ចាប់ពីបើកដំណើរការកាលពីថ្ងៃទី៩ មេសា ក្រុមហ៊ុនRoyal Railway ដែលជាអ្នកវិនិយោគលើគម្រោងផ្លូវដែកពីភ្នំពេញទៅខេត្តព្រះសីហនុបានទទួលជោគជ័យយ៉ាងខ្លាំងដោយមានការអះអាងថាមានអ្នកតម្រង់ជួរចាំទិញសំបុត្រធ្វើដំណើរពេញៗជារៀងរាល់ថ្ងៃ។ អ្នកកក់សំបុត្រមិនទាន់នឹងត្រូវលើកថ្ងៃធ្វើដំណើរផង ទើបគេឃើញវិស័យដឹកជញ្ជូនមួយនេះ ស្រូបទាញប្រាក់ចំណូលកាន់តែច្រើន ជាពិសេសក្នុងពេលដែលការប្រកាសឡើងថ្លៃត្រូវបានកំណត់ជាថ្មី។
លោក RUSSEL TIZON មន្ត្រីផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ Royal Railway បានថ្លែងបញ្ជាក់ថា ដោយសារតែបានទទួលការគាំទ្រកាន់តែច្រើនក្នុងការដឹកជញ្ជូនភ្ញៀវតាមរយៈរថភ្លើង ទើបក្រុមហ៊ុនរបស់លោកបានសម្រេចបន្តដំណើរដឹកភ្ញៀវជារៀងរាល់ថ្ងៃដោយមិនមានការផ្អាកមួយរយៈដែលអ្វីដែលធ្លាប់ប្រកាសឡើងនោះឡើយ។ លោកថាចាប់តាំងពីបើកលក់សំបុត្រ មិនមានថ្ងៃណាមួយដែលគ្មានអ្នកទិញសំបុត្រធ្វើដំណើរនោះទេ ដោយទោះជាអ្នកជិះមិនពេញកៅអី ក៏ការដឹកជញ្ជូនទំនិញ ការដឹកជញ្ជូនម៉ូតូ និងការដឹកជញ្ជូនរថយន្តជាដើមតាមរថភ្លើង នៅតែអាចទាក់ទាញចំនូលបានច្រើនជារៀងរាល់ថ្ងៃ។ ក្នុងនោះក៏មានអ្នកទិញសំបុត្រតាមស្ថានីយ៍ចុះចតនីមួយៗ ធ្វើអោយចលនាដឹកជញ្ជូនភ្ញៀវ និងទទួលចំណូលគឺអាចនិយាយបានថាមានចំណូលកើនឡើងជារៀងរាល់ថ្ងៃនោះផង។ លោកថាលក់ប្រកាសលក់សំបុត្រក្នុងពេលសាកល្បង គឺក្នុងម្នាក់៧ដុល្លារ ប៉ុន្តែដល់ពេលបន្តបន្ទាប់តម្លៃនេះត្រូវបានបញ្ចុះ ត្រឹមតែ៦ដុល្លារប៉ុណ្ណោះ ដើម្បីអោយកាន់តែមានអ្នកចង់ជិះរថភ្លើងច្រើនឡើងពីភ្នំពេញទៅខេត្តព្រះសីហនុ ឬឆ្លងកាត់ត្រឹមខេត្តណាមួយក្នុងចន្លោះចម្ងាយផ្លូវទំាងពីរ។
