Tuesday, November 19, 2024
Homeតារាខ្មែររតនៈ វិសិដ្ឋ ៖ស្កាត់ទៅជួបអ៊ិន សុខលីដា ដល់អាមេរិក ក្រោយនាងដក​ខ្លួនថយពី​សិល្បៈ ១៧ឆ្នាំ

រតនៈ វិសិដ្ឋ ៖ស្កាត់ទៅជួបអ៊ិន សុខលីដា ដល់អាមេរិក ក្រោយនាងដក​ខ្លួនថយពី​សិល្បៈ ១៧ឆ្នាំ

ភ្នំពេញ៖តារាសម្ដែងលោករតនៈ  វិសិដ្ឋ បានទៅកម្សាន្ដនៅអាមេរិកហើយកាលពីថ្ងៃទី២៦ កញ្ញា លោកបានទៅ​លេងដល់ផ្ទះអតីតតារាសម្ដែងអ្នកនាងអ៊ិន សុខលីដា ផ្ទាល់ទៀតផងដែលមើលទៅលីដា មានសម្រស់ប្រែប្រួល​ជាងមុនច្រើនបើប្រៀបធៀបអំឡុងនាងប្រឡូកសិល្បៈជោគជាំកាលពីឆ្នាំ២០០០ ដល់២០០៥ នោះ ហើយនៅអា​មេរិក​នាងមិនបានចេញច្រៀងសម្ដែងតាមភោជនីយដ្ឋាន ឬការសម្ដែងសិល្បៈណាមួយដូចអតីតតារា​ដែលកំពុង​រស់នៅទីនោះទេ តែនាងបានបង្កើតមុខរបរផ្ទាល់ខ្លួនលក់ផលិតផលCosmetic តាមOnline ។ប្រភពបានឲ្យដឹងថាតាំងពីចេញទៅរស់នៅអាមេរិកកាលពីឆ្នាំ២០១០ ពោលគឺរយៈពេល១៣ឆ្នាំមក​នេះអ្នកនាង​សុខលីដា ក៍ធ្លាប់ចុះមកខ្មែរដែរតែនាងមកជាលក្ខណៈស្ងប់ស្ងាត់​មិនដែលបង្ហាញខ្លួនឲ្យគេដឹង​ជាសាធារណៈ​នោះទេ ទើបមិត្តភក្ដិដែលស្និតនាងខ្លះមិនបានដឹងថានាងមកខ្មែរទៀតផង។ចំណែកកាលពីឆ្នាំ២០២១ សុខលីដា បានសម្រាលកូនស្រីដំបូងរបស់នាងដោយដាក់ឈ្មោះថា”Jenna “ ប៉ុន្ដែគេមិនបានដឹងថាស្វាមីរបស់នាង​ធ្វើការ​ងារអ្វីនៅទីនោះទេ គឺគ្រាន់តែមានការបង្ហើបថាប្ដីលីដា មិនប្រកាន់រឿងអតីតកាលរបស់នាងឡើយ។

 គូររំលឹកថាអ៊ិន សុខលីដា អតីតបវរកញ្ញាទេសចរណ៍ឆ្នាំ២០០២ បានដកខ្លួនចេញពីអាជីពសិល្បៈរយៈ​ពេល១៧ឆ្នាំ​(២០០៦-២០២៣)មកហើយ និងបានចេញទៅរស់នៅអាមេរិកកាលពីឆ្នាំ២០០៦ ក្រោយមានរឿងអាស្រូវស្នេហាភេទ​ដូចគ្នាជាមួយលោកស្រីជា រដ្ឋា ទាំងចម្រូងចម្រាស។នៅពេលនេះនាងបានសាងជីវិតថ្មីលើដីអាមេរិកនិងមានក្ដីសុខលែងមានការរំខានឬគំរាមពីអតីតគូស្នេហ៍ដូចកាលនាងរស់នៅស្រុកខ្មែរទៀតហើយ ។ដោយឡែកសម្រាប់លោករតនៈ វិសិដ្ឋ វិញលោកមិនបានបង្ហាញលម្អិត​ពីការរស់​នៅរបស់អ៊ិន សុខលីដា លើទឹកដីអាមេរិកនោះទេ ដែល​ទំនងអាចជាការសុំមិនឲ្យបង្ហាញពីជីវិតឯក​ជនរបស់នាងពីសំណាក់លីដា  ហើយមានតែតារាជិតដិតប៉ុណ្ណោះដែលអាចទៅលេងនៅផ្ទះរបស់នាងបាន ព្រោះមើលទៅអតីតតារាសម្ដែងរូបនេះមិនដែលបង្ហាញពីការដែលនាងទៅមើលតារាខ្មែរទៅសម្ដែងនៅទីនោះដូចអ្នកសិល្បៈផ្សេងៗទៀតនោះទេ ពោលគឺរក្សារភាពស្ងៀមស្ងាត់។ប៉ុន្ដែតាមព័តមានថាអតិថិជនដែលទិញផលិតផលពីនាងនោះភាគច្រើនគឺជាអ្នករស់នៅខ្មែរ មានទាំងមិត្តភក្ដិធ្លាប់​រួមអាជីព និងអ្នកស្រលាញ់គាំទ្រនាងពីមុនជាដើមហើយនាងផ្ញើរទំនិញពីអាមេរិកមកខ្មែរ។

