Tuesday, November 19, 2024
Homeតារាខ្មែរលោកឆឹម សក្កដា ៖ឆ្ងល់ថាហេតុអីកូនក្រុមពេជ្រ សោភា ម្នាក់នេះមិនអាចឈ្នះVote​ ?

លោកឆឹម សក្កដា ៖ឆ្ងល់ថាហេតុអីកូនក្រុមពេជ្រ សោភា ម្នាក់នេះមិនអាចឈ្នះVote​ ?

ភ្នំពេញ៖តារាសម្ដែងលោកឆឹម សក្កដា បានចេញសារថាលោកនៅតែមិនយល់ និងឆ្ងល់ថាតើហេតុអីបាន​ជា​កូនក្រុមរបស់ពេជ្រ សោភា កញ្ញាលឹម សេរីហាន់នីកា ដែលជាបេក្ខភាពម្នាក់លេចធ្លោហើយ​តែងតែត្រូវ​បាន​Coach ទាំង៤ សរសើរពីការដែលនាងបានធ្វើល្អពីសប្ដាហ៍ទៅមួយសប្ដាហ៍នោះបែជាមិនអាចឈ្នះVote ទៅវិញ ខណៈដែលនីកា មានប្រជា​ប្រិយ​ភាពខ្លាំងរហូតដល់ត្រូវបានឆាណែលលលំដាប់ពិភពលោកBest Of The Voice យកទៅផុត២លើកទៀតផង។លោកសក្កដា ថាចម្ងល់របស់លោកនេះក៍នៅតែគ្មាន​ចម្លើយគឺដូចមហាជន​ជា​ច្រើនបានឆ្ងល់លើរឿងមួយនេះដែរ។

 លោកឆឹម សក្កដា បានចេញសារថា”មហាជនជាច្រើនកំពុងតែឆ្ងល់ និងកំពុងតែវែកញែកថាហេតុអ្វីនីកា មិនអាច​ឈ្នះ Vote ទាំងដែលនៅក្នុងក្រុមរបស់Coach សោភា គឺនីកា មានសំឡេងល្អជាង ធ្វើបានល្អជាង ទទួលបានសរសើរពីមហាជន និងគ្រូបង្វឹកទាំង៤ខ្លាំងជាងហើយបើនិយាយពីប្រជាប្រិយភាពតាមហ្វេសប៊ុក យូធូប និងតិកតុកក៏មានអ្នកគាំទ្រច្រើនជាង ជាពិសេសត្រូវបានជាប់Best Of The Voice ២សប្ដាហ៍ផ្ទួនគ្នា។ តើមានអ្វីទេបានជាបែបនេះ? ខ្ញុំក៏មិនដឹងដែរ!តែបើសិនជាអ្នកទាំងអស់គ្នាគាំទ្រក្មេងស្រីម្នាក់នេះ ជួយបោះ​ឆ្នោតគាំទ្រនាងផង កុំឲ្យដល់ពេលនាងចាកចេញទើបផ្ទុះការវែកញែក បែបនេះបែបនោះ គ្រប់យ៉ាងគឺVote បើចង់ឲ្យនីកាទៅវគ្គផ្ដាច់ព្រ័ត្រជួយVoteឲ្យនាងផង “។

 ក្រៅពីលោកឆឹម សក្កដា ក៍មានគ្រូបង្ហាត់ម៉ូដលោកម៉ែន និមលរតន៍ បានសម្ដែងការគាំទ្រ​ចំពោះមតិនិងយោបល់​របស់លោកសក្កដា ដែលបានលើកឡើងនេះដែរតាមរយៈការចែកចាយ(Share)សំណេរខាងលើ។

  អ្នកយកព័តមានយើងបានទូរស័ព្ទទៅពេជ្រ សោភា ដើម្បីសាកសួររឿងពីមូលហេតុដែលនាំ​ឲ្យកូនក្រុមរបស់​នាង​មិនអាចយកឈ្នះVote ប្រចាំសប្ដាហ៍ទី៤បាន ប៉ុន្ដែត្រូវនាងលើកឡើងយ៉ាងខ្លីថារូបនាងផ្ទាល់ក៍មិន​បាន​ដឹង​រឿង​នេះដែរ ព្រោះនៅលើមហាជនជាអ្នកVote ។ប៉ុន្ដែសោភា នៅតែលើកសរសើរពីសម្ថភាពកូនក្រុម​របស់នាង​កញ្ញា​ហាន់នីកា ថាធ្វើបានល្អមិនដែលឲ្យនាងជាCoach ខកចិត្តឡើយ ពិសេសគឺទោះជានីកា ច្រៀងបទ​របស់​តារា​​ចម្រៀ​ងរូបណាក៍នៅតែជាសម្លេងរបស់នាងដដែល ហើយនាងថែមទាំងច្រៀងបានច្រើនទម្រង់ទៀតផង ក្រោយមានការបង្វឹគពីរូបនាងនិងសហការណ៍គ្នាយ៉ាងល្អជាមួយលោកគ្រូភ្លេងសាន់ សុវវណ្ណឌីន ។សោភា បន្ដ​ប្រកាន់ជំហដដែលថាមិនចាំបាច់តែកូនក្រុមរបស់នាងទេ កូនក្រុមរបស់គ្រូបង្វឹគរូបណាក៍បាន​ដែរឲ្យ​តែមាន​សម្ថ​ភាពពិតប្រាកដនឹងក្លាយទៅជាម្ចាស់ពាននោះនាងក៍ដូចជាទស្សនិកជននិងសប្បាយចិត្ត។

 សូមបញ្ជាក់ថាការផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមរឿងកូនក្រុមពេជ្រ សោភា កញ្ញាលឹម សេរីហាន់នីកា អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ មិនឈ្នះVote នេះក្រោយពីមានការសង្កេតឃើញពីអ្នកតាមដានការប្រលង​ចម្រៀង​The Voice Cambodia នៅ​រដូវកាលទី៣ ថាមានបេក្ខភាពជនខ្លះច្រៀងមិនសូវពិរោះ តែមានរូបរាងសង្ហារ​បែជាត្រូវអ្នកVote ភាគច្រើនជា​នារីៗ​នោះផ្ដល់ការគាំទ្រធ្វើឲ្យបេក្ខភាព​នោះទទួលបានការគាំទ្រច្រើន​ជាងបេក្ខ​នារីស្រីៗ​មួយចំនួនដែលមាន​សម្ថភាពល្អជាងបេក្ខជនទាំងនោះទៅវិញ ដែលនេះជាបញ្ហាចោទដ៍ធំមួយ​ព្រោះអ្នក​Vote មិនបានបែងចែក​ឲ្យ​ដាច់​ស្រឡះរវាងសម្ថភាព ព្រោះកម្មវិធីលំដាប់អន្ដរជាតិThe Voice Cambodia គេជ្រើស​យកសម្លេងមិនមែន​ផ្ដោត​លើ​សម្រស់ទេ។ចំពោះកញ្ញាលឹម សេរីហាន់នីកា វិញនាងត្រូវបានឆាណែលលំដាប់​ពិ​ភពលោកBest Of The Voice យកការច្រៀងសម្ដែងរបស់នាងទៅផុសជាសាកលចំនួន២​លើកមកហើយគឺ​នៅ​វគ្គ​Live Show សប្ដាហ៍ទី១ នាង​ច្រៀងបទ”ក្ដាមស្រែ” ដែលប្រើបច្ចេកទេសច្រៀងដល់ទៅ៤ស្ទីល និងនៅសប្ដាហ៍ទី៣ នាងច្រៀងបទ​”យុត្តិធ័ម​​គ្មាន សម្រាប់អ្នកស្មោះ” ដែលគេចាត់ទុកនាងជាបេក្ខភាពធ្វើបានល្អបំផុតប្រចាំសប្ដាហ៍ (Best Of Performances This Week On The Voice )។ដោយឡែកសម្រាប់វគ្គLive Show សប្ដាហ៍ទី៤ វិញកញ្ញា​ហាន់​នីកា ច្រៀងបទ​”ស្រលាញ់​អូនម្ដងទៀតបានទ?”ដែលជាសំនៀងដើមរបស់អ្នកនាងសុគន្ធ និសា ។

 លោកឆឹម សក្កដា ថាលោកក៍ដូចជាទស្សនិកជនមិនចង់ឃើញកញ្ញាហាន់នីកា ចាកចេញពីកម្មវិធីនោះទេ ហេតុនេះហើយលោកថាការជួយនាងបានទាល់តែមហាជនVote ឲ្យនាងដើម្បីបានឈានទៅវគ្គបន្ទាប់ទៀត។គូរបញ្ជាក់ថាThe Voice Cambodia រដូវកាលទី៣ វគ្គLive Show សប្ដាហ៍ទី៥ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(Semi Final ) ខណៈវគ្គផ្ដាច់ព្រ័ត្រ(Final)នឹងធ្វើនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕

RELATED ARTICLES