រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ ខណ៑ៈជិះម៉ូតូឌុបគ្នាមកពីផឹកស៊ីស្រាប់តែមានជនបង្ក៣នាក់ជិះម៉ូតូដេញកាប់ដោយមិនដឹងមូលហេតុ ករណីនេះបង្កការភ្ញាក់ផ្អើកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែមករា នៅ ចំណុចខាងត្បូងវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនដែលរងរបួសមានឈ្មោះឈឿន រ៉ាវុធ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ប្រសិទ្ធឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ អ្នករួមដំណើររបួសស្រាលមានឈ្មោះសឹង្ហ សុខ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិទួល ពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃជួល ឃុំពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ។
ជនរងគ្រោះបានប្រាប់ថា នៅមុនកើតហេតុពួកខ្លួនមានគ្នា០៣នាក់បានទៅអង្គុយផឹកស៊ីនៅភូមិទួល ពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីផឹកហើយក៍បែកផ្លូវគ្នាដោយខ្លួន មាន គ្នា២នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ ស្លាកលេខតាកែវ1K-1170 ខណៈពេល ចេញមកដល់ផ្លូវខាងលើ ស្រាប់តែមានជនបង្ក០៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ជិះមកតាមពីក្រោយក្នុងដៃមានកាន់ដាវសាំម៉ូរ៉ៃនិងខ្សែក្រវ៉ាត់មកដេញវាយពួកគាត់ទាំង២នាក់ដោយមិនដឹងមូលហេតុបណ្តាលអោយរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ហើយក្រុមជនបង្កបានជិះម៉ូតូគេចខ្លួនអស់។
សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងបង្កកាប់ត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលអោយដាច់ឃើញលលាដ៍ក្បាលនិងចាក់ចំពោះផ្នែកខាងឆ្វេងផងបណ្តាលអោយរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាលប៉ុណ្ណោះនិងបានទំនាក់ទំនងរថយន្តសង្គ្រោះមកដឹងជនរងគ្រោះទៅកាន់មន្ទីពេទ្យភ្លាមៗ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសុមៈ ទាក់ទិននឹងករណី ខាងលើនេះសមត្ថកិច្ចសង្ស័យថាជារឿងគំនុំ ៕