Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករទូក ធ្លាក់ទឹកសមុទ្រ បាត់ខ្លួន

កម្មករទូក ធ្លាក់ទឹកសមុទ្រ បាត់ខ្លួន

ព្រះសីហនុ ៖ យុវជនម្នាក់ ជាកម្មករទូក បានធ្លាក់ចូលក្នុងសមុទ្រ បាត់ខ្លួន តាំងពីវេលាម៉ោង ១១ យប់ថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២៣ ហើយគិតត្រឹមព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រកជនរងគ្រោះមិនទាន់ឃើញនៅឡើយ ។ជនរងគ្រោះ មានឈ្មោះ ម៉ាត់ យ៉ាទី ភេទប្រុស អាយុ ២០ឆ្នាំ ជាខ្មែរអ៊ិស្លាម ស្នាក់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ៣ ក្រុង,ខេត្តព្រះសីហនុ ។

អ្នកនេសាទម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទូកនេសាទមួយគ្រឿងនោះ មិនធ្លាប់ចេញនេសាទទេ គឺសម្រាប់តែទិញផលនេសាទ ពីទល់ដែនប្រទេសវៀតណាម មកលក់នៅក្រុងព្រះសីហនុ ហើយពួកគេក៏មិន ប្រើប្រាស់កូនដៃទូកច្រើននាក់ដែរ ។

ប្រភពដដែល បានបន្តថា កូនដៃទូក (កម្មករ) ដែលធ្លាក់ទឹកនោះ សង្ស័យងងុយដេក ហើយក្រោកឡើង ទៅបត់ជើងតូច ក៏រអិលធ្លាក់ទឹកដោយខ្លួនឯង ។

បច្ចុប្បន្ន ក្រុមសមត្ថកិច្ចចម្រុះ មានប៉ូលិសចរាចរណ៍ផ្លូវទឹក, ក្រុមមនុស្សធម៌របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារជនរងគ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះ ។

សូមរំលឹកថា ក្នុងសប្តាហ៍ទី១ ដើមខែតុលា ឆ្នាំ២០២៣ នេះ មានមនុស្សប្រុសស្រី ចំនួន ៣ នាក់ហើយ បានធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងទឹកសមុទ្រ រកសពមិនទាន់ឃើញទាំងអស់។ ក្នុងនោះ មានស្ត្រី ពីរនាក់ម្តាយកូន និងយុវជនម្នាក់៕

RELATED ARTICLES