Tuesday, November 19, 2024
Homeតារាខ្មែរលី ម៉ារីណា ៖និងលោកអធិការធ្វើបុណ្យ សន្សំ​កុសល រួមគ្នា !

លី ម៉ារីណា ៖និងលោកអធិការធ្វើបុណ្យ សន្សំ​កុសល រួមគ្នា !

ភ្នំពេញ៖បើទោះជាអ្នកនាងលី ម៉ារីណា និងលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរ​បាល​ខណ្ឌដូន​ពេញ មិនទាន់មានដំណឹងអ្នកទាំងពីរបានភ្ជាប់ពាក្យ ឬគ្រោងដឹកដៃគ្នា​ចូល​រោង​​ការឲ្យជាក់លាក់ក្ដី ប៉ុន្ដែរយៈ​ពេល​ជាង​១ឆ្នាំមកនេះ ចំណងស្នេហាអ្នកទាំងពីរ​បានបើក​ជា​ចំហ ដោយមានសាច់ញាត្តិទាំងសងខាងបាន​ដឹង​ឭហើយ​គាំទ្រ ទៀតផង។រូបភាពមួយចំនួនបង្ហាញ​ថាកាលពីថ្ងៃទី៦ តុលា ​អ្នកនាងម៉ារីណា និងលោកច័ន្ទសារ បានដឹក​ដៃគ្នាទៅធ្វើបុណ្យ​ភ្ជុំបិ​ណ្យ​​​សន្សំ​កុ​សលរួមគ្នា នៅវត្តបទុមវត្តី ដោយអ្នកទាំងពីរក៍បានសុំពរជ័យពី​ព្រះ​សង្ឃផង​ដែរ ពោល​គឺ​ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង​។អ្វីដែលគូរឲ្យកត់សម្គាល់នោះ​គេឃើញ​រូប​ភាពមួយ​សន្លឹកម៉ារីណា និងលោកអធិការ អង្គុយលើកៅអីមួយរួមគ្នា ហើយមានមន្រ្ដីក្រោម​ឱវាទ​មួយចំនួន​របស់លោក​ច័ន្ទសារ បានសំពះអ្នកទាំងពីរប្រៀបដូចចាត់ទុកម៉ារីណា ថាជា​មេស្រីរបស់ពួកគេដែរ។រូបភាពទាំងនោះបង្ហាញពីឥទ្ធិពលរបស់ម៉ារីណា ថានាងពិតជាធម្មតា ព្រោះកូនចៅគូស្នេហ៍ថ្មីរបស់នាង​គោរព​តារាសម្ដែងម្នាក់នេះប្រៀបដូចជាចៅហ្វាយនាយរបស់ពួកគេដែរ។ប៉ុន្ដែរហូតមកដល់ពេលនេះនៅតែគ្មានដំណឹងមង្គលការរបស់ម៉ារីណា និង​លោក​អធិការលេចចេញជារូបរាង​ឡើងនោះទេ ខណៈដែលអ្នកយកព័តមានយើងព្យាយាម​ទាក់​​ទង​ទៅតារាសម្ដែងសាច់សខ្ចីរូបនេះជាច្រើន​ដងតែនាងនៅមិនទាន់ផ្ដល់ចម្លើយឡើយ ដោយម្ដង​ថាមិនទាន់អាចនិយាយរឿងនេះបាន និងជូនកាលថាកំពុង​បើកឡានតាមផ្លូវពិ​បាក​និយាយគ្នា ។

 គេកត់សម្គាល់ថាមុនលី ម៉ារីណា និងលោកអធិការចេញមុខធ្វើបុណ្យសន្សំ​កុសល​រួម​គ្នានេះអ្នកនាងក៍ទើប​តែបានធ្វើខួបកំណើតគម្រប់អាយុ៤៣ ឆ្នាំ កាលពីថ្ងៃទី២៤ កញ្ញា ផងដែរ ដែលពិធីនោះគេជឿរថាលោកច័ន្ទសារ ជាអ្នកចេញថ្លៃការចំណាយលើកម្មវិធីទាំងមូល​ដូចខួប​នាងកាលពីគម្រប់អាយុ៤២ឆ្នាំ ដែរ ។ប្រភពបានឲ្យដឹងថាម៉ារីណា ចង់រៀបការ​ជាលើក​ទី៣​ជាមួយលោកអធិការ បើទោះជានាងធ្លាប់បានរៀបការ២​លើក​មកហើយ គឺជាមួយលោកទឹត ថាវរិទ្ធ និងលោកសាត ចាន់ថន ដែលប្រេះឆាទាំងពីរលើកដូចគ្នាក្ដី ប៉ុន្ដែ​បុរសណាក៍ដោយ​ឲ្យ​តែច្បាស់លាស់ជាមួយនាងនោះដាច់ខាតម៉ារីណា ប្រាប់ទៅប្រុសនោះថាទាល់តែ​ចូល​រោងការ មានខាន់ស្លារត្រឹមត្រូវទើបនាងព្រមធ្វើជាប្រពន្ធ។នេះបើតាមថៅកែហាងម្នាក់ដែលស្និតម៉ារីណា បង្ហើប​ប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះ។

លី ម៉ារីណា បានលែងលះទាំងចម្រូងចម្រាសជាមួយលោកសាត ចាន់ថន កាលពី​ដើម​ឆ្នាំ២០២២ បន្ទាប់ពី​ចាប់​ដៃគ្នា​បាន១០ឆ្នាំគត់ និងទទួលបានចំណងដៃកូនប្រុស១អាយុ​ជិត​១០​ឆ្នាំ ។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុត​រូបនេះ​ក្រោយចាប់ដៃពិ​សោធន៍ស្នេហ៍ជាមួយ​លោក​អធិការបានជាង១ឆ្នាំនេះនាងងាកទៅរកស៊ីក្រៅពីអាជីព​សិល្បៈ​ជាបន្ដបន្ទាប់ដូចជាបើកហាងលក់នំបញ្ចុកខួរក្ដាម និងពង្រីកការលក់តាមOnline  ជាដើម។ម៉ារីណា ក៍កំណត់​ថា​ក្នុង​១​ឆ្នាំនាងទទួលថតភាពយន្ដតែមួយរឿងប៉ុណ្ណោះ ដែលការបន្ធូដៃពីការងារសិល្បៈបែបនេះ​គេ​ជឿរ​​ថានាងចង់ចំណាយពេលវេលាធ្វើជំនួញនិងពិសោធន៍លើ​គូស្នេហ៍ថ្មីឲ្យបានច្រើន​មុន​ឈាន​​​ទៅរៀបអាពាហ៍ ពិពាហ៍ ។

 ក្រៅពីលី ម៉ារីណា តារាដែលធ្លាក់ខ្លួនមេម៉ាយកូន១និងកំពុងលេចសញ្ញាស្នេហ៍ថ្មី​នា​ពេល​នេះមានដូចជាអ្នកនាង​ពេជ្រ សូលីកា ,សុខ សោម៉ាវត្តី និងឌុច សុភា ជាដើម តែតារា​ទាំង៣ខាងលើនេះនៅតែអត់ដំណឹងចូល​រោងការ​ជាថ្មីដូចគ្នា។មជ្ឈដ្ឋានមមាជនមើលឃើញថាតារាភាគច្រើនពិបាក​រក្សារចំណងស្នេហាឲ្យបានគង់វង្សយូរ​អង្វែង​ណាស់បើសិនជាជ្រើសគូស្នេហ៍ក្រៅរង្វង់អ្នកសិល្បៈ ។ប៉ុន្ដែសម្រាប់ម៉ារីណា វិញក្រោយបែកបាក់លោកចាន់ថន នាង​ធ្លាប់​ប្រាប់​​អ្នក​យកព័តមានយើងថានឹងមិនជ្រើសស្វាមីថ្មីជាបុរសអាណិក​ជនខ្មែរនៅបរទេសជា​ថ្មីម្ដង​ទៀត​ទេ ។ឥឡូវការតាំងចិត្តរបស់ម៉ារីណា បែបនេះដូចជាការគិតរបស់នាងមែន ព្រោះ​លោក​អធិការ​ខណ្ឌដូនពេញ​នៅក្បែកាយ៉ានាងសឹងគ្រប់ពេលដែល​ធ្វើឲ្យនាងមានកំដៅក្នុង​បេះ​ដូង​ជា​​និច្ច ។សម្រាប់Fan របស់ម៉ារីណា ចង់​ឃើញនាងរក្សារស្នេហាថ្មី​មួយនេះឲ្យនៅ​គង់វង្ស កុំដើរ​ជាន់ដានចាស់ទៀត ប៉ុន្ដែអ្នកមេម៉ាយសាច់ចាំ​សម្រស់​ក្មេង​វ័យ​រូប​នេះមិន​ដែល​បង្ហាញទុក្ខ​សោក​បេះដូងព្រោះស្នេហាម្ដងណាឡើយ ព្រោះនាងមានជម្រើសស្នេហ៍​ច្រើន ហើយការដែល​នាងបង្ហូរទឹកនេត្រាមុននេះក្រោយលែងប្ដីទី២ នោះព្រោះតែនាងឈឺចាប់​លោកចាន់ថន ដែល​នាង​ចោទ​ថាបានលួចទ្រព្យជាគ្រឿងអលង្ការ ពីនាងដែលក្នុងនោះមាន​ទាំង​ទ្រព្យ​ម្ដាយ​នាងផងដែរ អស់​ពីខ្លួនអស់រលីង ។តែលោកចាន់ថន ធ្លាប់ចេញសារបដិ​សេធ​នូវការចោទប្រកាន់របស់​អតី​ត​ភរិយាលោកហើយ​នៅពេលដែលម៉ារីណា កំពុងផ្អែម​ល្ហែម​ស្នេហ៍​ជាមួយលោកអធិការនេះ​លោក​មិនដែលចេញសារឌឺដង​ណាមួយ​ទេ បើទោះជាមាន​ព័តមានថាលោកនៅតែ​ស្ដាយ​អតីត​​ប្រ​ពន្ធក្ដី ៕

RELATED ARTICLES