ខេត្តព្រៃវែង ៖ យុវតីរូបម្នាក់ សុខៗបានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង លុះឪពុកម្តាយ ក្រុមគ្រួសារ តាមស៊ើបសួរអស់រយៈពេល ៦ថ្ងៃ ក៏ឮថាកូនស្រីបានឡើងទៅភ្នំពេញ តាមមិត្តភក្តិ ទើបឪពុកម្តាយ ព្រួយ បារម្ភខ្លាចកូនស្រីចាញ់បោកបញ្ឆោតមិត្តភក្តិមិនល្អ នាំយកទៅធ្វើបាប ក៏ប្រកាសហៅកូនស្រីឱ្យវិល ត្រឡប់ មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួន មានឈ្មោះភិន វ៉ាន់ណា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ។ យុវតីរូបនេះ បានបាត់ខ្លួនអស់ រយៈពេល៦ថ្ងៃមកហើយ។
តាមសម្តីបុរសឈ្មោះធឿន ត្រូវជាឪពុកបង្កើតរបស់យុវតីខាងលើ បានបញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះភិន វ៉ាន់ណា ទើបនឹងមានវ័យ១៦ឆ្នាំ បានបាត់ខ្លួន ៦ថ្ងៃមកហើយ ដោយកូនស្រីនេះ បានចេញបាត់ពីផ្ទះ នៅភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ហើយក្រុមគ្រួសារបានចេញតាមរក និងស៊ើបសួរមិត្តភក្តិ អ្នកដែលបាន ស្គាល់កូនស្រី រហូតដល់បានទទួលដំណឹងមកថា កូនស្រីរបស់គាត់ មកតាមមិត្តភក្តិ នៅម្តុំផ្សារអូឫស្សី ជាហេតុ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនស្រីចាញ់បោកបញ្ឆោតមិត្តភក្តិមិនល្អ នាំ យកទៅធ្វើបាប។
បុរសជាឪពុក បានប្រកាសហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយ មានការនឹករលឹក និងព្រួយ បារម្ភពីសុខទុក្ខនិងសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង។ ជាមួយនេះ បុរសជាឪពុក ក៏បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងដល់ពួកគាត់ ជាឪពុកម្តាយ តាមរយៈ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