Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិវិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី ៦

វិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី ៦

ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួង បរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គកាសម្អាតទន្លេសមុទ្រ ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវា សម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ១ ០០០ នាក់។ សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំ ចាប់ តាំងពីឆ្នាំ២០១៨មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Let’s Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោលបំណងដោះស្រាយបញ្ហាការគ្រប់គ្រងកាក់ សំណល់មិនបាន ត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។

ក្នុងពិធីនេះ ឯកឧត្តម ហួត ហៃ អភិបាលរងនៃ គណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀប ចំទិវាសម្អាតបរិស្ថានពិភពលោកនេះ ក៏ជាឱ កាសមួយក្នុងការផ្សព្វផ្សាយ និងដាស់តឿនដល់ប្រជាពលរដ្ឋឱ្យ ចូលរួមក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាបញ្ជ្រាប ការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រង សំរាម»។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់អង្គការថា អង្គការ សម្អាតទន្លេសមុទ្រ នឹងសហការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឱ្យអស់ នៅត្រឹមឆ្នាំ២០២៨។ អង្គការក៏កំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈបច្ចុប្បន្នអង្គការមានទូកចំនួន១គ្រឿងកំពុងដំណើរការហើយស្រាប់ ហើយក៏មានក្រុមការងារស្ម័គ្រ ចិត្តចំ នួន១០០នាក់បន្ថែមទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ។

លោក Vladimir Vava អគ្គនា យកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរ ជាខ្លាំង ដែលក្រុមហ៊ុន បានក្លាយជាចំណែកមួយក្នុងចលនានេះ។   លោកបានថ្លែងថា «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្រប តាមគោលដៅចីរភាព របស់ក្រុមហ៊ុន ‘អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក’។ លោកបានបន្តទៀតថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាព បំផុសស្មារតីអំពីការគ្រប់ គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះ បញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការ អភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំ មកនូវការផ្លាស់ប្តូរជា វិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។ 

ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់ គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឱ្យមានការចូលរួម កាន់តែច្រើន កាន់តែសកម្មក្នុងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្ម ភាពដ៏សំខាន់មួយក្នុងការចូលរួម ក្នុង យុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញ ភ្ញៀវទេសចរឱ្យចូល មកទស្សនា កម្ពុជាកាន់តែច្រើន។ គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោក លើកទី៦ នេះ ក៏មានការដាំដើមឈើ នៅសាលាបឋមសិក្សាជ្រោយចង្វារចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយ មានការចែកសម្ភារៈប្រើប្រាស់ជូន ប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានាដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន។ ទិវាសម្អាតបរិស្ថានពិភពលោក បន្ទាប់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ សូមកុំ ភ្លេចចូលរួមទាំងអស់គ្នា ៕

RELATED ARTICLES