Wednesday, July 9, 2025
Homeព័ត៌មានជាតិសមត្ថកិច្ច​ចាប់ខ្លួន​ក្មេងទំនើង កាប់​ចាក់​គ្នាទាំង​ថ្ងៃ ចាប់បាន​១២នាក់

សមត្ថកិច្ច​ចាប់ខ្លួន​ក្មេងទំនើង កាប់​ចាក់​គ្នាទាំង​ថ្ងៃ ចាប់បាន​១២នាក់

ភ្នំពេញ ៖ ក្មេងស្ទាវចំនួន២ក្រុមមានប្រុសស្រី បានណាត់ជួបគ្នាកាប់ចាក់ស ដើម្បីជម្រះ បញ្ជី​គំនុំ​ចាស់ ដោយមានដាវកាំបិត និងដំបង គ្រាប់ដៃ តែមិនទាន់នឹងបានបើកឆាកប្រយុទ្ធផង ក៏ត្រូវសមត្ថកិច្ចដើរល្បាតប្រទះឃើញ ចាប់ឃាត់ខ្លួនបានចំនួន១២នាក់ នាំមកសាកសួរ កាល​ពីវេលា​ម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅកន្លែង ប្រមូលផ្តុំមុខ​ចេតិយ មាត់ស្រះទឹកព្រៃឈើទាល មុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែន​ជ័យ។

ក្រុមក្មេងទំនើងដែលសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបាននេះរួមមាន ៖ ទី១-ឈ្មោះ យ៉ាវ អ៊ៀម ភេទ​ប្រុស អាយុ២២ឆ្នាំ មានលំនៅក្នុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ទី២-ឈ្មោះ ឡេង ចន្នី ភេទ​ប្រុស អាយុ២៥ឆ្នាំ មានលំនៅ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ទី៣- ឈ្មោះស៊ុំ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះ រទេះ ទី៤- ឈ្មោះ ឆេង ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិអូដឹម សង្កាត់ ចោមចៅ ទី៥-ឈ្មោះស៊ុំ រ៉ាវី ភេទប្រុស អាយុ ១៦ឆ្នាំ មានលំនៅភូមិកប់ភ្លុក សង្កាត់ភ្លើង ឆេះរទេះ ទី៦- ឈ្មោះ ម៉ារិន អូនវិច្ឆិកា ភេទ ប្រុស អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិស្រែ- ជម្រៅ សង្កាត់ចោមចៅ ទី៧-ឈ្មោះ​សួង បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិ ស្រែក្នុង សង្កាត់កន្ទោក ទី៨- ឈ្មោះ​សម្បត្តិ រតនា ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅក្នុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ទី៩-ឈ្មោះ នួន សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មានលំ នៅក្នុងភូមិស្រែជម្រៅ សង្កាត់​ចោមចៅ ទី១០- ឈ្មោះឆាត ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើង- ឆេះរទេះ ទី១១-ឈ្មោះ ស៊ឹម កុសល ភេទ ប្រុស អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិ​ព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ និងទី១២ ឈ្មោះ ស៊ុន ចាន់ទេព ភេទប្រុស អាយុ១៧ឆ្នាំ មាន លំនៅ ភូមិស្រែក្នុង សង្កាត់កន្ទោក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹង ថា មុនពេលចាប់ឃាត់ខ្លួនក្មេងទំនើងទាំង១២ នាក់នេះ កម្លាំងសមត្ថកិច្ចបានចេញល្បាត ក្នុង មូលដ្ឋានដើម្បីបង្ក្រាបបទល្មើសផ្សេង និង ការពារ​សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លុះ ដល់ចំណុចកើតហេតុ ស្រាប់ប្រទះឃើញ​មាន ក្មេងស្ទាវទាំងនេះ កំពុងពពាក់ពពួនគ្នា ដោយ មានដាវ កាំបិត និងដំបងស្ទើរគ្រាប់ដៃ ទើប សមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកសាកសួរតែម្តង ដោយដកហូតដាវកែច្នៃចំនួន២ដើម កាំបិត ស្នៀត​១​ដើម ដុំថ្មមួយចំនួន កំណាត់ឈើមួយ ចំនួន ម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដា ZOO-MER-X ពណ៌សខ្មៅ គ្មានស្លាកលេខ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ កណ្តាល 1F-9789 ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1CD-3736។

នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង នោះ បានអះអាងថា ពួកគេជាអ្នករងគ្រោះទេ ពោលគឺ​មុន​​កើតហេតុ មានក្មេងស្ទាវមួយក្រុម ប្រមាណជិត១០នាក់ មកពីសង្កាត់កំបូល បាន មកស្ទាក់​កាប់ពួកខ្លួន និងកាប់ម៉ូតូហុងដាឌ្រីម សេ១២៥ បណ្តាលឱ្យបែកក្បាំង ទើបក្រុម ក្មេងស្ទាវទាំង​នោះបាននាំគ្នាបើកម៉ូតូរត់គេចទៅបាត់ ស្រាប់តែមានសមត្ថកិច្ចចុះចាប់ខ្លួន ពួកគេតែម្តង ហើយ​វត្ថុតាំងទាំងនេះ ក៏មិនមែន ជារបស់ពួកគេដែរ គឺជារបស់ក្រុមជនដៃដល់ទេ។

ទោះយ៉ាងក្មេងស្ទាវទាំងនោះ សមត្ថកិច្ច នាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល​ខណ្ឌពោធិ៍សែនជ័យ ហើយពួកគេពិតជា រងគ្រោះមែន សមត្ថកិច្ចធ្វើការអប់រំហៅអាណាព្យា​បាល​មកធានាទើបឱ្យត្រឡប់ទៅវិញ តែបើរកឃើញមានជាប់ពាក់ព័ន្ធ ក្រុមបងតូច បងធំ ឬ​ប្រើប្រាស់ថ្នាំញៀន សមត្ថកិច្ចនឹងកសាង សំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES