ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ចាប់អូសដៃក្មួយស្រីរបស់ ខ្លួនចូលទៅក្នុងព្រៃ រួចធ្វើសកម្មភាពសម្រាត ខោអាវ និងប្រើដៃលូកស្ទាបលេងប្រដាប់ភេទ ក្មេងស្រីរងគ្រោះមួយសន្ទុះធំ ទីបំផុតឪពុកម្តាយ នាងតាមទាន់ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។
ករណីបុរសល្មោភកាមប្រើដៃស្ទាបលេងប្រដាប់ភេទក្មេងស្រីនោះ បានកើតឡើង កាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិតាពរ ឃុំសំបូរ ស្រុក សំរោងទង។
ជនសង្ស័យល្មោភកាមនោះ មានឈ្មោះ នួន ម៉ៅ អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រី- រងគ្រោះ មានឈ្មោះជ.ដ.ល អាយុ១០ឆ្នាំ រស់- នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងភូមិជាមួយគ្នា។ រវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ គឺមាន ជាប់សាច់ឈាមនឹងគ្នា ដោយជនសង្ស័យត្រូវ ជាបងជីដូនមួយរបស់ម្តាយក្មេងស្រីរងគ្រោះ ពោលគឺត្រូវជាអ៊ំប្រុសរបស់ក្មេងស្រីរងគ្រោះ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានដើរ ទៅលេងនៅផ្ទះជនសង្ស័យជាអ៊ំប្រុស ដែល មានផ្ទះនៅក្បែរគ្នា លុះទៅដល់ក៏ស្រាប់តែជន សង្ស័យបានអូសដៃនាងចូលទៅក្នុងព្រៃខាង ក្រោយផ្ទះ រួចក៏ចាប់សម្រាតខោអាវនាងចេញ អស់ បន្ទាប់មកក៏យកដៃមកស្ទាបប្រដាប់ភេទ នាងលេងមួយសន្ទុះធំ រហូតដល់ឪពុករបស់នាង មកទាន់ក៏ប្តឹងប៉ូលិសចាប់ជនសង្ស័យជាប់តែម្តង។
តាមសម្តីបុរសឈ្មោះប៊ុន ឡូញ ហៅឆ្លូញ អាយុ៤៥ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុករបស់ ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ គាត់និងប្រពន្ធ បាននាំគ្នាចេញ ទៅមើលស្រែ ដោយទុកឱ្យកូនស្រីនៅចាំផ្ទះ លុះត្រឡប់មកវិញ មិនឃើញកូនស្រី ក៏នាំគ្នា ដើររក លុះពេលដើរទៅដល់ចំណុចព្រៃខាង ក្រោយផ្ទះ ស្រាប់តែប្រទះឃើញជនសង្ស័យ បម្រុងនឹងរំលោភកូនស្រីរបស់គាត់ និងថែមទាំង បានស្ទាបប្រដាប់ភេទកូនគាត់លេងទៀតផង ទើប គាត់សម្រេចប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍។
ដោយឡែក សាច់ញាតិខាងជនសង្ស័យ បានឱ្យដឹងថា តាមពិតជនសង្ស័យ គឺជាមនុស្ស មានសតិមិនសូវគ្រប់នោះទេ ហើយនៅមុន ពេលកើតហេតុ ក្មេងស្រីរងគ្រោះបានទៅលេង ផ្ទះជនសង្ស័យ រួចក៏ដណ្តើមយកកញ្ចប់ថ្នាំខ្លាំង របស់ជនសង្ស័យ ហើយក៏រត់ទៅព្រៃខាងក្រោយ ផ្ទះ ទើបជនសង្ស័យរត់ទៅតាម លុះឪពុកក្មេងស្រីរងគ្រោះមកទាន់ ក៏ចោទថារំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួនតែម្តង។
សមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចក៏ចុះ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះនួន ម៉ៅ នាំយកមកសាកសួរ តាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន ម៉ៅ បានសារភាពថា គាត់ពិតជាបាននាំ ក្មេងស្រីរងគ្រោះចូលទៅក្នុងព្រៃប្រាកដមែន តែមិនទាន់បានចាប់រំលោភសេពសន្ថវៈនាងនៅ ឡើយទេ កុំមកចោទគាត់ថា រំលោភសេពសន្ថវៈ នោះ។ តាមពិតនៅមុនពេលកើតហេតុ គាត់បាន ផឹកស្រាស្រវឹង លុះឃើញក្មេងស្រីរងគ្រោះ ក៏ ហៅនាងឱ្យដើរទៅក្រោយផ្ទះជាមួយ លុះទៅ ដល់ចំណុចកើតហេតុ គាត់ក៏យកដៃបបោសអង្អែលប្រដាប់ភេទរបស់នាងលេងតែប៉ុណ្ណោះ មិនទាន់បានរំលោភសេពសន្ថវៈនៅឡើយ។
បើទោះជាជនសង្ស័យព្យាយាមឆ្លើយ ដោះសាយករួចខ្លួនយ៉ាងណាក្តី ក៏សមត្ថកិច្ចបាន រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី កាល ពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