Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកលៀសអត់ច្បាប់ ជលផលចាប់បាន៥តោន

ដឹកលៀសអត់ច្បាប់ ជលផលចាប់បាន៥តោន

ខេត្តកំពង់ឆ្នាំង ៖  កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកឈិន តួ នាយរងរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប សហការជាមួយលោកឈឹម បាន នាយរងផ្នែករដ្ឋបាល ជលផលផ្សារឆ្នាំង និងសង្កាត់ជលផលបរិបូណ៌ បានចុះប្រតិបត្តិការ បង្ក្រាបការដឹកជញ្ជូនផលិតផលជលផល (លៀស) គ្មានលិខិតអនុញ្ញាត នៅចំណុចខាងជើងកំពង់ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសលៀស នេះ លោកឈិន តួ បានបញ្ជាក់ប្រាប់ថា កម្លាំងសមត្ថកិច្ចបានឯក ភាពគ្នា និងឃាត់ចាប់ទូកឈើភ្ជាប់ម៉ាស៊ីនម៉ាស្តា កម្លាំង២៥សេះ ចំនួន១គ្រឿង ទំហំ (១០ម៉ែត្រ គុណនឹង ២,៥ម៉ែត្រ គុណនឹង ១,៥ម៉ែត្រ) និងរថយន្តកាមរីកែច្នៃ ចំនួន១គ្រឿង រួមជាមួយលៀស ជាង១០០កំណាត់ការុង ស្មើ ៥០ការុង ទម្ងន់ ៥០០០គីឡូក្រាម។

លោកឈឹម បាន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ បានប្រើប្រាស់ កម្លាំងសរុប ចំនួន៤នាក់ ម៉ូតូ ២គ្រឿង និងរថយន្ត ចំនួន ១គ្រឿង។វត្ថុតាងទាំងអស់ ត្រូវសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបរិបូណ៌ ជាបណ្តោះអាសន្ន ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES