ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ បានកើតមានទំនាស់ជាមួយគ្នាពីរឿងស្រលាញ់ស្រី ជាន់លេខរៀង រហូតដល់ភាគីម្ខាងទប់កំហឹង មិនបានក៏ស្ទាក់កាប់គូទំនាស់របស់ខ្លួន បណ្តាល ឱ្យរយះក្បាលរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវដើម ពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ- ប៉ែត ក្រុងប៉ោយប៉ែត។
ជនបង្កដែលកាប់ប្រហារគូទំនាស់ស្នេហា បណ្តាលឱ្យរយះក្បាលនោះ មានឈ្មោះយូ ណា អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែក ជនរងគ្រោះ មានឈ្មោះម៉ាក ភារម្យ អាយុ ១៨ឆ្នាំ មានលំនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុបានឈ្លោះប្រកែកគ្នា នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំម្តងរួចមក ហើយ រួចក៏បែកផ្លូវគ្នាវិញទៅ ដោយមិនមាន អំពើហិង្សាអ្វីទេ។ ក្រោយមក នៅយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ ជនបង្កហេតុក៏ជិះ ម៉ូតូតាមរកជនរងគ្រោះ លុះមកដល់ចំណុចកើត- ហេតុខាងលើ ឃើញជនរងគ្រោះកំពុងជិះម៉ូតូ កកស្ទះចរាចរណ៍ នៅលើដងផ្លូវ ស្រាប់តែជន- បង្កហេតុ បានដើរសំដៅទៅរកជនរងគ្រោះ រួច ដកកាំបិតពីចង្កេះកាប់ប្រហារជនរងគ្រាះចំក្បាល បណ្តាលឱ្យរយះក្បាល រងរបួសធ្ងន់ហូរឈាម ស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ ជនបង្កហេតុបានរត់- គេចខ្លួនបាត់ភ្លាមៗ។ ចំណែកជនរងគ្រោះត្រូវ បានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ព្យាបាល ដោយត្រូវគ្រូពេទ្យដេរមុខរបួស ចំនួន ៧ថ្នេរ។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ សមត្ថកិច្ចក៏ស្រាវជ្រាវឃាត់ខ្លួនជន- បង្កហេតុបាន និងនាំយកទៅសាកសួរនៅអធិ- ការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅពេល សមត្ថកិច្ចធ្វើការសួរនាំជនបង្កហេតុមិនព្រម ឆ្លើយតបជាមួយសមត្ថកិច្ចនោះទេ។ យ៉ាងណា ក្តី សមត្ថកិច្ច ដោយមានសាក្សី និងភ័ស្តុតាង គ្រប់គ្រាន់ ទើបសម្រេចរៀបចំកសាងសំ-ណុំរឿង បញ្ជូនខ្លួនជនបង្កហេតុទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