Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ប្តីនិងឪពុកក្លាយឃាតករ អារក សម្លាប់ កាត់ក្បាលប្រពន្ធនិងកូនស្រី

ភ្លើងប្រចណ្ឌ ប្តីនិងឪពុកក្លាយឃាតករ អារក សម្លាប់ កាត់ក្បាលប្រពន្ធនិងកូនស្រី

ខេត្តកណ្តាល ៖ បុរសម្នាក់ តែងរករឿងឈ្លោះជាមួយស្ត្រីជាប្រពន្ធ ជារឿយៗ ដោយមូលហេតុភ្លើងប្រចណ្ឌលុះ ចុងក្រោយ ឈានដល់យកកាំបិតប៉័ងតោ អារកសម្លាប់ប្រពន្ធ និងកូនស្រីអាយុ ២ខួប ដែលកំពុងដេកលើ គ្រែ រួចថែមទាំងកាត់ក្បាលប្រពន្ធនិងកូនស្រី ដាច់ចេញពីខ្លួន ទាំង២នាក់ម្តាយកូន រួចហើយបានរត់គេចខ្លួនបាត់ ។ ហេតុការណ៍ឃាតកម្មដ៏សាហាវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ (វីឡាតឿ) ស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ២នាក់ម្តាយនិងកូនស្រី ដែលត្រូវជនសង្ស័យជាប្តីនិងឪពុក អារកសម្លាប់កាត់ក្បាលនោះ ស្ត្រីជាម្តាយ មានឈ្មោះ ឃឿន ស្រីវរលក្ខណ៍ អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ខួប ។ ចំណែកជនសង្ស័យជាឃាតករ មានឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ (រត់គេច ខ្លួន) ។ ប្តីប្រពន្ធនេះ បានរៀបការនៅឆ្នាំ ២០១១ មានកូនចំនួន ៣នាក់ (ប្រុស២ ស្រី១) ក្នុងបន្ទុកគ្រួសារ (ក្មេង ស្រីរងគ្រោះជាកូនពៅ)។

តាមប្រភពសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះម៉ែន សំអាង តែងតែប្រចណ្ឌប្រពន្ធ បណ្តាលឲ្យឈ្លោះគ្នាជាញឹកញាប់ ហើយមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ឃែតុលា ឆ្នាំ២០២៣ ជនសង្ស័យ ជាប្តី និងស្រ្តីរងគ្រោះជាប្រពន្ធ បាននាំគ្នាទៅសាលាឃុំ  ដោយស្ត្រីជាប្រពន្ធសុំលែងលះ ហើយនៅថ្ងៃនោះ ជនសង្ស័យបានគំរាមស្ត្រីរងគ្រោះជាប្រពន្ធថា បើលែងគ្នា គេនឹងសម្លាប់នាងជាប្រពន្ធចោល។ លុះព្រឹកស្អែក ស្រាប់តែកើតរឿងដូចការគំរាមរបស់ជនសង្ស័យជាប្តីមែន ដោយជនសង្ស័យបានយកកាំបិតបុង័តោ អារក សម្លាប់ប្រពន្ធនិងកូនស្រី អាយុ២ខួប ដែលកំពុងដេកលើគ្រែ បណ្តាលឲ្យស្លាប់ទាំងពីនាក់យ៉ាង អាណោច អាធ័មក្នុងថ្លុកឈាម ហើយជនសង្ស័យជាឃាតករដ៏សាហាវឃោរឃៅនេះ ថែមទាំងកាត់ក្បាលប្រពន្ធនិង កូនស្រី ដាច់ចេញពីខ្លួនទៀតផង។ បន្ទាប់មក ជនសង្ស័យ បានទុកកាំបិតប៉័ងតោ នៅជាប់កស្ត្រីរង គ្រោះជា ប្រពន្ធ ហើយរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ មានសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នគរបាល ស្រុកកណ្តាលស្ទឹង និងអង្គភាពការពារកុមារ (CPU) បានចុះមកធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុ និងធ្វើកោ សល្យវិច័យសពទាំង២នាក់ម្តាយកូន និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួន។ ចំណែក សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ជុំវិញករណីឃាតកម្មខាងលើនេះ អង្គភាពការពារកុមារ (CPU) បានឲ្យដឹងនៅព្រឹកថ្ងៃទិ០៦ ខែតុលា ឆ្នាំ២០២៣ ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត បានដំណើរការពិនិត្យ កន្លែងកើតហេតុ និងសាកសព។

លោកចេមស៍ ម៉ែកខាប៊ី (James McCabe) នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បាន ថ្លែងថា “នេះ គឺជាអំពើដ៏ឃោរឃៅមួយ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះស្លូតត្រង់ ទាំង២នាក់ ទាំងដែលគេមិន អាចការ ពារខ្លួនឯងបាន”។

ក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើង ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយក ដ្ឋាននគរបាលព្រហ្ម ទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។នាយកប្រតិបត្តិអង្គភាពការពារកុមារ បានបញ្ជាក់ថា «យើងនឹងប្រើប្រាស់រាល់ធនធានដែលយើងមាន ដើម្បី ស្វែងរកបុគ្គលដែលបានប្រព្រឹត្តអំពើដ៏ឃោឃៅនេះ និងផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ» ៕

RELATED ARTICLES