Sunday, November 24, 2024
Homeព័ត៌មានសិល្បៈលោកគួច ខេវិន ៖ចុងឆ្នាំ ២០២៣ ប្រជាជនភ័យព្រួយ ណែនទ្រូង និយាយស្ទើលែងរចេញទៅហើយ ចុះទំរាំ​ដល់​ឆ្នាំ២៤-២៥ទៀតតើ​ទៅជាយ៉ាងណាយ៉ាង​ណីទេ?

លោកគួច ខេវិន ៖ចុងឆ្នាំ ២០២៣ ប្រជាជនភ័យព្រួយ ណែនទ្រូង និយាយស្ទើលែងរចេញទៅហើយ ចុះទំរាំ​ដល់​ឆ្នាំ២៤-២៥ទៀតតើ​ទៅជាយ៉ាងណាយ៉ាង​ណីទេ?

ភ្នំពេញ៖លោកគួច ខេវិន បានបញ្ចេញមតិនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៧ កញ្ញា ដោយលើកឡើង​ថា​នៅឆ្នាំ២០២៣ នេះជាឆ្នាំដែលពលរដ្ឋណែនទ្រូង និយាយស្ទើលែង​ចេញទៅហើយ ចុះទំរាំឆ្នាំ២០២៤ ឬ២០២៥ តើនឹងទៅជាយ៉ាងណា ?ការលើកឡើង​របស់​លោកគួច ខេវិន បែបនេះក្រោយពីលោកសង្កេតឃើញថា​រយៈ​ពេលចុង​ក្រោយនេះខ្មែរជា​ច្រើន​បានខ្ចីបុល ចងការគេ បោកប្រាស់ កេងប្រវ័ញ្ចគ្នាពាសវាល ពាសកាល…​លោក​ថាស្ថាន​ភាពសព្វថ្ងៃប្រៀបដូច”ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារគេតាមទារលុយ”…។

 អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងE TV រូបនេះបានចេញ​សារដ៍​រសើប​ថា”ចុងឆ្នាំ២០២៣​ប្រជា​ជនភ័យព្រួយ ណែនទ្រូង និយាយស្ទើរលែងរចេញទៅហើយ ចុះទំរាំ​ដល់​ឆ្នាំ២៤-២៥ទៀតតើទៅជាយ៉ាង​ណា​យ៉ាងណីទេ?បើឥឡូវ”ចុះទឹកក្រពើ ឡើងលើខ្លា ចូល​ព្រៃបន្លា ចូលផ្សារគេតាមទារលុយ”ទៅហើយនោះ​។តើពេលនេះនៅក្នុងហោប៉ៅខ្មែរជា​ច្រើន​ពិតជាអស់លុយរលីងហើយមែនទេ ទើបបានជាបំណុលខ្ចីបុល ចងការ បោកប្រាសប្រវ័ញ្ច​គ្នាមាន​ពាសវាលពាស កាលយ៉ាងដូច្នេះ? បើក្រឡេកភ្នែកមើលចូលទៅក្នុងបណ្តាញ​ទំនាក់​ទំនងសង្គម គេឃើញសំបូរតែការប្រទេចផ្តាសារដាក់ទំនាយគ្នាជុំវិញបំណុល និងការបោក​ប្រាស់​លុយកាក់។ពីមុនៗមានទាំងពួកឧកញ៉ា ទាំងអភិជនស្តុកស្តម្ភមួយចំនួនបោកអ្នកក្រ អ្នកលក់បោកអ្នកទិញដី អ្នកលក់​បុរី​បោកអ្នកបង់រំលស់ តែឥឡូវមានទាំងអ្នកក្របោកអ្នកក្រ អ្នកក្រកុហកអ្នកចងការ កូនបោកមេ មេបោកកូន​តុង​ទីនយ៉ាងវីវក់ តើនេះមកពីហេតុអី? ដោយ​សារតែចរន្តលុយលែងវិល មានតែចេញអត់មានចូល លំហូរ​លុយ​ពី​បរទេសគាំង ចំណូលពី​ការ​នាំចេញ​ខ្សោយទៅៗ ពលករបាត់បង់ការងារ។ល។ ប្រឈមនឹងឱនភាពសេដ្ឋ​កិច្ច​សកល ស្រុកទេសក្បែរខាងយើងម្ខាងគេដាក់ចេញនូវគោល​នយោបាយប្រមូលចំណូលពី​ទេសចរណ៍ ម្ខាង​ប្រមូលពួកវិនិយោគទុនឲ្យចូលស្រុកគេដើម្បីបង្កើត​ការងារបង្កើនការនាំចេញ​ដោយ​អនុ​គ្រោះពន្ធ តែយើង​ឯណ្ណោះវិញបង្កើនការប្រមូលពន្ធស្ទើរគ្រប់សព្វសារពើ ធ្វើឲ្យប្រជា​ជន​រិតតែធ្ងន់ ក ត្រដរខ្យល់ទ្វេឡើង ។មិនមែន​មិនគាំទ្រការប្រមូលពន្ធហ្នឹងទេ តែគួរឲ្យសម​ស្របពេលវេលានិងចំពោះបណ្តារមុខរបរ ឬផលិតផល​ដែល​មិន​ចាំបាច់ មានទាំងបារីស្រា ស្រាបៀរ គ្រឿងសំអិតសម្អាងកាយជាដើម បើត្រឹមលាបក្រចក កាត់សក់ ជាប់​ពន្ធទៅ​ហើយ​ច្បាស់ណាស់ពិតជាវីរវរ “ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារគេទារលុយ” បើអ៊ី​ចឹង​តើ​ទៅ​ណា?ជួយប្រាប់ផងបាទ?”។

