Saturday, January 18, 2025
Homeព័ត៌មានជាតិអ្នក​គ្រូបង្រៀន​កើត​មហារីក​សុដន់ អត់លុយ​ព្យាបាល ដេក​ស្លាប់​ក្នុងផ្ទះ

អ្នក​គ្រូបង្រៀន​កើត​មហារីក​សុដន់ អត់លុយ​ព្យាបាល ដេក​ស្លាប់​ក្នុងផ្ទះ

ភ្នំពេញ ៖ ស្ត្រីជាគ្រូបង្រៀនភាសាចិនវ័យ ចំណាស់ម្នាក់ បានកើតមានជំងឺមហារីកសុដន់ ដំណាក់​​កាល​ចុងក្រោយ គ្មានលុយព្យាបាល ដេកស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ១០៧ព៤ ផ្លូវលេខ ១០៧ សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា។

ស្ត្រីរងគ្រោះនោះ មានឈ្មោះកាន់ យីន អាយុ៦២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាចិននៅ សាលា​រៀន​ទួនហ្វា ស្នាក់នៅផ្ទះកើតហេតុ ខាងលើ។ ស្ត្រីរងគ្រោះគ្មានកូនចៅនឹងគេទេ សព្វថ្ងៃរស់នៅ​ជាមួយកូនចិញ្ចឹមម្នាក់ ឈ្មោះ កាំង ហេងទ្រី អាយុ១៨ឆ្នាំ មុខរបរអ្នកគិត បញ្ជីនៅក្នុងហាងមួយ​កន្លែង។

តាមសម្តីយុវជនជាកូនចិញ្ចឹមរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ម្តាយរបស់គេ មានជំងឺ​មហា​រីក​សុដន់ខាងឆ្វេងជាយូរណាស់ មកហើយ តែដោយសារគ្មានប្រាក់វះកាត់ព្យាបាល ទើបចេះតែបណ្តោយតាមយថាកម្ម រហូត ដល់ស្ថានភាពជំងឺមហារីកឈានចូលដល់ដំណាក់​កាលចុងក្រោយ បណ្តាលឱ្យម្តាយដេកស្លាប់ យ៉ាងអាណោចអាធ័មបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ រូបគេ ទើបនឹងត្រឡប់មកពីធ្វើការងារពេលយប់ វិញ។ លុះមកដល់ផ្ទះ ក៏ដើរទៅបើកទ្វារបន្ទប់ ម្តាយមើល ស្រាប់តែប្រទះឃើញម្តាយដាច់ ខ្យល់​ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យរូបគេមាន ការភ្ញាក់ផ្អើលស្រែកឆោឡោ ហៅអ្នកជិតខាង ឱ្យជួយ​និង​រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ស្ត្រី​រងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅតម្កល់ទុកនៅវត្តថ្វាយបង្គំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ឥន សាន់ស៊ីដេត

RELATED ARTICLES