Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតស្រវឹង សន្លប់ក្នុងទឹកសមុទ្រ

ស្រីស្អាតស្រវឹង សន្លប់ក្នុងទឹកសមុទ្រ

ខេត្តព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់ ទំនងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីម៉្យាង បានទៅអង្គុយផឹកស្រាតែម្នាក់ឯង នៅឆ្នេរសមុទ្រ លុះស្រវឹងក៏ដើរចុះទៅលេងទឹកសមុទ្រ តែម្នាក់ឯង ទាំងកណ្តាលយប់ បណ្តាលឱ្យលង់ តែ សំណាងល្អ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយសង្គ្រោះទាន់ពេល គ្រាន់តែឈ្លក់ទឹកសន្លប់ ហើយភ្លាម ៗនោះ មានការភ្ញាក់ផ្អើលនិងសង្ស័យថា នារីរូបស្រស់ម្នាក់នេះ ធ្វើអត្តឃាតទៀតផង។

ករណីខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅ ចំណុចឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។

នារីរងគ្រោះខាងលើ មានឈ្មោះ NGUYEN THI TU UYEN អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ជាអ្នកទេសចរណ៍ ធ្វើដំណើរពីប្រទេសវៀតណាម មកប្រទេសកម្ពុជា (ក្រុងព្រះសីហនុ) ជាលើកទី១ និងស្នាក់នៅក្នុងផ្ទះ សំណាក់ មួយកន្លែង ក្បែរកន្លែងកើតហេតុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣  នារីរងគ្រោះខាងលើ បានទៅអង្គុយលេងនៅឆ្នេរអូរឈើទាល បន្ទាប់មកនាងបាន ចុះទៅ លេងទឹកសមុទ្រ តែម្នាក់ឯង ទាំងយប់ រួចក៏លង់ និងឈ្លក់ទឹកសន្លប់តែម្តង។ ក្រោយកើតហេតុ មានប្រជាពល រដ្ឋនៅក្បែរនោះ បានឃើញ ក៏ទៅជួយសង្គ្រោះទាន់ពេលវេលា រួចទូរស័ព្ទហៅរថយន្តសង្គ្រោះ មកដឹកយកទៅ មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ក្រោយការពិនិត្យ គ្រូពេទ្យបញ្ជាក់ថា នារីរូបនេះស្រវឹងស្រា ដួល ពេលចុះទៅ ក្នុងទឹកសមុទ្រ បណ្តាលឱ្យឈ្លក់ទឹក តែសំណាងល្អ បានពលរដ្ឋក្បែរឆ្នេរ ជួយសង្គ្រោះទាន់ពេល។តាមសម្តីនារីរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នេះជាលើកទី១ ហើយ ដែលនាងធ្វើដំណើរមកប្រទេស កម្ពុជា រួចក៏បានមកលេងនៅក្រុងព្រះសីហនុ។ មុនពេលកើតហេតុ នាងបានផឹកគ្រឿងស្រវឹងម្នាក់ឯង និងបាន ចុះលេងទឹក ចៃដន្យដួលឈ្លក់ទឹក សន្លប់តែម្តង។

ក្រោយការសង្គ្រោះ នារីខាងលើ បានដឹងខ្លួន និងមានស្មារតីគ្រប់គ្រាន់វិញហើយ មិនមានគ្រោះថ្នាក់ដល់ អាយុជីវិតនោះឡើយ៕

RELATED ARTICLES