គូរបញ្ជាក់ថាប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះចំពេល​ដែលដែលអគ្គ​នាយក​ដ្ឋានពន្ធដារ បាន​ចេញ​សេចក្ដីជូនដំណឹង ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យម្ចាស់អចល​ន​ទ្រព្យទាំងអស់ ត្រូវមកប្រកាសបង់​ពន្ធ​លើ​អចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ប្រចាំ​ឆ្នាំ២០២៣ ឱ្យបានមុនថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដើម្បី​ចៀសវាងនូវទណ្ឌកម្មរដ្ឋបាល។ ពន្ធលើអចលនទ្រព្យ សំដៅលើពន្ធដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែល​សង់​ជាប់ដី ដោយស្ថិត​ក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។ ពន្ធប្រភេទនេះ ត្រូវបានអនុវត្ត តាំងពីឆ្នាំ​២០១១ ជាមួយនឹងអត្រាពន្ធ ០.១ភាគរយ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ១០០​លានរៀល ឬស្មើនឹង ២៥ ០០០ដុល្លារអាមេរិក។ តម្លៃទីផ្សារអចលនទ្រព្យ ត្រូវបានវាយ​តម្លៃ​ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រសួងសេដ្ឋ​កិច្ច​និងហិរញ្ញវត្ថុ ។

ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ក៏បានប្រកាសថា រដ្ឋនឹងចាប់ផ្តើម​អនុវត្ត​ការ​ប្រមូលពន្ធចំណេញមូលធន 20% នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ បើសិនជាគ្មានអ្វីប្រែប្រួល​ទេនោះ។ លោកអគ្គនាយកពន្ធដារ បានលើកឡើងថា ពន្ធចំណេញមូលធននេះ បង់តែ 20% លើប្រាក់ចំណេញ មិនមែន 40% ឬ 50% ដូចនៅបារាំង ឬអូស្រ្តាលី នោះទេ ហើយមូលដ្ឋានគិតពន្ធនេះ តែ 20% លើប្រាក់ចំណេញ​ដែល​បានកាត់​កងចំណាយថ្លៃដើម 80% រួចហើយ។ ប៉ុន្តែបើមានបញ្ជីស្នាមត្រឹមត្រូវ បញ្ជាក់ថា លក់ដី ផ្ទះ ឬអច​ល​នទ្រព្យផ្សេងៗ បានត្រឹមរួចខ្លួន ឬខាត មិនចាំបាប់បង់ពន្ធចំណេញមូលធន សូម្បី​តែមួយរៀលឡើយ។

 ការលើកឡើងរបស់លោកគួច ខេវិន ខាងលើនេះមានការខមិនគាំទ្រ និងចែកចាយ​(Share) ពីFan និងសិល្បករ​ជា​ច្រើននៅលើបណ្ដាញសង្គម ព្រោះសារ​របស់លោកនាពេល​នេះត្រូវនឹងបរិបថសង្គមសព្វថ្ងៃ៕

RELATED ARTICLES