Thursday, December 26, 2024
Homeព័ត៌មានជាតិប្តីមិន​នៅផ្ទះ ប្រុសខូច​លប​បើក​មុង រំលោភ​ប្រពន្ធ

ប្តីមិន​នៅផ្ទះ ប្រុសខូច​លប​បើក​មុង រំលោភ​ប្រពន្ធ

 

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ បានដេកក្រោមផ្ទះកំដរឪពុកជរាកំពុងមានជំងឺ ខណៈដែលប្តី មិននៅ​ផ្ទះផងនោះ ក៏ស្រាប់តែត្រូវប្រុសល្មោភកាមម្នាក់ លបបើកមុងចូលមកធ្វើសកម្មភាព រំលោភ​សេព​សន្ថវៈ តែនាងដឹងខ្លួនទាន់ ស្រែក ឆោឡោផ្អើលដល់អ្នកជិតខាងមកជួយធ្វើឱ្យ ជន​សង្ស័យ​ភ័យស្លន់ស្លោលើកខោរត់គេចខ្លួន បាន១យប់ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។

ករណីប្រុសខូចលបបើកមុងចាប់រំលោភ សេពសន្ថវៈប្រពន្ធគេនេះ បានកើតមានការ ភ្ញាក់ផ្អើល​ឡើង កាលពីវេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ។

បុរសល្មោភកាម ដែលប៉ុនប៉ងរំលោភ សេពសន្ថវៈប្រពន្ធគេ មានឈ្មោះនឿន សុខនៅ អាយុ២៦​ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មាន ឈ្មោះឆ.គ អាយុ៣៥ឆ្នាំ មានប្តី និងមានកូន ២នាក់ រស់នៅភូមិជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០១៧ ប្តីរបស់នាងបានចេញទៅ បើកឡានឱ្យគេនៅឯខេត្តកំពង់ធំឯណោះ មិន នៅ​ផ្ទះទេ។ ចំណែកនាង ដោយសារតែឪពុក វ័យជរាកំពុងមានជំងឺ ទើបនាងបានទុកកូន២ នាក់ ឱ្យ​ដេកនៅលើផ្ទះ រីឯនាងបានចុះមកដេក នៅលើគ្រែក្រោមផ្ទះ ដើម្បីកំដរឪពុកដែលមាន វ័យ៩០​ឆ្នាំទៅហើយ គ្រាន់បានមើលថែលើក ទឹកក្តៅទឹកត្រជាក់ឱ្យឪពុកពេលយប់ព្រលប់។

ស្ត្រីរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែ​មករា ឆ្នាំ២០១៧ ខណៈដែលនាងកំពុង ដេកលង់លក់ ក៏ស្រាប់តែលេចមុខជនសង្ស័យ ខាងលើ ដែលជាអ្នករស់នៅជិតខាងគ្នា បានលប បើកមុងចូលមកចាប់សង្គ្រប់នាងប៉ុនប៉ងធ្វើ សកម្មភាព​រំលោភសេពសន្ថវៈនាងទាំងកំរោល តែភ្លាមនោះ នាងបានប្រឹងរើបម្រះ និងស្រែក ឆោឡោផ្អើល​ដល់អ្នកជិតខាង ចេញមកជួយ ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ស្ទុះលោត ចុះពីលើគ្រែ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានរាយការណ៍ប្តឹងសមត្ថកិច្ចទាំងយប់ ដើម្បីឱ្យជួយ អន្តរាគមន៍​តាមចាប់ខ្លួនជនសង្ស័យល្មោភកាម ខាងលើយកមកផ្តន្ទាទោសតាមច្បាប់។

លោកហេង វណ្ណា អធិការនគរបាលស្រុក ស្រីសន្ធរ បានឱ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មាន​ខាង​លើនេះ ភ្លាមសមត្ថកិច្ចរបស់លោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ និងបាន​រកឃើញវត្ថុតាងដែលជនសង្ស័យបាន បន្សល់ទុក ដោយក្នុងនោះ រួមមានអាវប៉ារ៉ា ដៃវែង ពណ៌​ខៀ​វចំនួន១ និងទូរស័ព្ទមួយគ្រឿង ម៉ាក ភិហៀនេ ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យ ឈ្មោះ​នឿន សុខនៅ។

លោកអធិការបន្តថា លុះមកដល់វេលា ម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ច​ក៏តាម​ប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យ បាននិងនាំយកមកសាកសួរនៅអធិការដ្ឋាន នគរ​បាលស្រុកស្រីសន្ធរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នឿន សុខនៅ បានសារភាពថា រូបគេពិតជា បាន​លប​ចូលទៅចាប់រំលោភសេពសន្ថវៈស្ត្រី- រងគ្រោះប្រាកដមែន ព្រោះដឹងថា ប្តីនាងមិន នៅម៉្យាង​ឪពុករបស់នាងជាចាស់ជរាវ័យ៩០ ឆ្នាំទៅហើយ មិនអាចមកជួយនាងបានឡើយ ស្រាប់តែ​ពេល​ប្រុងនឹងធ្វើសកម្មភាពទៅហើយ ត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ ប្រឹងរើបម្រះ និង ស្រែកឆោ​ឡោផ្អើលអ្នកជិតខាងស្ទុះរត់មកជួយ ទើបរូបគេប្រញាប់រត់គេចខ្លួនតែម្តង។ ទីបំផុត បន្ទាប់ពី​គេច​ខ្លួនបាន១យប់ ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ខ្លួនបានដដែល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បី​ចាត់ការបន្ត តាមនីតិវិធី៕ សុភ័ណ្ឌ

 

RELATED ARTICLES