា ដែលអង្គុយកៅអីជាCoach កម្មវិធីThe Voice Cambodia ៣រដូវកាលនេះបានអះអាងថាមិនបាច់តែកូនក្រុមនាងក៍បានដែរ តែឲ្យតែបេក្ខភាពរូបណាមានសម្ថភាពពិតរប្រាកដលើកពាននោះនាងនឹងសប្បាយចិត្តហើយ។សោភា នៅតែអះអាងដែរថាការដែលកូនក្រុមរបស់នាងធ្វើបានល្អ និងប្លែកពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រហូតឆាណែលសាកលលោកគេយកទៅផុសបែបនេះគឺដោយសារតែនាងមានការសហការណ៍គ្នាដ៍ល្អពីគ្រូភ្លេងលោកសាន់ សុវណ្ណឌីន នេះឯងព្រោះលោកជួយច្រើន និងធ្វើការល្អ។
សូមបញ្ជាក់ថាកញ្ញាលឹម សេរីហាន់នីកា មានអាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ ហើយតាមរយៈការសរសើរពេញៗមាត់របស់Coach ពេជ្រ សោភា ថានាងធ្វើបានល្អ មិនដែលឲ្យនាងខកចិត្ត និងលេចមុខលើឆាណែលអន្ដរជាតិដល់ទៅ២លើកបែបនេះ នាងត្រូវបានគេចាត់ទុកថាជាបេក្ខភាពម្នាក់មានភាគរយខ្ពស់ក្នុងការប្រជែងពានThe Voice Cambodia រដូវកាលទី៣ ប្រសិនបើនាងនៅតែធ្វើបានល្អបែបនេះនៅវគ្គបន្ទាប់ទៀត ៕