Friday, March 14, 2025
Homeព័ត៌មានជាតិប្តីស្រវឹង​ខឹង​ប្រពន្ធ​ប្រមឹក ទាញ​កាំបិតផ្គាក់​កាប់​ដាច់​ដៃ​ជើង

ប្តីស្រវឹង​ខឹង​ប្រពន្ធ​ប្រមឹក ទាញ​កាំបិតផ្គាក់​កាប់​ដាច់​ដៃ​ជើង

ខេត្តក្រចេះ ៖ ប្តីប្រពន្ធ២នាក់សុទ្ធតែមនុស្ស ប្រមឹក តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃស្មើ ដៃគ្នា។ លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែក រៀងៗខ្លួនក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តី តឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីទប់កំហឹង មិនបាន ក៏ទាញកាំបិតផ្គាក់កាប់ប្រហារទៅលើ ប្រពន្ធទាំងកំរោល បណ្តាលឱ្យដាច់ដៃជើង រង របួសធ្ងន់។

ករណីប្តីប្រមឹកទាញកាំបិតផ្គាក់កាប់ប្រពន្ធ ស្រវឹងនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចឃុំកំពង់គរ ស្រុកព្រែកប្រសព្វ។

ជនដៃដល់ជាប្តី ដែលកាប់ប្រហារប្រពន្ធ រងរបួសធ្ងន់នោះ មានឈ្មោះម៉េង ពៅ អាយុ ៤៥ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ឆាយ ចាន់បុ អាយុ៣៦ឆ្នាំ។ ប្តីប្រពន្ធខាងលើ សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ប្តីប្រពន្ធខាងលើនេះ គឺជាមនុស្សញៀនស្រា ដូចគ្នា និងតែងផឹកស្រាស្រវឹងគ្មានលស់ថ្ងៃឡើយ ហើយពេលស្រវឹងស្រាម្តងៗ ប្តីប្រពន្ធអ្នកទាំង២ តែងកើតរឿងឈ្លោះប្រកែកវាយតប់គ្នាជាញឹក- ញាប់ណាស់ រហូតស្ទើរក្លាយទៅជាទម្លាប់ទៅ ហើយ ប៉ុន្តែយ៉ាងណា កន្លងមក ទោះជាទាស់- ទែង រហូតឈានដល់ការប្រើអំពើហិង្សាយ៉ាង ណា ក៏មិនធ្លាប់មានសភាពធ្ងន់ធ្ងរដូចលើកនេះ ដែរ។

ប្រភពដដែលបន្តថា នៅមុនពេលកើត- ហេតុ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ ប្តីប្រពន្ធទាំង២នាក់ខាងលើ បានចេញ ទៅផឹកស្រាស្រវឹង រហូតដល់ស្រវឹងធ្លាក់ភ្នែក រៀងៗខ្លួន។ លុះក្រោយពីត្រឡប់មកដល់ផ្ទះ វិញ ប្តីប្រមឹក និងប្រពន្ធស្រវឹង បានកើតមាន ជម្លោះយ៉ាងក្តៅគគុក រហូតដល់បុរសជាប្តីទប់ កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ ទៅលើប្រពន្ធរបស់ខ្លួនទាំងកំរោល បណ្តាល ឱ្យរងរបួសដៃ និងជើងស្ទើរដាច់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកឆ្លូង ដើម្បីព្យាបាលរបួស។ ក្រុម- គ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានទទួល រងការកាប់ប្រហារចំ២កន្លែងយ៉ាងធ្ងន់ធ្ងរ ត្រង់ កំភួនដៃខាងស្តាំ និងកំភួនជើងខាងស្តាំស្ទើរីដាច់។

ដោយឡែក ជនបង្កហេតុជាប្តី ត្រូវបាន សមត្ថកិច្ចចុះចាប់ឃាត់ខ្លួននាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា ខ្លួនពិតជាបានកាប់ប្រហារ ប្រពន្ធឱ្យរងរបួសធ្ងន់មែន មូលហេតុក៏ព្រោះ តែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ម៉្យាងខឹងនឹងប្រពន្ធ ដែលស្រវឹងស្រាជោក ហ៊ានតមាត់ ទើបធ្វើឱ្យ កើតមានកំហឹងទប់មិនជាប់ ក៏ទាញកាំបិតផ្គាក់ កាប់ប្រហារទុកជាការព្រមានតែម្តង។

ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលា- ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕”

RELATED ARTICLES