Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតូចចិត្តម៉ែជេរ វ៉ៃប្រដៅ កូនស្រីលោតទឹក

តូចចិត្តម៉ែជេរ វ៉ៃប្រដៅ កូនស្រីលោតទឹក

ភ្នំពេញ ៖ យុវតីម្នាក់ ត្រូវម្តាយស្តីប្រដៅ អប់រំជាញឹកញាប់ កុំឱ្យជក់បារីអេឡិចត្រូនិក តែដោយ សារប្រដៅ មិនស្តាប់ ក៏ឈានដល់ការជេរស្តី និងទាញអំបោសវាយ ស្រាប់តែកូនស្រីឈឺចិត្តស្អិតទ្រូង រហូតដល់រត់ទៅ លោតទឹកស្ពានជ្រោយចង្វា ។

ករណីយុវតីតូចចិត្តម្តាយជេរស្តី វាយប្រដៅ បែរជារត់ទៅលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់សង្កាត់ស្រះចក ខណ្ឌជ្រោយចង្វា។

យុវតីដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះលីតា អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅខេត្តកំពង់ ចាម។

តាមប្រភពយុវជនម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា មុនពេលកើតហេតុ រូបគេ និងមិត្តភក្តិ កំពុងជិះម៉ូតូដឹកគ្នាឡើងមកដល់លើស្ពានជ្រោយចង្វាចាស់ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្រាប់តែប្រទះឃើញយុវតីខាងលើ ស្ថិតក្នុងសម្លៀកបំពាក់ខោខូវប៊យ អាវយឺតដៃខ្លីពណ៌ខ្មៅ បានឡើង តោងបង្កាន់ដៃស្ពាន បម្រុងលោតទឹក ឃើញបែបនេះ ខ្លួនបានស្ទុះពីលើម៉ូតូ បំណងទៅឃាត់ដែរ តែភ្លាម នោះយុវតីខាងលើ បានលោតចុះពីលើស្ពានចូលទឹកទន្លេតែម្តង ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅ ១គូ និងទូរស័ព្ទដៃ ១គ្រឿង ហើយភ្លាមនោះ ខ្លួនបានទៅផ្តល់ដំណឹងដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុភ្លាមៗ។

តាមសម្តីស្ត្រីជាម្តាយយុវតីខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កូនស្រីរបស់គាត់ តែងជក់បារីអេឡិច ត្រូនិក ជាប្រចាំ ហើយគាត់ខ្លាចកូនស្រីខូចសុខភាព ទើបចេះតែនិយាយស្តីអប់រំ ណែនាំឲ្យឈប់ជក់ទៀត តែកូនស្រីនេះមិនស្តាប់សោះ។ លុះក្រោយមក គាត់បានស្តីប្រដៅ និងទាញអំបោសវាយ ជាការព្រមានខ្លះទៅ ស្រាប់តែកូនស្រីចេញពីផ្ទះបាត់ មិនដឹងទៅណា ហើយភ្លាមនោះ គាត់បានព្យាយាមចុចទូរស័ព្ទរកកូនស្រីដែរ តែមិនមានអ្នកទទួលសោះ រហូតដល់ក្រោយមក មានអ្នកទទួល បែរជាមិនមែនកូនស្រី និងបានប្រាប់ថា កូន ស្រីរបស់គាត់ បានលោតទឹកស្ពានជ្រោយចង្វា ទើបគាត់ប្រញាប់មករកមើលកូនស្រី តែបានឃើញតែទូរស័ព្ទ និងស្បែកជើងកូនស្រីប៉ុណ្ណោះ។

ស្ត្រីជាម្តាយ បានបញ្ជាក់ថា កន្លងមក កូនស្រីគាត់ធ្លាប់ប្រាប់ថា នាងមានវិបត្តិផ្លូវចិត្ត តែមិនបញ្ជាក់ថាជាវិបត្តិអ្វី ទេ ហើយនាងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនទៀតផង ដោយបានលេបថ្នាំសម្លាប់ខ្លួន តែត្រូវគ្រួសារដឹងទាន់ ក៏ដឹក បញ្ជូនទៅមន្ទីរពេទ្យ សង្គ្រោះទាន់ពេល។

ដោយឡែកបុរសជាឪពុករបស់យុវតីខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមក គាត់ធ្លាប់និយាយណែនាំកូន ស្រីដែរ រឿងជក់បារីអេឡិចត្រូនិកនេះ ហើយមុនកើតហេតុ គាត់មកពីធ្វើការ ក៏ត្រូវប្រពន្ធប្រាប់ថា កូនស្រី បាត់ខ្លួន មិនដឹងទៅណា លុះដើររកជុំវិញផ្ទះ មិនឃើញ ស្រាប់តែ ប្រពន្ធបានប្រាប់ថា ទូរស័ព្ទចូលហើយ តែមានគេប្រាប់ថាកូនស្រី លោតទឹកស្ពានជ្រោយចង្វា ទើបប្រញាប់ស្រូតមកមើល លុះមកដល់ ឃើញតែ ស្បែកជើង និងទូរស័ព្ទ ចំណែកកូនស្រីគាត់លោតចូលទឹក លិចបាត់ខ្លួនទៅហើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារ បានជួលទូកបងប្អូនអ្នកនេសាទ ជនជាតិខ្មែរអ៊ិស្លាម ឱ្យរាវរកសពកូនស្រីគាត់ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES