ភ្នំពេញ ៖ តារាកំប្លែងស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលធ្លាប់ប្រកាសក្ស័យធន ជំពាក់បំណុលគេជាងកន្លះ លានដុល្លារ ដើរចេញពីវិថីសិល្បៈ ងាកទៅលក់ប្រហុក ផ្អក តាមអនឡាញ ដើម្បីរកប្រាក់ដោះបំណុល និង ទើបឈានជើងចូលក្នុងវិថីសិល្បៈវិញបានមួយរយៈ ស្រាប់តែពេលនេះ ចាប់ផ្តើមមានរឿងចម្រូងចម្រាស់ ជាថ្មីជាមួយតារាសម្តែង ម៉ាដូណា ពីរឿងបំណុល ដោយម៉ាដូណា បានអះអាងថា ខ្ញុង នៅជំពាក់បំណុលខ្លួន ជិត៥ម៉ឺនដុល្លារ មិនសងជាហេតុធ្វើឱ្យម៉ាដូណា ខឹងសម្បា ឈានដល់ការទម្លាយតាមបណ្តាញសង្គមដោយ ហៅខ្ញុង ថា «មីស្លាប់ខែភ្ជុំ» ធ្វើឱ្យអ្នកនាងខ្ញុង ឈឺចាប់ ឆ្លើយតបទាំងទឹកភ្នែក នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង បានបង្ហោះវីដេអូផ្សាយផ្ទាល់ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ និយាយរៀបរាប់ទាំងទឹកភ្នែក ឆ្លើយតបទៅតារាសម្តែង ភេទទីបី ម៉ាដូណា ថាអ្នកនាងមិនបានបោកប្រាស់ម៉ាដូណា ទេ នាងជំពាក់ ប្រឹងរកសងតាមលទ្ធភាព បែរជារងការជេរប្រមាថមើលងាយដល់អាយុជីវិតអ្នកនាង និងគ្រួសារ ដោយហៅនាងថា មីស្លាប់ខែភ្ជុំទៀត។
ជាមួយគ្នានេះ អ្នកនាងខ្ញុង បានសរសេរក្នុងទំព័រហ្វេសប៊ុក ដដែលនោះថា “ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបាន បោកប្រាស់អ្នកណា ដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយ ការជេរប្រមាថខ្ញុំទាំងប៉ុន្មាន ទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេក ក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធី ក៏ខ្ញុំទៅកាត់ សងដែរ។ កន្លែងណាដែលថាខ្ញុំបោក ប្រាស់? រកបានតិចតួច ខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបាន ខានដាក់ទៅ ក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំ ទាំងប្តីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ ក៏ខ្ញុំលែងខ្លាចដែរ ព្រោះខ្ញុំនៅរស់ ជ្រងោដើម្បីរកសង តែអ្នកឯងជេរប្រមាថ បរិហារកេរ្តិ៍ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ? ប្រមាថទាំងអាយុជី វិតដល់គ្រួសារខ្ញុំទៀត…”។
គួរបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ខាងលើនេះ បានធ្វើឡើង បន្ទាប់ពី តារាសម្តែង ម៉ាដូណា បានទម្លាយថា អ្នកនាងខ្ញុង បានជំពាក់បំណុលខ្លួន ជិត ៥ម៉ឺនដុល្លារ សុំបង់រំលស់ ១ខែ ៥០០ដុល្លារ តែបង់បានតែ៣-៤ខែ ក៏លែងបង់ ធ្វើឲ្យម៉ាដូណា ក្តៅក្រហាយ ក៏បង្ហោះតាមហ្វេសប៊ុក ព្រមានប្តឹង ព្រមទាំងជេរថា មីស្លាប់តៃហោង មីស្លាប់ខែភ្ជុំ ទៀតផង។
ម៉ាដូណា បានទម្លាយតាមគណនីហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ថា “នាងខ្ញុង នាងឯងឃើញអញស្រួល មិនខ្វល់លុយអញ អញស្រួលណាស់ តែកុំឱ្យអញខឹងដល់ក អញសម្រួល ២ឆ្នាំជាងហើយ ១ខែ សុំអញបង់ ៥០០ដុល្លារ អញយល់ព្រម ទាំងប្តីសុំសម្រួល តែបង់បាន ៣-៤ខែ ក៏លែងបង់ ឥឡូវអ្ងែងចង់យ៉ាងម៉េច? មីថោកទាប! មីក្រឡេចក្រឡុច! ពីមុនអញឃើញនាងឯងចង់ងាប់ អញខំអាណិត និងសម្រួលអារម្មណ៍ ឥឡូវបើនាងឯងចង់បង្ហោះថាចង់ងាប់ទៀត លុយ ៤៥០០០ដុល្លារ នៅកន្ទុយប៉ុន្មាន អញ ចូលបុណ្យ សល់ ៤ម៉ឺនដុល្លារ ឱ្យនាងឯងចុះនរក មីស្លាប់តៃហោង កុំឱ្យអញប្តឹងចូលគុក អញប្រាប់ឱ្យហើយ។ កុំភ្លេចថា មានស្នាមផ្តិតមេដៃ មីរលាយ និរាសព្រាត់ប្រាស លើកក្រោយអញឃើញនាងឯងកន្លែងណា អញ លែងទុកមុខ។ បាញ់លុយឱ្យអញមុនមានរឿងធំ មីស្លាប់ខែភ្ជុំ! នៅមីអ្នកកំប្លែង ក្អយ ទៀត លុយ ៤ម៉ឺនដុល្លារ ជាងដូចគ្នា កុំឃើញអញស្ងាត់ តិចថាអញភ្លេច តែអញកំពុងរៀបចំឯកសារ ដើម្បីដីកាចាប់អ្ងែងដូចគ្នា អញមិន បង្ហោះរូបអ្ងែងទេ កុំភ័យ សំណុំដីកាចុះចាប់ពេលណា មិនចូលខ្លួនដោះស្រាយ អញមានរូបបង្ហោះអ្ងែងហើយ…”។
តារាសម្តែង ម៉ាដូណា បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “នាងឯងសួរក្នុងពិភពសិល្បៈ ម៉ាដូណា រឿង លុយ សុខចិត្តសងជំនួស មិនឱ្យថោកដូចនាងឯងទេ តែសម្រាប់នាងឯងវិញ ប៉ិនណាស់ សរសេរមក ម្នាក់ៗ គិតថានាងឯងមើលទៅគួរឱ្យអាណិត តែធាតុពិត អញដឹងរឿងនាងលើសពីការបង្ហោះ សូម្បីនៅក្នុងក្រុមក៏នាង ឯងបោក រហូតគេម្នាក់ខ្ជិលនិយាយ បោករហូតដល់គេឈឺស្លាប់ ជំពាក់លុយខ្មោចទៀត បោកទាំងមនុស្ស ចាស់ រហូតដល់គេឈឺចិត្ត លុយគេពិបាកទារ គេបោះចោល។ ល្ងាចនេះ ឡាយនិយាយម្តង មីរលាយនិរា សព្រាត់ ប្រាស មីដ្រាម៉ាលើ Facebook ហើយត្រូវចាំ សូមបង្ហោះនិយាយឱ្យពិត បើមិនពិត ប្រយ័ត្នលោកតាកាច់ក មីស្លាប់ តៃហោង! នេះហើយដែលពាក្យល្អនាងឯងមិនចង់បាន ចង់បានពាក្យនេះ អញឱ្យតាមសំណូមពរ កំពូលមនុស្ស កុហក។ មួយវិញទៀត ប្រសិនណា អ្នក comment អ្នកដែលកាន់ជើងមនុស្សខូចដូចនាងឯង នោះហើយ ជាក្រុម ពួកបោកតែ១…”។
គួររំលឹកថា តារាកំប្លែងស្រី ល្បីឈ្មោះ ក្នុងក្រុមនាយពាក់មី គឺអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ បានចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បប្រកាសថាខ្លួន ក្ស័យធន លុះក្រោយពេលចេញមកវិញ អ្នកនាងខ្ញុង ដាច់ចិត្តទម្លាយរឿងដ៏ភ្ញាក់ផ្អើលថា ខ្លួនកំពុងជាប់ជំពាក់ បំណុលគេវ័ណ្ឌក ក្នុងចំនួនដ៏ច្រើនលើសលប់ ជាងកន្លះលានដុល្លារ ព្រមទាំងសំណូមពរដល់មហាជនទូទៅ ឱ្យជួយដល់រូបកូននាងផង នៅ ពេលដែលនាងត្រូវជាប់ពន្ធនាគារ។
ក្រោយពីបានឃើញបែបនេះ មានសប្បុរសជនបានចូលរួមឧបត្ថម្ភប្រាក់ ជាបន្តបន្ទាប់ ចូលទៅកាន់គណនីធនា គាររបស់អ្នកនាងខ្ញុង បានសរុបចំនួន ៥៦៥៣៣ដុល្លារ។
រឿងរ៉ាវបំណុលជាងកន្លះលានដុល្លារ របស់តារាកំប្លែងខ្ញុង នេះ បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមនិងមជ្ឈ ដ្ឋានទូទៅ ដោយមតិខ្លះសម្តែងនូវការអាណិតអាសូរ នាំគ្នាចែករំលែកប្រាក់ជួយតាមលទ្ធភាពរៀងៗខ្លួនជូន អ្នកនាងខ្ញុង តែក៏មានមតិខ្លះយល់ថា ជាការសម្តែង។
ទោះបីជាយ៉ាងណា តាំងពីពេលនោះមក អ្នកនាងខ្ញុង បានបន្តប្រឹងរកស៊ីលោកផលិតផល ផ្អក ប្រហុកតាមអន ឡាញ ដើម្បីរកលុយសងបំណុលគេ រហូតសម្រេចចិត្តលក់ឡាន លក់ផ្ទះដែលបង់រំលស់ ទៅជួលផ្ទះ គេស្នាក់ នៅមកដល់សព្វថ្ងៃ ដោយខំប្រឹងរកស៊ីលក់អានឡានផង និងសម្តែងសិល្ប:ផង ស្រាប់តែចុងក្រោយនេះធ្លាយ រឿងជំពាក់បំណុលតារាសម្តែង ម៉ាដូណា ជិត៥ម៉ឺនដុល្លារ លែងសង រហូតតារាសម្តែងភេទទីបីនេះ ជេរប្រទេច តាមបណ្តាញសង្គមថែមទៀត៕ ខៀវទុំ