ក្រៅពីអ៊ិន សុខលីដា តារាស្រីដែលយកស្វាមីជាបុរសខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា ,សារ៉ាយ សក្ខណា និងខៀវ សុខារ៉ាវី ជាដើម។សម្រាប់​សុខលីដា វិញក្រោយមានកូនស្រី១ជាង២ឆ្នាំ​នេះគេ​នៅមិនទាន់ដែលឃើញនាងបង្ហា​ញ​ពីការរៀបអាពាហ៍ ពិពាហ៍ ជាមួយស្វាមីថ្មីនោះទេ តែអ្នកដែលស្និត​នាង​​បង្ហើបថាកូនស្រីកាត់​ទៅរកប្ដីនាងគឺដូចបេះដាក់តែម្ដង។

 តារាដែលធ្លាប់រួមអាជីពជាមួយអ៊ិន សុខលីដា និយាយថាពេលនេះលីដា រស់នៅដោយសុវត្ថិភាព និងមានស្វាមី​ល្អ​ដែលយល់ចិត្តនាង តែខុសពីតារាផ្សេងព្រោះនាងគ្មានគម្រោងចេញ​​ចូលមកខ្មែរឲ្យបានញឹកញាប់នោះទេ ពោ​ល​គឺនាងរស់នៅអាមេរិកជាអចិនត្រេយ៍។ចំណែកទាក់ទងដល់អាជីពចាស់វិញលីដា ដែលថតសម្ដែងបទ​ល្បីៗ​ជាច្រើន​របស់សាពួន មីដាដា នោះក៍មិនដែលចេញសារថានាងនៅនឹករលឹកចំពោះអាជីពមួយនេះ​ដែរ ពោលគឺ​កាត់ផ្ដាច់ទាំងស្រុង និងគ្មានគម្រោងបកក្រោយឡើយ។សកម្មភាពបែបនេះគេអាចយល់បានថាលីដា ឆ្អែតចិត្ត​និងអាជីពមួយនេះក្រោយនាងបានបោកបក់រឿងអាស្រូវស្នេហាដ៍ធ្ងន់ធ្ងកាលពី១៧ឆ្នាំមុន ដែលធ្វើឲ្យ​ម្ដាយមីង​នាងបានបាត់ជីវិតដោយឈឺចាប់បំផុត ដែលចំណុចនេះហើយទើបនាងអស់អាល័យនិង​ផ្ដាច់ទាំង​ស្រុង​ពីអាជីព​ដែលខ្លួនស្រលាញ់ ខណៈដែលអ្នកនាងអម្ពរ ទេវី និងសារ៉ាយ សក្ខណា ទោះជាចេញទៅរស់នៅអា​មេរិកជា​ច្រើនឆ្នាំមែន តែពេលនេះអ្នកទាំងពីរកំពុងថតសម្ដែងសិល្បៈនៅខ្មែរព្រម​គ្នាក្នុងរឿង”អប្សរាមហាអង្គរ” ។តែសម្រាប់សុខលីដា ដែលមានរបួសពីអតីតកាលទើបបានជាសះស្បើយនោះ​នាងព្យាយាមកប់ស្រមោល​ខ្មៅនា​អតីតកាលនិងគ្មានផែនការណ៍វិលទៅថតសម្ដែងវិញជាថ្មីម្ដងទៀតឡើយ បើទោះជាអាជីពសិល្បៈបានធ្វើឲ្យនាង​ល្បី និងមានគេចងចាំនាងរហូតមកដល់ពេលនេះក្ដី ៕

RELATED ARTICLES