Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនគំរាមបាញ់ថៃ ប៉ូលិសវ៉ៃខ្នោះ៤ ដកហូតកាំភ្លើង ៣ដើម

ចិនគំរាមបាញ់ថៃ ប៉ូលិសវ៉ៃខ្នោះ៤ ដកហូតកាំភ្លើង ៣ដើម

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ១ក្រុម បានកើតមានជម្លោះពាក្យសម្តីតឹង សរសៃកដាក់គ្នាជាមួយនឹងជន ជាតិចិន ១ក្រុម រហូតឈានដល់ការដកកាំភ្លើងគំរាមរកបាញ់គ្នាទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ស្រាប់តែក្រុមជនជាតិចិន ដែលមានកាំភ្លើង បានប្រមូលកាំ ភ្លើងច្រកថង់ បោះចោល តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៤នាក់ ព្រមទាំងដកហូតបានកាំភ្លើងខ្លី ចំនួន៣ដើមទៀតផង។

ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិន និងថៃ រកបាញ់គ្នានេះ បានធ្វើឡើង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិថៃ និងជនជាតិចិន ចំនួន២ក្រុម បានឈ្លោះប្រកែកគ្នា រហូតដល់ភាគីម្ខាង បានទាញកាំភ្លើងខ្លី គំរាមបាញ់ទៅលើភាគីទំនាស់ បង្កឱ្យមាន ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចប្រមាណជាង ១០នាក់ ជិះរថយន្ត ៣គ្រឿង បានចុះ មកបង្ក្រាបភ្លាមៗ ហើយភ្លាមនោះ ជនជាតិចិន ១ក្រុម ដែលជាភាគីបង្កហេតុ បានជិះរថយន្ត ១គ្រឿង រត់គេច ខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចជិះដេញតាម ធ្វើឱ្យក្រុមជនបង្ក ហេតុ ទាល់ច្រក ក៏យកកាំភ្លើងខ្លី ចំនួន៣ដើម ជាអាវុធខ្លីប្រភេទទំនើប ច្រកចូលក្នុងថង់ រួចយកទៅបោះចោលនៅបរិវេណផ្សារទឹកពុះ តែត្រូវសមត្ថកិច្ច ជំនាញក្រុងប៉ោយប៉ែត រឹបអូសបានអាវុធខ្លីទាំង៣ដើមនោះ។ ចំណែកជនជាតិចិន ដែលបើករថយន្តរត់គេច ក៏ត្រូវកម្លាំងជំនាញ តាមឃាត់ខ្លួនបានចំនួន៤នាក់ រួមនិងរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាកឡង់គ្រីសឺរ។ជនជាតិចិន ទាំង៤នាក់ រួមនិងអាវុធខ្លី ៣ដើម ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES