Friday, March 14, 2025
Homeព័ត៌មានជាតិបុរស២​នាក់ដេក​ចាំស្រូវ គេលប​វ៉ៃបែកចិញ្ចើម

បុរស២​នាក់ដេក​ចាំស្រូវ គេលប​វ៉ៃបែកចិញ្ចើម

ខេត្តព្រៃវែង ៖ បុរស២នាក់ បាននាំគ្នាទៅដេកចាំស្រូវ នៅក្នុងខ្ទមកណ្តាលស្រែ។ លុះពេល កំពុង​ដេកលង់លក់ ក៏ស្រាប់តែត្រូវជនដៃដល់ មិនស្គាល់មុខ លបចូលវាយជនរងគ្រោះទាំង២ នាក់នឹងដំបង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាល ម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុច វាល​ស្រែមួយកន្លែង ស្ថិតក្នុងភូមិភ្នៀត ឃុំកំពង់សឹង ស្រុកព្រះស្តេច។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវជនមិន ស្គាល់មុខលបវាយដល់ក្នុងមុង បណ្តាលឱ្យរងរបួស​ធ្ងន់ស្រាល រួមមាន ទី១-ឈ្មោះឆូ ពន្លក អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិតាម៉ៅ ឃុំ កំពង់សឹង ស្រុកព្រះស្តេច (រងរបួសស្រាល) និងទី២-ឈ្មោះតោន ហឿន អាយុ២៦ឆ្នាំ មាន លំនៅក្នុងភូមិ​វាល ឃុំកំពង់សឹង ស្រុកព្រះស្តេច (រងរបួសធ្ងន់)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ១៨ ខែ​មករា ឆ្នាំ២០១៧ ជនរងគ្រោះទាំង២ នាក់ បាននាំគ្នាទៅដេកចាំស្រែនៅចំណុចកើត ហេតុខាង​លើ។ លុះទៅដល់ជនរងគ្រោះទាំង ២នាក់ ក៏នាំគ្នាចងមុងដេកជាមួយគ្នា នៅក្នុង ខ្ទមចាំស្រែ រួចក៏ដេកលង់លក់ទៅ។ រហូតមក ដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៧ ខណៈ ដែលជនរងគ្រាះទាំង២នាក់ កំពុងលង់លក់ក្នុង ដំណេក ស្រាប់​តែលេចមុខជនដៃដល់មិនស្គាល់ អត្តសញ្ញាណ លបចូលមកវាយជនរងគ្រោះទាំង ២នាក់ទាំង​កំរោលដោយទាញដំបងវាយសំពង ជនរងគ្រោះឈ្មោះឆូ ពន្លក បណ្តាលឱ្យរងរបួស ស្រាល (ប៉ោង​ចិញ្ចើមខាងស្តាំ)។ ចំណែកជនរងគ្រោះឈ្មោះតោន ហឿន ត្រូវជនដៃដល់សំពង បណ្តាល​ឱ្យបែកចិញ្ចើមខាងស្តាំរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនដៃដល់បានស្ទុះរត់ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកជនរងគ្រោះដែលទទួលរងរបួសស្រាល ជួយគ្រាហ៍ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រឡប់ ចូលភូមិ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ព្យាបាលរបួស។

តាមការអះអាងរបស់ជនរងគ្រោះទាំង ២នាក់ បានបញ្ជាក់ថា កន្លងមកពួកគេទាំង២ នាក់មិន​ធ្លាប់​មានទំនាស់ ឬគំនុំជាមួយអ្នកណា ទេ ហើយមិនដឹងថាហេតុអ្វី បានជាមានគេលប ចូល​មកវាយពួកគេទាំង២នាក់បែបនេះសោះ។

យ៉ាងណា ជនរងគ្រោះទាំង២នាក់ បាន ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវ​ជ្រាវ និងតាមប្រមាញ់ជនដៃដល់ ដើម្បី នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES