Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាជូនចៅទៅសាលា ឡានបុកស្លាប់

តាជូនចៅទៅសាលា ឡានបុកស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូដឹកចៅទៅសាលារៀន លុះពេលត្រឡប់មកផ្ទះវិញកំពុង ជិះតាមផ្លូវសុខៗ ត្រូវរថយន្តដឹកទឹកកក ១គ្រឿង បើកក្នុងល្បឿនលឿន ជ្រូលមកបុកពេញទំហឹង បណ្តាលឱ្យ ខ្ទាតធ្លាក់ប្រឡាយ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោច អាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចសួនស្ព័រ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះបួរ សុខាយ អាយុ៦៦ឆ្នាំ មានលំនៅ ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីជើង មកត្បូង ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ ខាងលើ មានរថយន្តដឹកទឹកកក ១គ្រឿង ម៉ាកហ៊ីយ៉ាន់ ដាយ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-2029 បានបើកបរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូង មកជើង រួចបានរេចង្កូតមកបុកម៉ូតូជនរងគ្រោះ ពេញទំហឹង បណ្តាលឱ្យបុរសចំណាស់ជាអ្នកជិះម៉ូតូ ប៉ើងខ្ទាតធ្លាក់ចូល ប្រឡាយក្បែរផ្លូវ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បានបើកទ្វារចុះ រត់គេខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ ជនរងគ្រោះបានបើកម៉ូតូដឹកចៅទៅ សាលារៀន លុះពេលត្រឡប់មកផ្ទះវិញតែម្នាក់ឯង ក៏ជួបគ្រោះអកុសល ត្រូវរថយន្តដឹកទឹកកកបុកស្លាប់ កណ្តាលផ្លូវបែបនេះតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានចុះមកដល់ពិនិត្យនិងធ្វើការ វាស់វែង រួចអូសយករថយន្តបង្កហេតុ និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយបន្តតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី ៕

RELATED ARTICLES