ភ្នំពេញ ៖ ប្តីផឹកស៊ីស្រវឹងសុំកូនសោម៉ូតូជិះមិនព្រមឲ្យឈ្លោះប្រកែកគ្នាប្តីវាយជាំភ្នែកខាង ស្តាំ ហើយ គេចខ្លួនបាត់ ស្រ្តីជាប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន ជ័យ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២១ខែមករា ឆ្នាំ២០១៧ស្ថិតនៅចំនុចផ្លូវបេតុងភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។
ស្រ្តីរងគ្រោះដែលត្រូវប្តីវាយមានឈ្មោះចាបចាន់ធូអាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបុសផ្លាងឃុំបុសម៉នស្រុករំដួល ខេត្ត ស្វាយរៀង មានប្តីឈ្មោះគឹមម៉ៅអាយុ៣៤ឆ្នាំ មុខរបរជាប្រជាការពារភូមិទ្រា៤និងរត់រ៉ឺម៉កម៉ូតូ ស្នាក់នៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
តាមសម្តីស្រ្តីជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស៊ីស្រវឹង ហើយចង់ជិះម៉ូតូទៅផឹកជាមួយមិត្តភក្កិបន្តទៀត ប៉ុន្តែគាត់ឃើញប្តីស្រវឹងខ្លាំងពេកមិនចង់ ឲ្យប្តីជិះម៉ូតូទេខ្លាចគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ពេលដែលប្តីសុំកូនសោម៉ូតូរបស់គាត់មិន ព្រមឲ្យទេ ដោយប្រាប់ថាឲ្យយករ៉ឺម៉កម៉ូតូទៅប៉ះកង់ជិះទៅ ធ្វើឲ្យប្តីខឹងបានឈ្លោះប្រកែក គ្នាមួយប្រាវជេរប្រមាថគ្នាទៅវិញទៅមករហូតប្តីទ្រាំលែងបានបានដាល់ប្រពន្ធមួយដៃចំ ភ្នែកខាងស្តាំហើមលឹប ហើយគេចខ្លួនបាត់ ។
នៅព្រឹកថ្ងៃទី២២ ខែមករា ស្រ្តីជាប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យសុំលែងលះគ្នានិងសូមអោយហៅប្តីទៅធ្វើការអប់រំ ៕ នូ ផាន់ណា