Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជិះម៉ូតូបុកឡានសំរាម ប្តីស្លាប់ ប្រពន្ធរបួសធ្ងន់

 ជិះម៉ូតូបុកឡានសំរាម ប្តីស្លាប់ ប្រពន្ធរបួសធ្ងន់

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ បានបើកម៉ូតូដឹកស្ត្រីម្នាក់ ជាប្រពន្ធ ស្រាប់តែជ្រុលទៅបុកពី ក្រោយឡាន ដឹកសំរាម ដែលខូច ចតលើផ្លូវ បណ្តាលឲ្យបុរសជាប្តី ស្លាប់នៅកន្លែងកើតហេតុ ចំណែកស្ត្រីជាប្រពន្ធ របួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ភ្លាមៗ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០៦ ខែតុលា  ឆ្នាំ២០២៣  វេលាម៉ោង  ០៥និង៣០នាទីព្រឹក នៅចំណុចលើផ្លូវជាតិលេខ៦៨   ចន្លោះបង្គោលគីឡូម៉ែតលេខ ១១១-១១២ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៏ឯក ធូ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន  ០១នាក់  (ប្រុស )  រងរបួសធ្ងន់ ចំនួន  ០១នាក់  (ស្រី )។

ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះ អេង អិ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន ស្លាប់នៅ នឹងកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ឧត្តរមានជ័យ 1B-0957 បើកបរពីជើង ទៅត្បូង ។ ចំណែកអ្នករួមដំណើរ ឈ្មោះ ផុក សើយ  ភេទស្រី  អាយុ ៥៧ឆ្នាំ មុខរបរមេផ្ទះ  (មិនពាក់មួក សុវត្ថិភាព)  រងរបួសធ្ងន់  រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ចំណែកអ្នកបកកបរថយន្ដ ឈ្មោះ ផុន សុភ័ក្រ្ក ភេទប្រុស  អាយុ ២៨ឆ្នាំ  មុខរបរកម្មករ (រត់គេចខ្លួនបាត់ ) រស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់  ក្រុងសំរោង  ខេត្តឧត្តរមានជ័យ  បើកបររថយន្តដឹកសំរាម ម៉ាក NISSAN DIESEL  ពណ៌ស គ្មានស្លាកលេខ  ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ បណ្តាល មកពីរថយន្តដឹកសំរាមខូច ទុកចោលលើផ្លូវ ហើយម៉ូតូបើកបរប្រើប្រាស់ល្បឿនលឿន ជ្រុលមកបុករថយន្ត ចំពីក្រោយ ចំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុ  កម្លាំងនគរបាលចរាចរណ៍ក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្មាច់  បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុក។  ចំណែកជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES