Friday, March 14, 2025
Homeព័ត៌មានជាតិចេញពី​​ក្លឹប​​សង្ស័យ​​បាញ់​​ប្លន់​​ស្រី​​ស្អាត​២​​នាក់​​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់

ចេញពី​​ក្លឹប​​សង្ស័យ​​បាញ់​​ប្លន់​​ស្រី​​ស្អាត​២​​នាក់​​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់

ភ្នំពេញ៖ ស្រ្តីវ័យក្មេងស្រស់ស្អាត២នាក់ចេញពីក្លឹបកម្សាន្តត្រូវខ្មាញ់កាំភ្លើង២នាក់តាម​បាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ អះអាងថាជាករណីបាញ់ប្លន់ តែសមត្ថកិច្ចសង្ស័យថាជារឿងគំនុំឬស្នេហាត្រីកោណបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែមករាឆ្នាំ២០១៧តាម បណ្តោយផ្លូវព្រះសីហនុនៅចំណុចមុខធានាគារHONG LEONGជិតហាងនំបុ័ងABC ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

ជនរងគ្រោះជាអ្នកបើករថយន្តរងរបួសធ្ងន់មានឈ្មោះ សាយ​ សម្ជស្សភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់​ព្រែកលៀបខណ្ឌជ្រោយចង្វារ ​របួស២គ្រាប់ ចំភ្លៅនិងចង្កាបៀម​គ្រាប់ជាប់ចំនួន២គ្រាប់ ​រីឯអ្នករួមដំណើរជាមួយមានឈ្មោះ ស៊ន​ ប៉ូលីន ភេទស្រី​ អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករងរបួសស្រាលបញ្ឆិតថ្គាម ខាងស្តាំ។

តាមប្រភពពត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុស្ត្រីវ័យ​ក្មេងរូប​ស្រស់​២នាក់ទើបតែចេញមកពីក្លឹបមេនហ្គោលនៅ​កោះពេជ្រជិតស្ពានហង្ស ខណៈពេលពួកគេទាំង២នាក់​ជិះរថយន្តម៉ាកVENZAពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2X8883ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីកើតទៅលិច ​មកដល់ជិត ចំណតរថ​យន្តក្រុងទល់មុខវត្តមហាមន្ត្រីក៏ស្រាប់តែលេចមុខខ្មាញ់កាំភ្លើង២នាក់ជិះម៉ូតូ មិនចាំម៉ាកមួយគ្រឿងបានដកកាំភ្លើងខ្លីចេញ​ពីចង្កេះ​បាញ់កញ្ចក់មុខចំហៀងខាងឆ្វេង កន្លែងជនរងគ្រោះជាអ្នករថយន្ត​ចំនួន២គ្រាប់ភ្លាមៗនោះ​ស្ត្រីរងគ្រោះបានបន្ថែមល្បឿន ដើម្បីបើករត់គេចត្រូវខ្មាញ់កាំភ្លើងដៃឆៅជិះម៉ូតូដេញតាមជនរងគ្រោះរហូតដល់​មុខ ធានាគារHONG LEONGនៅក្បែរហាង​​នំបុ័ងABCខ្មាញ់កាំភ្លើងបាន​បាញ់​ចំនួន៣គ្រាប់ ទៀតហើយជិះរត់គេចខ្លួនបាត់ស្រមោលបណ្តាលឲ្យរងរបួសស្រ្តីជាអ្នកបើករថយន្តរបួស២គ្រាប់ធ្ងន់ និងស្រ្តីដែលរួមដំណើរជាមួយរងរបួសមួយគ្រាប់ស្រាលរីឯរថយន្តបែកកញ្ចក់ វិញធ្លុះកញ្ចក់មុខចំហៀងខាងឆ្វេងធ្លាយទៅខាងស្តាំនិងធ្លុះដំបូលខាងមុខ ។​

ក្រោយពេលកើតហេតុជនរងគ្រោះបានព្យាយាមបើករថយន្តរត់រហូតដល់ទៅមន្ទីរពេទ្យ កាល់ម៉ែតដោយខ្លនឯងនិងស្រែកឲ្យមន្ទីរពេទ្យជួយដោយប្រាប់ថាមានចោរតាមបាញ់ប្លន់ ភ្លាមៗនោះក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុរកឃើញសំបកកាទុស្ស ចំនួន៥គ្រាប់នៅកន្លែងកើតហេតុ ។ ជុំវិញករណីខាងលើនេះសមត្ថកិច្ចមិនទាន់ដឹងថាជា​ករណីប្លន់ ឬទំនាស់ពេលចូលក្លឹបឬពាក់ព័ន្ធនឹងករណីស្នេហាត្រីកោណនៅឡើយទេ ។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀតប៉ុន្តែជនរងគ្រោះអះអាងថាជាករណីបាញ់ប្លន់ ៕

ឥនសាន់ស៊ីដេត

RELATED ARTICLES