ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបាននគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួន ក្រោយពីបានរំលោភទៅលើប្អូនស្រីជីដូនបង្កើតខ្លួនដែលមានអាយុ៥ឆ្នាំ ហើយការឃាត់ខ្លួននេះ កាលពីវេលាម៉ោង០៦យប់ថ្ងៃទី២០ មករា ឆ្នាំ២០១៧ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា កុមារីម្នាក់ត្រូវជនសង្ស័យចាប់រំលោភនៅត្រង់ចំណុចផ្ទះចំការក្រុមហ៊ុន DTC ។
ជនសង្ស័យខាងលើ ឈ្មោះឃីម វុទ្ធី អាយុ១៧ឆ្នាំ ជាកម្មករចៀរជ័រកៅស៊ូ មានស្រុកកំណើតនៅភូមិឆ្លូង២ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រីឯក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ដែលបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។