យោងតាមការទម្លាយជាថ្មីដោយសារតែការគាំទ្រពីសំណាក់អ្នកធ្វើដំណើរតាមខ្សែរថភ្លើង ក្រុមហ៊ុនបានប្រកាសដំឡើងថ្លៃសម្រាប់អ្នកធ្វើដំណើរ៧ដុល្លារវិញ តំាងពីថ្ងៃទី១២ កក្កដាមក ដោយតម្លៃក្នុងការដាក់ម៉ូតូ និងរថយន្តជាដើមនៅលើរថភ្លើង ក៏ត្រូវដំឡើង១ដុល្លារៗគ្រប់ផ្នែកផងដែរ ដើម្បីអោយការទទួលចំណូលពីការចរាចររបស់ខ្សែរថភ្លើងមានកំណើន។ ព័ត៌មានដែលបានទម្លាយចេញបានអះអាងថា ការសម្រេចដំឡើងនេះ គឺបន្ទាប់ពីមើលឃើញថាការកម្រិត១ដុល្លារបន្ថែមគ្រប់ផ្នែកពីលើតម្លៃ នឹងមិនមានផលប៉ះពាល់សម្រាប់អ្នកធ្វើដំណើរ ដោយសារតែភ្ញៀវកាន់តែច្រើនបានចាប់អារម្មណ៍ធ្វើដំណើ់រតាមរថភ្លើង ព្រោះងាយស្រួលដាក់យានជំនិះតាមខ្លួន ហើយចំណាយតិច ដើម្បីយកទៅដើរកម្សាន្តនៅតំបន់ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ ដែលខ្លួនចង់ទៅ។ តម្លៃថ្មីនេះ មិនត្រូវគេដឹងថានឹងបន្តដំឡើងទៀតឬយ៉ាងណានោះទេ ក្នុងពេលដែលពលរដ្ឋដែលមានដំណើរឡើងចុះៗតាមខ្សែរថភ្លើងជំនួសអោយជើងរថយន្ត ក៏បានបង្ហាញការរិះគន់ថាការដំឡើងថ្ងៃមួយដុល្លារៗគឺមិនចោទសម្រាប់អ្នកយូរៗធ្វើដំណើរម្ដង ប៉ុន្តែវាជារឿងធ្ងន់ធ្ងរសម្រាប់អ្នកត្រូវការជិះទៅជិះមកញឹកញាប់ និងជាពិសេសគឺអ្នកដេលឧស្សាហ៍ជិះឆ្លងកាត់ខ្លួនឯងផង និងដឹកម៉ូតូ រថយន្តយកទៅជាមួយផង។ បើទោះជាការទូទាត់គឺនៅតែមានតម្លៃទាបជាងការធ្វើដំណើរតាមផ្លូវថ្នល់ ដូចជាបើករថយន្តទៅមកខ្លួនឯង ឬជិះរថយន្តក្រុងជាដើម ក៏រយៈចម្ងាយក្នុងការទៅដល់គោលដៅរបស់រថភ្លើងត្រូវគេប្រៀបធៀបថាមិនគួរនឹងដំឡើងអោយហួសពីអ្វីដែលបានកំណត់កាលពីមុនពេកទេ។ ក្រុមមន្ត្រីអ្នកលក់សំបុត្របានអះអាងថា កាលពីពេលកន្លងទៅតម្លៃធ្វើដំណើរពីភ្នំពេញទៅតាកែវ គឺត្រឹមតែ៣ដុល្លារប៉ុណ្ណោះ ក្នុងពេលដែលការធ្វើដំណើរពីភ្នំពេញទៅកំពតគឺ៥ដុល្លារ ភ្នំពេញព្រះសីហនុ៦ដុល្លារ ថ្លៃដឹកជញ្ជូនរថយន្ត១០ដុល្លារ ម៉ូតូ៤ដុល្លារ និងកង់តម្លៃ២ដុល្លារ។ តម្លៃទាំងនេះត្រូវបានដំឡើងបន្ថែមពីលើ១ដុល្លារគ្រប់ផ្នែក ដើម្បីបង្កើនប្រាក់ចំណូល និងថាដើម្បីយកទៅផ្គត់ផ្គង់ការចំណាយជាច្រើនមុខទៀត ដើម្បីអោយការចរាចរដឹកភ្ញៀវកាន់តែមានផាសុកភាព និងទាក់ទាញ។ …… (មានត)
ព័ត៌មានលម្អិលសូមមើលលើទំព័រកាសែត នគរធំ