Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែឪឈ្លោះគ្នា កូនលោតទឹក ២យប់ អណ្តែតសព

ម៉ែឪឈ្លោះគ្នា កូនលោតទឹក ២យប់ អណ្តែតសព

ភ្នំពេញ ៖ យុវជនដែលតូចចិត្តរឿងឪពុកម្តាយឈ្លោះគ្នាញឹកញាប់ រស់នៅខ្វះភាពកក់ក្តៅ បែកគំនិតជិះ​ម៉ូតូឡើង​ស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួន តាំងពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នោះ ត្រូវបានប្រទះឃើញសព​អណ្តែត នៅត្រង់ចំណុចក្បែរគល់ស្ពានជ្រោយចង្វា (ក្បែរទីតាំងដែលលោតចុះ) កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

យុវជនដែលលោតទឹកស្ពានជ្រោយចង្វា មានឈ្មោះចាន់ សំណាង អាយុ១៦ឆ្នាំ មានលំនៅសង្កាត់មិត្តភាព ខណ្ឌ​៧មករា។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មានករណីលោតទឹក​សម្លាប់​ខ្លួន បានកើតឡើង នៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយយុវជន​ម្នាក់ហេតុតែតូចចិត្តរឿង ឪពុកម្តាយចេះតែឈ្លោះគ្នា ញឹកញាប់ ធ្វើឱ្យគ្រួសារបាត់បង់សុភមង្គល រស់នៅខ្វះ​ភាពកក់ក្តៅ ក៏បែកគំនិតជិះម៉ូតូឡើងលើស្ពានជ្រោយចង្វា រួចដោះស្បែកជើង និងទុកទូរស័ព្ទ ព្រមទាំងម៉ូតូ ចោលលើស្ពាន ស្ទុះលោតចូលទឹក លិចបាត់ខ្លួនឈឹង។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងគេបានឃើញយុវជនម្នាក់ ជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-5724 ជាមួយទឹកមុខសោកសៅ ឡើងមកលើស្ពានជ្រោយចង្វា រួច​ឈប់​ម៉ូតូក្បែរបង្កាន់ដៃស្ពាន បន្ទាប់មកដោះស្បែកជើងចេញ ទុកទូរស័ព្ទ ១គ្រឿង ម៉ាក iPhone ក្បែរស្បែកជើង​និងម៉ូតូ ហើយក៏ស្ទុះលោតចូលទឹកទន្លេបាត់តែម្តង។

ភ្លាមៗនោះ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ បានរាយការណ៍ទៅសមត្ថកិច្ចមូល​ដ្ឋានឱ្យចុះមកទី​តាំងកើត​ហេតុ តែមិនអាចជួយមនុស្សបាន ដោយយុវជនខាងលើ បានលិចបាត់ក្នុងទឹកទន្លេបាត់ទៅហើយ។ក្រោយកើតហេតុ ក្រុមគ្រួសារសាច់ញាតិរបស់យុវជនរងគ្រោះ បានមកដល់លើស្ពានជ្រោយចង្វា និងបាន​ទួញយំរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ឪពុកម្តាយរបស់ជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ស្របពេល​យុវជនរូបនេះ កំពុងពិបាកចិត្តខ្លាំង តាំងពីប៉ុន្មានថ្ងៃមុនស្រាប់ផង លុះទ្រាំលែងបាន ជនរងគ្រោះដាច់ចិត្តជិះ​ម៉ូតូឡើងមកធ្វើអត្តឃាត លោតពីលើស្ពានជ្រោយចង្វា តែម្តង។

រហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ទើបមានប្រជានេសាទ បានប្រទះឃើញសព​យុវជនរងគ្រោះខាងលើ អណ្តែតនៅក្បែរគល់ស្ពានជ្រោយចង្វា កន្លែងដែលជនរងគ្រោះលោតចុះទឹក រួចហើយប្រជានេសាទ បានជួយស្រង់សាកសពមកលើគោក រួចទំនាក់ទំនងទៅក្រុមគ្រួសារ​មកទទួល​យកសពទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES