Tuesday, November 19, 2024
Homeតារាខ្មែរសុគន្ធ និសា ៖បន្ដគ្មានសញ្ញាពពោះ

សុគន្ធ និសា ៖បន្ដគ្មានសញ្ញាពពោះ

ភ្នំពេញ៖សុគន្ធ និសា បានវិលមដល់ខ្មែរវិញហើយ កាលពីចុងខែកញ្ញា ក្រោយពីនាង​បាននាំ​ស្វាមីទៅដើរ​លេង​នៅតំបន់ទេសចរណ៍ជាច្រើនទីតាំងលើទឹកដីអាមេរិកដោយចេញដំណើរកាលពីដើមខែសីហា ។អ្វីដែលគូរឲ្យកត់សម្គាល់រឿងដែលតារារួមអាជីព និងFan ជូនពរឲ្យនាង​សម្រេចផែនការណ៍ពពោះកូនទី១​ឲ្យបាន​ដូចបំណងលើទឹកដីអាមេរិកនោះពេលនេះក្រោយមកដល់ស្រុកវិញនិសា បង្ហាញលទ្ធផលថានាងអត់​ទាន់មានផ្ទៃពោះដដែល​តាមរយៈការស្លៀក​ពាក់ឈុតរ៉ូបរឹបរាងនៅតែស្វែល។Top Fan អ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា លើកឡើង​ថា​តារាជាប់រហ័ស្សនាមស្រគត់ស្រគុំរូបនេះអាចខកចិត្តលើកទី៣ ជាមិនខានប្រ​សិនបើនាង​នៅតែផ្ដោតការកលុយពីសិល្បៈច្រើនជាងគិតគូរឿងយកកូនតទៅទៀត។ការលើកឡើងបែបនេះព្រោះតែនិសា មកដល់ស្រុកវិញភ្លាមនាងចេញច្រៀងសម្ដែងភ្លែត​តែម្ដងទាំងនៅឆាក​តន្រ្ដី​ប៉ុស្ដិ៍​ហង្ស​មាស និងតាមកម្មវិធីរៀបចំដោយAgency ខាងក្រៅ ហើយទោះជាលទ្ធផលរឿង​យក​​កូនប្រ​ឈម​បរា​ជ័យជាលើកទី៣ មែនប៉ុន្ដែតំណើរកម្សាន្ដជិត២ខែនៅអាមេរិក​លើកនេះ​និសា បង្ហាញ​អារម្មណ៍ស្រស់ថ្លាច្រើន ដោយ​សារតែនាងហត់នឿយពីការច្រៀងសម្ដែងពេញ១​រដូវក្ដៅកន្លង​មក ហេតុនេះចេញទៅក្រៅស្រុកលើក​នេះ​ដើម្បីរឹតចំណង​ស្នេហាឲ្យ​កាន់តែរឹង​មាំផង និង​លំហែ​កាយ៉ាពីការងារសិល្បៈផង។

 សុគន្ធ និសា រៀបការជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៧ ពោលគឺ​នាងនិងស្វាមីនឹង​ប្រារពខួប​អាពាហ៍ ពិពាហ៍ គម្រប់៥ឆ្នាំ នៅមុនដំណាច់ឆ្នាំ២០២៣ ខាងមុខ​នេះហើយ ប៉ុន្ដែទាក់ទងរឿងយកកូនវិញបែជា​អត់ទាន់ជោគជ័យទៅវិញ។កាលពីឆ្នាំ២០២០ និសា អះអាងថានាងចាប់ផ្ដើមគិតគូរឿងយកកូនទៅតាមធម្មជាតិ លែងពន្យាពេលទៀតហើយ ព្រោះរូបនាងនិងស្វាមីក៍អាយុក្រែលដែរ ប៉ុន្ដែពេលនោះដោយសារតែនាង​កើតកូវីដ​ទើបត្រូវ​ឆា​ចោល ហើយនៅឆ្នាំ២០២១ ,២០២២ និង២០២៣ នេះនាងតាំងចិត្តថាយកកូន​ដូចគ្នាតែនៅមិន​ទាន់បាន​ដូចបំណងទៀត បើទោះជាកាលពីឆ្នាំ២០២២ នាងបានចេញចូលមន្ទី​សម្ភពមួយ​ជាញឹក​ញាប់ក្ដី តែលទ្ធផលគឺ​សូន្យ ខណៈដែលឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមការ​ប្ដី​ក្រោយនាងឥឡូវកូន១,២ អស់ទៅហើយ ។ប្រភពបានឲ្យដឹងថាការដែលនិសា ប្រឈមពិបាក​យកកូននេះដោយសារតែនាងពន្យា​ពេលយកកូនច្រើន​ឆ្នាំ​ពេក ព្រោះដំបូងចង់ផ្ដល់កំណើត​ឲ្យ​កូនលើទឹកដីអាមេរិកដែលកើតភ្លាមបានសញ្ជាតិអាមេរិក​ភ្លែតនោះទើបនាំឲ្យ​នាងពិបាកដល់ពេលចង់បានកូនវិញមិនបានដូចចិត្តពោលគឺដូចមាស សុខសោភា ដែរ។ចំពោះ​មូលហេតុ​ដែល​​អ្នកនាងសុគន្ធា សម្រេចចិត្តយកកូនក្នុងស្រុកនារយៈពេលជិត​៣ឆ្នាំចុងក្រោយ​នេះគឺ​ដោយ​សារ​តែនាងបន្ដរស់​នៅក្នុងស្រុកមិនចេញទៅរស់នៅតាមប្ដីនៅអាមេររិក ព្រោះពេល​នេះលោក​ចៅ សម្បត្តិ ក៍មករស់នៅខ្មែរជាមួយ​នាងជាច្រើនឆ្នាំហើយលោក​ថែមទាំងមានតួនា​ទី​ជា​នាយក​ប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ ប្រចាំនៅកម្ពុជាទៀតផង។

 ក្រៅពីសុគន្ធ និសា តារាដែលមានប្ដីច្រើនឆ្នាំ ប៉ុន្ដែអត់ទាន់បានកូនមានដូចជានាងកែវ សីហា និងមាស សុខ​សោ​ភា ជាដើម។ប្រភពបានឲ្យដឹងថាសុគន្ធ និសា អាយុ៤០ឆ្នាំ គ្មាន​គម្រោង​​ចេញទៅ​រស់នៅអាមេរិក​ឆាប់ៗទេ ព្រោះថានៅក្នុងស្រុកអាជីពសិល្បៈ​របស់នាងនៅ​តែមានទីផ្សារល្អ ប៉ុន្ដែនៅពេលដែលនាងមាន​អាយុច្រើន​ជាងនេះ​អាចនឹងទៅអាមេរិកញឹក​ញាប់​ជាងមុន ព្រោះស្វាមីនាងមានផ្ទះផ្ទាល់ខ្លួននៅរដ្ឋBoston សហរដ្ឋ​អា​មេរិក ។ចំពោះ អាជីពចម្រៀងរបស់នាងនៅហង្សមាសវិញទោះជាតាំងពីការប្ដីហើយនិសា លែង​សូវមានបទ ល្បីៗដូចមុនក្ដី តែពេលនេះថៅកែបានប្រគល់តំណែងធំឲ្យនាងដល់ទៅ២ នោះគឺជាធ្វើជា Coach កម្មវិធីThe Voice kids  Cambodia  និងJudge កម្មវិធីCambodian Idol Junior ។យ៉ាង​ណានិសា នៅមិន​ទាន់រកបាន​ដៃគូចម្រៀងដែលសាកសមនាងឡើយ ក្រោយពីលោកព្រាប សុវត្ថិ ដើរចេញពីហង្សមាសជាង៣ឆ្នាំ ហើយគេ​មិនដែលឃើញនាងច្រៀងដៃគូជាមួយ​តារា​ប្រុសៗដែលមានអាយុតិចជាងនាងឡើយ។

          មហាជនកត់សម្គាល់ថាតារាដែលមានស្វាមីហើយពិបាករក្សារទីផ្សារចម្រៀងបានដូចកាលនៅលីវជាក់ស្ដែងដូចជាសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើម ។ប៉ុន្ដែ​អ្នក​ជំនាញសិល្បៈលោកនូ ស៊ឹប ថារឿងនេះមិន​មែនជាការពិតព្រោះកុំថា​ឡើយ​មានកូន១ ទោះជា​កូន៤ ឬ៥នាក់ក៍ដោយឲ្យតែនៅរក្សារសម្រស់​បានសាកសម​ជា​តារា ហើយសុខ​ភាពនៅល្អគឺ​សម្ថភាពនៅមាននៅតែល្បីដដែល ៕

RELATED ARTICLES