Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាញផ្គាក់កាប់ស្ត្រីកូនខ្ចី ដាច់កស្លាប់ ម៉ែចូលជួយ ត្រូវ១ផ្គាក់ ដេរ៨ថ្នេរ

ទាញផ្គាក់កាប់ស្ត្រីកូនខ្ចី ដាច់កស្លាប់ ម៉ែចូលជួយ ត្រូវ១ផ្គាក់ ដេរ៨ថ្នេរ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីទាស់សម្តីជាមួយស្ត្រីកូនខ្ចីម្នាក់បាន ទាញកាំបិតផ្គាក់ស្ត្រីរងគ្រោះ ស្លាប់ក្នុងថ្លុកឈាម ហើយម្តាយស្ត្រីរងគ្រោះចូលទៅឃាត់ ក៏ត្រូវជនសង្ស័យ កាប់របួស ដេរ៨ថ្នេរ បន្សល់ទុកកូនកំព្រា ចំនួន៣នាក់ ក្នុងនោះកូនខ្ចី ទើបតែកើតបាន១ខួបកន្លះ។ការឃាត់ខ្លួនជនសង្ស័យជាឃាតករនេះ ធ្វើឡើងបានកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាឃាតករ ដែលត្រូវបនាសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះហ៊ូ ហន ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅ ក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ស សុខេន ហៅស្រីឡឹង អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ (ស្លាប់) រស់នៅក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ។ រីឯស្ត្រីម្នាក់ទៀត ដែលរងរបួសមានឈ្មោះ យាយ យ៉ុម អាយុ៥៨ឆ្នាំ រស់នៅភូមិខាងលើជាមួយគ្នា។

នគរបាលក្រុងច្បារមន បានឱ្យដឹងថា មានករណីឃាតកម្មមួយ បានកើតឡើងនៅភូមិខាងលើ  ដោយបុរសម្នាក់ បានកាប់ទៅលើស្ត្រីកូនខ្ចីម្នាក់ មានឈ្មោះ ស សុខេន ហៅស្រីឡឹង អាយុ៣២ឆ្នាំមុខរបរមេផ្ទះ បណ្ដាលឱ្យ ស្លាប់ នៅក្នុងថ្លុកឈាម រស់នៅក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បានឱ្យដឹងបន្តថា តាមការរៀបរាប់របស់ឈ្មោះ មឿន វិសាលភេទប្រុសអាយុ១៣ឆ្នាំ រស់នៅផ្ទះក្បែរគ្នា គឺមុនពេលកើតហេតុ នៅវេលាប្រហែលម៉ោង ៧ព្រឹក ថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ គេឃើញ ស្រ្តីរងគ្រោះកូនខ្ចីខាងលើ បានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យ ឈ្មោះហ៊ូ ហន ហើយក្រោយមកស្ត្រីរង គ្រោះ បានយកកាំបិតផ្គាក់ ទៅកាប់របងស័ង្កសីរបស់ជនសង្ស័យ បណ្តាលឱ្យខូចខាតបន្តិចបន្តួច។

ប្រភពដដែល បន្តថា ពេលនោះជនសង្ស័យឈ្មោះហ៊ូ ហន បានដើរចេញទៅក្រៅ ហើយក៏ដើរត្រឡប់មកវិញ បានកាន់កាំបិតផ្គាក់ ដើរមកក្បែរស្ត្រីកូនខ្ចី (ស្ត្រីរងគ្រោះ) រួចបានធ្វើសកម្មភាពកាប់ទៅលើស្ត្រីរងគ្រោះ បណ្តាលឱ្យដាច់ក ដួលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ  ។ នៅពេលឃើញបែបនេះ ម្ដាយស្ត្រីរងគ្រោះ ឈ្មោះយាយ យ៉ុម បានចូលមកជួយឃាត់ ក៏ត្រូវជនសង្ស័យកាប់ត្រូវមួយកាំបិត ដេរចំនួន ៨ថ្នេរ ។ បន្ទាប់មក ជនសង្ស័យ បានព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែ ក្រោយមក កម្លាំងប៉ុស្តិ៍ បានទទួលព័ត៌មាន ក៏បានចុះមកដល់កន្លែង កើតហេតុ និងបានស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបាន នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ អ្វីដែលធ្វើឱ្យមហាជនមានការអាណិតអាសូរនោះគឺ ស្ត្រីរងគ្រោះ បានស្លាប់ បន្សល់ទុកកូនកំព្រា ចំនួន០៣នាក់ កូនទី១ អាយុ១០ឆ្នាំ កូនទី២ អាយុ៦ឆ្នាំ និងកូនស្រីទី៣ ទើបអាយុ ១ខែកន្លះប៉ុណ្ណោះ ហើយក្រុមគ្រួសាររងគ្រោះ គ្មានទាំងថវិកាធ្វើបុណ្យសព និងថវិកាទិញទឹកដោះគោ សម្រាប់ឱ្យកូនតូចបៅ។

ឆ្លៀតក្នុងឱកាសនេះ សាច់ញាតិ ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់កូនកំព្រាម្តាយ ទាំង០៣នាក់នេះផង៕

RELATED ARTICLES