ភ្នំពេញ៖ស្រីស្រស់ហ្វា ហ្វា បានចាប់ដៃប្រុសស្អាតម្នាក់បើកហាងគុយទាវទឹកខ្មៅ នៅសង្កាត់ទួលទំពួង ក្រុងភ្នំពេញ ដែលធ្វើឲ្យមានការសង្ស័យថាស្រីយី រកបានម្ចាស់ចិត្តថ្មីភ្លាមក្លាយជាថៅកែភ្លែតតែម្ដង ។ប្រភពបានឲ្យដឹងថាហ្វា ហ្វា និងបុរសនោះចូលហ៊ុនជាមួយគ្នារកស៊ីផង ស្វែងយល់ចិត្តគ្នាផងហើយមើលទៅស្រីស្រស់ប៉ៈប្រុសរូបសង្ហារពួកគេពិតជាសាកសមគ្នាខ្លាំងណាស់។
ក្នុងជំនួបតាមទូរស័ព្ទហ្វា ហ្វា បានអះអាងថាបុរសដែលជាដៃគូរកស៊ីបើកហាងគុយទាវចូលគ្នាជាមួយនាងនេះគឺ១០០ %មិនមែនជាគូស្នេហ៍របស់នាងឡើយ។ហ្វា ហ្វា ធានាថានាងនិងបុរសនោះជាមិត្តភក្ដិនិងគ្នាទេហើយដោយសារតែនាងមិនមានជំនាញខាងរកស៊ី ចេះតែសម្ដែងទើបបានដៃគូសហការណ៍នេះជួយខណៈដែលភាគហ៊ុនវិញនាងថាពិតជាបានចូលគ្នាមែន។ស្រីយី ថាប្រាក់ដែលបានមកពីការបើកហាងគុយទាវមួយនេះដោយសារតែនាងសន្សំលុយខំថតសម្ដែង ទើបធ្វើចេញជារូបរាងនេះឡើងបាន។យ៉ាងណានាងថាការចេញរកស៊ីដំបូងនេះគ្រួសារនាងក៍ចង់ជួយជ្រោមជ្រែងដល់នាងដែរ ប៉ុន្ដែនាងមិនទទួល សុខចិត្តយកលុយខ្លួនឯងដែលប្រឹងសន្សំមកធ្វើវិញ ហើយចំពោះមូលហេតុដែលនាងបើកហាងនេះឡើង ព្រោះតែរូបនាងផ្ទាល់ក៍ជាអ្នកចូលចិត្តញាំអាហារបែបតាមStreet Foods ហ្នឹងតែម្ដង។ តែនាងថាដោយសារតែហាងនាងមានលក្ខណៈតូចល្មមហេតុនេះនាងសូមមិនប្រាប់ពីការចំណាយទុនសរុបនោះទេ អីចឹងក៍មិនមានគម្រោងធ្វើពិធីសម្ពោធហៅមិត្តភក្ដិមកចូលរួមឡើយ តែបើហាងនេះបានជោគជ័យនោះនាងនឹងឈានទៅសិក្សារជាមួយដៃគូដើម្បីមើលទីតាំងផ្សេងៗទៀត។
ហ្វា ហ្វា ថានាងបានផ្អាកការថតសម្ដែងភាពយន្ដរយៈពេលខ្លី ដើម្បីរៀបចំឲ្យហាងមួយនេះតំណើរការបានល្អសិនទើបនាងចេញថតសម្ដែងជាធម្មតាដូចមុន ព្រោះការថតរឿងពេលខ្លះ១សប្ដាហ៍ពេញនៅខេត្តក៍មានដែរ ។តែនាងថាភាពយន្ដដែលនាងទទួលថតឲ្យSastra Film មិនទាន់ចប់នោះគឺជារឿងខ្មោច ហើយក៍មិនទាន់ទទួលថតរឿងថ្មីទៀតដែរ ។
ឆ្លើយតបសំណួរថាតើពេលនេះហ្វា ហ្វា មានសង្សារថ្មីឬនៅនោះស្រីស្អាតថានៅទំនេរ ព្រោះមិនទាន់ចង់គិតនាពេលនេះ។ស្រីយី ថាមិនមែនជារឿងងាយស្រួលទេ ព្រោះប្ដីប្រពន្ធនៅតែបែកគ្នាបាន ចុះទម្រាំសង្សារ ពិបាកណាស់ ហេតុនេះហើយនាងសូមមិនចង់គិតស្នេហាថ្មីនាពេលនេះ។
យ៉ាងណាការវាចារបស់ហ្វា ហ្វា ថាបេះដូងនាងមិនទាន់មានម្ចាស់ចិត្តថ្មីនេះ គេមិនសូវជឿរជាក់លើនាងឡើយ ព្រោះថាក្រោយបែកពីសង្សារនាងចឺម និងទាហានអាមេរិកមកស្រីយី ដែលកែដើមទ្រូងមូលក្លំទ្រលុកទ្រលន់នោះសម្រស់កាន់តែទាក់ទាញ ហើយមិនខ្វះបុរសចង់ធ្វើជាម្ចាស់ចិត្តនាងឡើយ។ប៉ុន្ដែស្រីយី ហាក់ចង់រាងចាលព្រោះស្នេហាទើបនាងចង់ទុកបេះដូងឲ្យនៅទំនេរមួយអន្លឺសិនរងចាំជួបបុរសដែលច្បាស់លាស់ជាមួយនាងទើបចាប់ផ្ដើមបង្ហាញជាចំហតែម្ដង។
គូរបញ្ជាក់ថាហ្វា ហ្វា ជាតារាវ័យក្មេងម្នាក់ដែលហ៊ានថតរឿងក្ដៅសាច់មិនដែលញ៉ាកឡើយហើយព្រោះតែរឿងនេះទើបធ្វើឲ្យទាហានអាមេរិកម្នាក់បានផ្ដាច់ស្នេហ៍នាងកណ្ដាលទីក្រោយនាងហ៊ានលេងរឿងក្ដៅសាច់”ស្នេហាល្ងង់+ល្ងង់” ដែលធ្វើឲ្យលោកឡៅ បញ្ញា បានប៉ៈប្រាណនាងសឹងគ្រប់កន្លែងនោះ។ប្រភពបានឲ្យដឹងថាហ្វា ហ្វា ត្រូវបានថៅកែផលិតកម្មមួយចំនួននៅតែចង់ឲ្យនាងតំណែងតួឯកប្រភេទរឿងស៊ិចស៊ីរោលរាលបែបនេះទៀត តែស្រីយី លែងចង់ហ៊ានប្រថុយព្រោះតែនាងខ្លាចបុរសដែលស្រលាញ់នាងមិនពេញចិត្តទៀត។
ហ្វា ហ្វា បានចែកផ្លូវនាយចឺម ដោយរក្សារភាពស្ងៀមស្ងាត់ ហើយទាំងសងខាងមិនដែលចេញមុខហែកហួវាយប្រហាគ្នាឡើយ និងនៅតែចាប់ដៃគ្នាធ្វើការងារសិល្បៈទៀតផង។យ៉ាងណាហ្វា ហ្វា ថាបុរសដែលជាម្ចាស់បេះដូងថ្មីរបស់នាងមិនចាំបាច់ត្រូវការល័ក្ខខណ្ឌខ្ពស់នោះទេ ពោលគឺឲ្យតែការរស់នៅជាមួយគ្នាចុះសម្រុងនិងយល់ចិត្តគ្នាល្អនោះនាងនឹងOK ។ចំណែកការងាកមកបើកមុខរបរក្រៅពីសម្ដែងភាពយន្ដនាពេលនេះនាងថាដោយសារតែអាជីពសិល្បៈគ្មានអ្វីថិតថេឡើយ ៕